ដោយ ៖ ជាតិ
ផ្អែកតាមលិខិតរដ្ឋសភា លេខ១៨៤រស.គ១តាមបណ្តឹង របស់ប្រជាពលរដ្ឋ៣១៨គ្រួសារ នៅភូមិស្នាផ្អែក ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលភ្ជាប់ទៅជាមួយលិខិតសុំ អន្តរាគមន៍ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវ បានសម្រេចដែលរដ្ឋមន្ត្រីកសិ កម្មបង្គាប់ឱ្យមន្ទីរជំនាញក្នុង ខេត្តព្រះវិហារ សហការជាមួយ អាជ្ញាធរដែនដីចុះដោះស្រាយ កាត់ដីពី ក្រុមហ៊ុន អេ ម៉ី ណិន ចែកជូនប្រជាពលរដ្ឋនៅភូមិ ស្នាផ្អែក ។ ការសម្រេចរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យោងតាម លិខិតសុំអន្តរាគមន៍ចូលក្រសួង កសិកម្មលេខ ០៦៣៣ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដែល មានឈ្មោះ ឆាម លំអង តំណាងឱ្យប្រជាពលរដ្ឋនៅភូមិ ស្នាផ្អែក ១២២គ្រួសារ និង ឈ្មោះ១-ប្រាក់ សំណាង, ២- ឈ្មោះ ទីង ហុង, ៣ ឈ្មោះ ស្រស់ វណ្ណា តំណាងឱ្យប្រជា ពលរដ្ឋ ៣១៨គ្រួសារ ដែលរង ការរំលោភយកដីចំការពួកគាត់ ពីក្រុមហ៊ុន អេ ម៉ី ណិន ។
ប្រភពគួរឱ្យជឿទុកចិត្តមួយ បានធ្វើការអះអាងថា ក្រោយ ពីសុរិយោដីស្រុកគូលែនបាន កោះហៅតំណាងប្រជាពលរដ្ឋ ១២២គ្រួសារ នៅភូមិស្នាផ្អែក ឈ្មោះ ឆាម លំអង ឱ្យមកជួប ប្រជុំជាមួយក្រុមហ៊ុនអេម៉ីណិន ជាសម្ងាត់ដោយពុំបានឱ្យប្រជា ពលរដ្ឋផ្សេងទៀតចូលរួមគឺ តំណាងក្រុមហ៊ុនបានសុំឱ្យ ឈ្មោះ ឆាម លំអង សហការ ជាមួយក្រុមហ៊ុនដោយសន្យា ថា និងបញ្ចូលឈ្មោះ ឆាម លំអង ឱ្យធ្វើការនៅក្នុងក្រុម ហ៊ុនរបស់ខ្លួនថែមទៀតផង ។
ការកោះហៅនេះត្រូវបាន តំណាងប្រជាពលរដ្ឋអះអាង ថា បន្ទាប់ពីមានការសម្រេចពី រដ្ឋមន្ត្រីក្រសួងកសិកិម្មស្រប តាមលិខិតសុំអន្តរាគមន៍របស់ តំណាងប្រជាពលរដ្ឋ ១២២ គ្រួសារ ឈ្មោះ ឆាម លំអង និងតំណាងប្រជាពលរដ្ឋ ៣១៨ គ្រួសារ ១-ប្រាក់ សំណាង, ២-ឈ្មោះ ទីង ហុង, ៣-ឈ្មោះ ស្រស់ វណ្ណា ។
តាមការអះអាងរបស់តំ ណាងប្រជាពលរដ្ឋនៅភូមិស្នា ផ្អែកបានឱ្យដឹងថាបន្ទាប់ពីមាន កោះប្រជុំរួចមក គឺមានអ្នករត់ ការប្រើសេចក្តីសម្រេចរបស់រដ្ឋ មន្ត្រីក្រសួងកសិកម្មដើម្បីទាញ យកផលប្រយោជន៍ពីក្រុមហ៊ុន អេ ម៉ី ណិន ដោយធ្វើការបិទ បាំង ចំណែកដីតំណាងប្រជា ពលរដ្ឋ ៣១៨គ្រួសារ នៅភូមិ ស្នាផ្អែក ជាថ្នូរទៅនឹងផល ប្រយោជន៍ដែលតម្រូវឱ្យក្រុម ហ៊ុន អេ ម៉ី ណិន ទូទាត់ជា សាច់ប្រាក់ឱ្យពួកគេដែលមាន ន័យដូចភ្ជួរស្រែលើខ្នងប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ស្រាប់អ៊ីចឹង ។ ទីបំផុតថ្នាក់ លើដែលរំពឹងថា ការសម្រេច ឱ្យថ្នាក់ក្រោមធ្វើការដោះស្រាយ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី ស្របតាមគោលនយោបាយចតុ កោណជំហានទី ២ របស់រាជ រដ្ឋាភិបាលអាណត្តិទី ៥ គឺត្រូវ បានមន្ត្រីថ្នាក់ក្រោមឆ្លៀត ឱកាសហែកចែកគ្នាស៊ីដូចក្អែក ដូចត្មាតហើយលទ្ធផលពិត ប្រាកដគឺករណីទំនាស់ដីធ្លីស្ថិត ក្នុងស្ថានភាពក្តៅគគុករកទី បញ្ចប់គ្មាននោះឡើយ ។
បើសិនជាករណីទំនាស់ដីធ្លី ត្រូវបានគេគៀងគរប្រជាពល រដ្ឋឱ្យផ្តិតមេដៃប្តឹងសុំអន្តរាគម ន៍ពីថ្នាក់លើ រួចធ្វើអាជីវកម្ម ក្រោមរូបភាពប្តឹងដើម្បីស្វែង រកផលប្រយោជន៍តាមការ ឃុបឃិតជាមួយមន្ត្រីជំនាញ បែបហ្នឹងបាននោះការសម្រេច អន្តរាគមន៍ពីរដ្ឋសភានិងរដ្ឋមន្ត្រី ក្រសួងកសិកម្មពិតជាពុំបានដឹង ពីដំណោះស្រាយថ្នាក់ក្រោម ក្រៅពីរបាយការណ៍នោះឡើយ។ ព្រោះអារឿងស្តាប់របាយការ ណ៍ដោយពុំបានចុះសិក្សាស្វែង យល់ពីលទ្ធផលពិតជាក់ស្តែង ទេនោះ មិនខុសអ្វីពីស្តាប់ការ ផ្សព្វផ្សាយពាណិជ្ជកម្មនោះ ទេដែលតម្រូវឱ្យមានការត្រួត ពិនិត្យយ៉ាងដិតដល់បំផុតទើប អាចវែកមុខមន្ត្រីក្រោមឱវាទ ដែលឃុបឃិតដើម្បីស្វែងរក ផលប្រយោជន៍បំពានលើ សេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ក្រសួងកសិកម្មបាន ។
មានហេតុផលច្រើនណាស់ ដែលមន្ត្រីជំនាញសុរិយោដី ថ្នាក់ខេត្តព្រះវិហារ និងស្រុក គូលេន បានបិទបាំងសេចក្តី សម្រេចរបស់រដ្ឋមន្ត្រីក្រសួង កសិកម្មក្នុងការជម្រុញឱ្យមាន ការកាត់ដីពីក្រុមហ៊ុនជូនប្រជា ពលរដ្ឋជាង ៥០០គ្រួសារ នៅ ភូមិស្នាផ្អែក ឃុំស្រយ៉ង់ ។ ព្រោះបើមន្ត្រីជំនាញពិតជា មានចេតនាចង់ដោះស្រាយ មែន គឺត្រូវសហការជាមួយ អាជ្ញាធរឃុំស្រុកមិនមែនកោះ ហៅឱ្យតំណាងពលរដ្ឋតែម្នាក់ មកជួបជាមួយក្រុមហ៊ុនរួចប្រើ ពាក្យគំរាមផងនិងឱ្យបិទបាំង ផងជាថ្នូរនឹងផលប្រយោជន៍ បុគ្គលម្នាក់នោះបានឡើយ ។ ព្រោះបុគ្គលម្នាក់គ្រាន់តែជា តំណាងឱ្យប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដូច្នេះតម្រូវឱ្យ មានការដោះស្រាយជូនប្រជា ពលរដ្ឋទាំងជាង ៥០០គ្រួសារ ទើបស្របតាមគោលការណ៍ ដែលសម្រេចដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងរដ្ឋសភា ជាតិ ។ ពុំនោះទេគឺជាករណី បទល្មើសស្វែងយកផលប្រយោ ជន៍ពីការសម្រេចរបស់ថ្នាក់លើ ជាក់ជាមិនខាន ដែលតម្រូវឱ្យ តំណាងប្រជាពលរដ្ឋទាំង៣រូប ទៀត គួរចេញមុខដាក់ពាក្យ បណ្តឹងចូលមកកាន់អង្គភាព ប្រឆាំងអំពើពុករលួយដើម្បី ស្វែងរកការពិតនិងទទួលបាន យុត្តិធម៌ពិតប្រាកដ ៕