ក្រសួង​ធនធានទឹក​ចង​មុង​ដេញថ្លៃ​គម្រោង ADBទាំង ៨​ចំណុច ដោយ​ឃុបឃិត​បិទបាំង​ការផ្សព្វផ្សាយ​

ដោយ ៖ ជាតិ
​​ការទទួលយក​គម្រោង​ទាំង  ៨​កន្លែង ពី​ធនាគារ​អភិវឌ្ឍន៍ អាស៊ី ឌៅ​ព របស់​ក្រសួង​ធន ធាន​ទឹក​ដោយ​មាន​ការដាក់​ឱ្យ  ដេញថ្លៃ​ពី​មន្ត្រី​ប្រធាន​គម្រោង កាលពី​ថ្ងៃ​ទី ២៥ ខែ​មិនា ឆ្នាំ ២០១៥ នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​គឺ​ពុំ​បាន​ផ្សព្វផ្សាយ  ឱ្យ​ក្រុមហ៊ុន​ណាមួយ​បាន​ដឹង ឡើយ ។ ព្រោះ​ការផ្សព្វផ្សាយ តាម​ទំព័រ​កាសែត​ជាតិ កាលពី  ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥  គឺ​មាន​រយៈពេល​តែ ១០​ថ្ងៃ  ប៉ុណ្ណោះ គឺ​ដល់ពេល​ដេញថ្លៃ  ទៅ​ហើយ​ដែល​គេ​យល់ឃើញ ថា មន្ត្រី​គម្រោង​មាន​ចេតនា លាក់បាំង ព័ត៌មាន​ដេញថ្លៃ ដែល​ម្ចាស់​គម្រោង ឌៅ​ព​តម្រូវ  ឱ្យមាន​ការផ្សព្វផ្សាយ​ជា​មុន រយៈពេល ១​ខែ ។​

​ចំណែក​ការផ្សព្វផ្សាយ​តាម ទំព័រ​កាសែត​ធំ​មួយ​ត្រូវបាន​គេ ដឹង​យ៉ាងច្បាស់​ថា មានការ  ឃុបឃិត​ប្រើ​កាសែត​លេខ​ចាស់ រួច​លួច​បោះពុម្ព​បញ្ចូល​គម្រោង ដាក់​ឱ្យ​ដេញថ្លៃ កាលពី​ថ្ងៃ​ទី  ១៦ ខែ​មីនា ឆ្នាំ​២០១៥ ហើយ  យក​កាសែត​ថតចម្លង​ទាំងនោះ  មក​ដាក់​តាំង​នៅ​កន្លែង​ដេញថ្លៃ ដើម្បី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ។  ព្រោះ​ការ​ពិត​មន្ត្រី​គម្រោង​ក្រ សួង​ធនធានទឹក និង​ឧតុនិយម  បានប្រគល់​គម្រោង​ដេញថ្លៃ ទៅឱ្យ​ក្រុមហ៊ុន​ដែល​ខ្លួន​បាន ចរចា​ឃុបឃិត​ស្វែង​យក​ផល ប្រយោជន៍​ពី​ការឃុបឃិត​រួច ស្រេច​ទៅហើយ ។​

​ប្រភព​ពី​ក្រុមហ៊ុន​មួយចំនួន  ដែល​ធ្លាប់​ដេញថ្លៃ​តាមរបៀប ឃុបឃិត​ចេញពី​មន្ត្រី​គម្រោង នៅ​ក្រសួង​ធនធានទឹក និង​ឧតុ  និយម គឺ​តម្រូវ​ឱ្យ​ចំណាយ​លើ  មន្ត្រី​គម្រោង​ដល់​ទៅ ៤០​ភាគ  រយ​ឯណោះ ។ គឺ​មានន័យថា  បើ​គម្រោង​មួយ​ដែល​ដេញថ្លៃ តាម​ការឃុបឃិត​បែប​ហ្នឹង​ក្នុង ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារ គឺ អាច​ទួល​យកតែ ៦០​ម៉ឺន​ដុល្លារ  តែប៉ុណ្ណោះ ។​

​ដោយសារ​គម្រោង​ដេញថ្លៃ ចេញ​ពី​មន្ត្រី​គម្រោង​នៃ​ក្រសួង ធនធានទឹក​បង្កប់​ដោយ​អំពើ ពុករលួយ​ធ្ងន់ធ្ងរ​នេះ ហើយ​ដែល​ជា​ហេតុ​ធ្វើឱ្យ​សំណង់ ទំនប់​មួយចំនួន​ត្រូវ​បាត់បង់ គុណភាព ។ ម្យ៉ាងវិញទៀត  មន្ត្រី​ដែល​ពាក់ព័ន្ធ​ទៅនឹង គម្រោង​ដេញថ្លៃ​ដែល​ដូរ​ម៉ូដ ឡាន​ទំនើបៗ បន្ទាប់​ពី​ដេញថ្លៃ  រួច​គឺ​មិនមែន​សន្សំ​ប្រាក់ខែ​យក ទៅ​ដូរ​ឡាន​ឬ​ទិញ​វីឡា​ថ្មី​នោះ ឡើយ ។ ផ្ទុយទៅវិញ គឺ​ប្រាក់ ពុក​រយ​ដែល​ផ្តើមចេញ​ពី​គម្រោង ដេញថ្លៃ​ដូច​បាន​រៀបរាប់​ខាង លើ​ដែល​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​មិនគួរ​សម្ងំ​បិទ​ភ្នែក មើលរំលង​ពី​បញ្ហា​ដេញថ្លៃ ដែល​ផ្តើម​ចេញពី​មន្ត្រី​ប្រធាន គម្រោង​នៃ​ក្រសួង​ធនធានទឹក  និង​ឧតុនិយម​ប្រើល្បិច​ពុករលួយ នៅ​លើ​គោក​បែប​ហ្នឹង​បាន នោះឡើយ ។ ព្រោះ​សង្គម​មួយ ដែល​ពោរពេញ​ដោយ​អំពើ​ពុក រលួយ​គឺ​ពិតជារ​បាំង​រាំងខ្ទប់​មិន អាច​ឱ្យ​មាន​ការដឹកនាំ​ជឿន លឿន​បាន​នោះឡើយ ទើប​រាជ  រដ្ឋាភិបាល​សម្រេច​បង្កើត​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ ឡើង មិនមែន​ដើម្បី​តែ​ដេក  មើល​សកម្មភាព​ពុករលួយ​ដូច ករណី​ដេញថ្លៃ​នៅ​ក្រសួង​ធន ធាន​ទឹកជា​ភស្តុតាង ស្រាប់ ៕

limkeanhor_omyentieng

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 0611 La Presse Nationale. All rights reserved. XHTML / CSS Valid.