ដោយ ៖ ជាតិ
ផ្អែកតាមលិខិតបញ្ជាក់ របស់លោក អៀង ហុង ប្រធាន ក្រុមទី១៩ ភូមិ៥ សង្កាត់ជ័យ ជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដោយមានការបញ្ជាក់ ពីមេភូមិ ៥ និងចៅសង្កាត់ ជ័យជំនះ ចុះហត្ថលេខា និង ប្រថាប់ត្រា ដើម្បីជាតឹកតាង បញ្ជាក់នៅក្នុងកម្មវត្ថុថា ពិត ជាមានលូស្ទះនៅខាងក្រោយ ផ្ទះអ្នកស្រី សៀង គឹមចេង ពិត ប្រាកដមែន ។
លិខិតបញ្ជាក់នេះគឺសំដៅ បំភ្លឺឱ្យចៅក្រមសាលាដំបូង ទទួលស្គាល់ថា ការគ្រប់គ្រង ដីលូ គឺមានឈ្មោះ សៀង គឹម ចេង ជាអ្នកទទួលសិទ្ធិគ្រប់ គ្រងបរិវេនដីលូដែលនៅពី ក្រោយផ្ទះគាត់ជៀសវាងជន ឆ្លៀតឱកាសមកហួងហែងយក ដោយប្រការណាមួយ ។
ម្យ៉ាងវិញទៀត លិខិតការិយាល័យរៀបចំដែនដីនគរូបនី យកម្មសំណង់និងភូមិបាលខណ្ឌ ដូនពេញ បានដាក់កម្មវត្ថុ មក លោកអភិបាលខណ្ឌដូនពេញ ស្នើសុំអន្តរាគមន៍ហាមឃាត់ការ សាងសង់ខុសប្លង់នៅផ្ទះដីឡូត៍ លេខ៥៧ ផ្លូវ១៧២ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ របស់ ឈ្មោះ ចេង ផា ដោយយោង អនុក្រឹត្យរបស់រាជរដ្ឋាភិបាល សេចក្តីជូនដំណឹងរបស់សាលា រាជធានីប្រកាសរួមរបស់ ក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ និងក្រសួង មហាផ្ទៃ និងសេចក្តីណែនាំ របស់មន្ទីររៀបចំដែនដីនគរូប នីយកម្មនិងសំណង់ថែមទៀត ផង ។ ព្រោះចំណុចដែលអនុ ញ្ញាតរបស់មន្ត្រីជំនាញក្នុង កំណត់ហេតុស្តីពីការចុះពិនិត្យ ការដ្ឋាន គឺតម្រូវឱ្យអ្នកស្រី ចេង ផា កំណត់ទីតាំងសាង សង់ខាងមុខរត់តាមជួរតម្រង់ ដោយត្រូវសាងសង់គម្លាតខាង ក្រោយចេញ ៣,០៦ម៉ែត្រនិង ៣,១២ម៉ែត្រ ។
ពាក់ព័ន្ធទៅនឹងកំហុសឆ្គង ដែលមន្ត្រីជំនាញកំណត់ថា អ្នកស្រី ចេង ផា សាងសង់ រំលោភការអនុញ្ញាតបង្កឱ្យ មានទំនាស់ដល់អ្នកជិតខាង ដោយសាងសង់គម្លាតខាង ក្រោយតែ ២,៦០ម៉ែត្រ និង ២,៧០ម៉ែត្រតែប៉ុណ្ណោះ ។
ក្នុងនោះ ក៏មានលិខិតអន្តរាគមន៍ចេញពីប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីស្នើសុំ លោកអភិបាលខណ្ឌដូនពេញ អន្តរាគមន៍ហាមឃាត់ការសាង សង់នៅលើផ្ទះដីឡូត៍លេខ ៥៧ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដួនពេញ រាជធានីភ្នំពេញ របស់ឈ្មោះ ចេង ផា ខុសពី ប្លង់អនុញ្ញាតពីសាលារាជធានី ភ្នំពេញ ។ មិនតែប៉ុណ្ណោះមន្ទីរ សាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញក៏បានចុះមក ពិនិត្យប្រព័ន្ធលូជាក់ស្តែងដោយ អះអាងនៅក្នុងលិខិតថាប្រអប់ លូស្តុកទឹក ត្រូវស្ទះដោយសារ កាកសំណល់សំណង់ ដែល ចេញពីការសាងសង់ផ្ទះដីឡូត៍ លេខ ៥៧ របស់ឈ្មោះ ចេង ផា ពិតប្រាកដ ។
សកម្មភាពអន្តរាគមន៍ពី មន្ត្រីជំនាញគ្រប់ផ្នែកនិងអាជ្ញា ធរក្រុមភូមិ សង្កាត់ គឺបានត្រឹម លោកអភិបាលខណ្ឌដូនពេញ ចុះបង្កាប់ឱ្យឈ្មោះ ចេង ផា វាយសរសេរបេតុងដែលទើប បណ្តុះចោលរួចហើយសាង សង់បណ្តុះសរសរថ្មីបំពានលើ ច្បាប់សាង សង់ដដែល ។ បើ យោងតាមការអះអាងរបស់ អ្នកស្រី សៀង គឹមចេង ដែល រងការរំលោភសាងសង់ពី ឈ្មោះ ចេង ផា គឺគាត់បាន ប្តឹងសុំអន្តរាគមន៍ទៅសង្កាត់ ជ័យជំនះជាច្រើនលើកតែត្រូវ បានមន្ត្រីសាលាសង្កាត់បញ្ជាក់ តបវិញថា គ្មានកម្លាំងសម្រាប់ ចុះអនុវត្តនោះឡើយ ។
ចំណែកសាលាខណ្ឌដូនពេញក៏ឆ្លើយដូចសាលាសង្កាត់ ជ័យជំនះផងដែរ ដោយមាន ការអះអាងពីមន្ត្រីសាលា សង្កាត់ថា ទោះលក់ផ្ទះហ្នឹង យកលុយមកប្តឹងក៏មិនឈ្នះគេ ដែរព្រោះគេមានទាំងអំណាច ហើយមានទាំងលុយមុខរបរ រកស៊ីអូសរទេះលក់ភេសជ្ជៈ បែបហ្នឹងប្តឹងធ្វើម្តេចឈ្នះអ្នក មានដូចអ្នកស្រី ចេង ផា ទៅ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងក្រុមទី១៩ ភូមិ៥ សង្កាត់ ជ័យជំនះ បានសម្តែងនូវការ កោតស្ញប់ស្ញែងចំពោះអំណាច អ្នកស្រី ចេង ផា ថា ដោយ សូម្បីតែលិខិតអនុញ្ញាតឱ្យសាង សង់របស់សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ប៉ា សុជាតិវង្ស ក៏អ្នកស្រី ចេង ផាហ៊ានសង់រំលោភដែរ ព្រោះ នៅក្នុងលិខិតអនុញ្ញាតគឺបង្គាប់ ឱ្យអ្នកស្រី ចេង ផា សាងសង់ ផ្ទះល្វែងតែ ៥ជាន់តែប៉ុណ្ណោះ ហើយរឿងដែលគេនឹកស្មានមិន ដល់ គឺអ្នកស្រី ចេង ផា អនុវត្ត សាងសង់បំពានលើលិខិតអនុ ញ្ញាតរបស់សាលារាជធានី ភ្នំពេញដល់ទៅ៧ជាន់ឯណោះ។
ពិតណាស់ថាច្បាប់សាង សង់គឺតម្រូវឱ្យមានកិច្ចអន្តរាគមន៍ពីអន្តរក្រសួងដែលពាក់ ព័ន្ធពិសេសគឺក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួង សាធារណៈការត្រូវត្រួតពិនិត្យ ពីផលប៉ះពាល់ទាំងសណ្តាប់ ធ្នាប់ ទាំងប្រព័ន្ធលូទាំងកំណត់ ទៅលើព្រំដីសាងសង់ដើម្បី បញ្ចៀសទំនាស់ដែលអាចកើត មានដូចករណីសាងសង់ផ្ទះ ល្វែងរំលោភលើបទបញ្ជាមន្ត្រី ជំនាញនិងអាជ្ញាធរដែនដីជា ភស្តុតាងស្រាប់ ។ មានការ ចោទសួរថា បើសង្គមមួយដឹក នាំប្រកបដោយគតិបណ្ឌិត បង្កភាពវិនាសកម្មដល់អ្នកទន់ ខ្សោយបែបហ្នឹងទៅហើយ នោះ តើគោលនយោបាយកែ ទម្រង់ស៊ីជម្រៅបែបហ្នឹងវា ទទួលបានលទ្ធផលអ្វីក្រៅពីការ ឈឺចាប់ស្របពេលដែលបុគ្គល មានលុយម្នាក់មិនទាំងគោរព ច្បាប់ផងនោះ ៕