​ក្រសួង​មហាផ្ទៃ​បង្គាប់​ឱ្យ​អភិបាលខេត្ត​ពោធិ៍សាត់​ផ្អាក​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន MDS លើ​ដី​ពលរដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​ថ្មដា​

​ក្រសួង​មហាផ្ទៃ​បង្គាប់​ឱ្យ​អភិបាលខេត្ត​ពោធិ៍សាត់​ផ្អាក​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន MDS លើ​ដី​ពលរដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​ថ្មដា​

ដោយ ៖ រ៉ា​យ​ភុន​
​​ស្ថិត​ក្នុង​គោលនយោបាយ អភិវឌ្ឍន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​នៅតាម​តំបន់​ជនបទ​ដែល ធ្លាប់តែ​ហែកហួរ​ដោយ​សង្គ្រាម ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល តែងតែ​ឆ្លៀតឱកាស​ស្វែងរក ផលប្រយោជន៍​ពី​ការអភិវឌ្ឍន៍ ប្រើ​គ្រប់​វិធី​ពិសេស​គឺ​ការឃុប  ឃិត​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញា ធរ​ដើម្បី​រំលោភ​បំពាន​លើ​ពល រដ្ឋ​ទន់ខ្សោយ ។ ជាក់ស្តែង​ពល រដ្ឋ​ដែល​រស់នៅ​ភូមិ សង្គម​ថ្មី  ភូមិ​កណ្តាល និង​ភូមិ​ឯកភាព  ក្នុង​ឃុំ​ថ្ម​ដា រង​ការប្រើ​កម្លាំង  សមត្ថកិច្ច​តាម​បញ្ជា​របស់​ក្រុម ហ៊ុន​ឧកញ៉ា ទ្រី ភាព ឈូស ឆាយ​ដីចំការ​ផ្ទះសម្បែង​ពួក គាត់​យ៉ាង​មហា​ព្រៃផ្សៃ​បន្ទាប់ ពី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍​បើក ច្រក​ព្រំដែន​នៅ​តំបន់ នោះ​។​

​ដោយ​ការរំលោភបំពាន​ពី  ក្រុមហ៊ុន MDS របស់​ឧកញ៉ា  ទ្រី ភាព ប្រើ​កម្លាំង​សមត្ថកិច្ច  និង​អាជ្ញាធរ​ឱ្យ​ទទួល​យក​ផល ប្រយោជន៍​នេះ​ហើយ​ទើប​មាន កិច្ច​អន្តរាគមន៍​ពី​លោក ងឹ​ម  ញេង អ្នកតំណាងរាស្ត្រ​មណ្ឌល  ពោធិ៍សាត់​ចុះ​អន្តរាគមន៍​ស្វែង រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នៅ ឃុំ​ថ្មដា ។ ទោះបីថា កិច្ច​អន្តរា គ​មន៍​រយៈកាល​កន្លង​មក​ពី​តំណាងរាស្ត្រ រហូត​មាន​ការ  ហាមឃាត់​មិនឱ្យ​តំណាងរាស្ត្រ ចូល​ជួប​ប្រជាពលរដ្ឋ​ដែល​រង គ្រោះ ព្រោះ​នៅក្នុង​ទឹកដី​ខេត្ត  ពោធិ៍សាត់ ក្រោម​អំណាច​អភិ បាល​ខេត្ត ម៉ៅ ធនិន បច្ចុប្បន្ន  គឺ​បាន​នឹង​កំពុង​អនុវត្ត​ស្វែងរក ផលប្រយោជន៍​ដោយ​ពុំ​គិត​ពី សុខទុក្ខ​រាស្ត្រ​ពិតប្រាកដ​ឡើយ ។​

​ដោយ​មើលឃើញ​ពី​ស្ថាន  ការណ៍​តានតឹង​នៅក្នុង​ទឹកដី  ខេត្ត​ពោធិ៍សាត់​ក្រោម​អំណាច គណៈបញ្ជាការ​ឯកភាព លោក ម៉ៅ ធនិន នេះហើយ ទើប​លោក ងឹ​ម ញេង តំណាង  រាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង មហាផ្ទៃ តាមរយៈ​លោក  ហេង សំរិន ប្រធានរដ្ឋសភា ជាតិ​ដើម្បី​ផ្អាក​ការ​ឈូសឆាយ យក​ដី​ពលរដ្ឋ​ពី​ក្រុមហ៊ុន  MDS តទៅទៀត ។ ព្រោះ​ការប្រើ  កម្លាំង​សមត្ថកិច្ច​មក​រំលោភ យក​ដី​រាស្ត្រ​ឆៅៗ​ពី​ក្រុមហ៊ុន  MDS​បែប​ហ្នឹង​គឺ​វា​បានបង្ហាញ ពី​ចេតនា​រំលោភ​ច្បាប់​រួចស្រេច ទៅ​ហើយ​ទើប​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ជូន​អភិបាលខេត្ត​ចុះ អន្តរាគមន៍​ផ្អាកា​រ​ឈូសឆាយ បណ្តោះអាសន្ន​របស់ ក្រុមហ៊ុន  MDS នៅ​ភូមិ​សង្គម​ថ្មី ភូមិ កណ្តាល និង​ភូមិ​ឯកភាព ក្នុង ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ ។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា  ក្នុង​ស្រុក​វាល​វែង​បាន​ស​ម្តែងក្តី អស់​សង្ឃឹម​ថា បើ​រាជ​រដ្ឋា​ភិ  បាល​អភិវឌ្ឍន៍​មូលដ្ឋាន​ដើម្បី ផ្តល់​ផលប្រយោជន៍​ទៅឱ្យ​ក្រុម ឧកញ៉ា​ដូច​ករណី​រំលោភបំពាន ពី​ក្រុមហ៊ុន  MDS របស់​ឧកញ៉ា  ទ្រី ភាព ទេនោះ ពិតជា​ពុំ​អាច  កាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ បាន​នោះឡើយ ។ ព្រោះ​ផល  ប្រយោជន៍​ជាក់ស្តែង​គឺ​បាន​តែ ទៅ​ឧកញ៉ា ទ្រី ភាព ដែលមាន  ទ្រព្យធន​ស្តុកស្តម្ភ​ស្រាប់​ឯ​រាស្ត្រ ក្រលំបាក​គឺ​ទទួលរង​នូវ​ការបាត់ បង់​ដី​បង្កបង្កើន​ផល​រួមទាំង​ផ្ទះ សម្បែង​គឺ​ពិតជា​បាន​ជម្រុញ​ឱ្យ  ភាពក្រីក្រ​កាន់តែ​មាន​ស្ថាន ភាពដុនដាប​ជាង​មុន​ក្រោម​រូប ភាព​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​និង​បើក ច្រក​ព្រំដែន​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ ៕

 

2015_07_20ch1 (3)

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.