ដោយ ៖ ជាតិ
ទោះបីថា នៅកម្ពុជាមាន ប្រជាជនតែ១៥លាននាក់ ប៉ុន្តែ ចំនួនសមាគមនិងអង្គការក្រៅ រដ្ឋាភិបាលបានចុះបញ្ជីក្នុងចំនួន មួយខ្ពស់ ដែលតួលេខរបស់ ក្រសួងមហាផ្ទៃ គឺមានដល់ ៥០០០ សមាគម-អង្គការ ឯណោះ ។ ផ្អែកតាមតួលេខ ខាងលើនេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជាតែងធ្វើការ ប្រៀបធៀបជំទាស់ទៅនឹងការ ចោទប្រកាន់ពាក់ព័ន្ធទៅនឹង ការវាយតម្លៃពីអន្តរជាតិដាក់ កម្ពុជាជាប្រទេសដែលរិតត្បិត សេរីភាព គឺជាករណីមិនសម ហេតុផលនោះឡើយ ។
ជុំវិញករណីដែលរាជរដ្ឋាភិ បាលទាញយកហេតុផលពីការ បើកទូលាយឱ្យបង្កើតសមាគម និងអង្គការដែលមានលក្ខណៈ ទូលំទូលាយ ដោយផ្អែកលើ ចំនួនច្រើនបើប្រៀបធៀបទៅ នឹងបណ្តាប្រទេសក្នុងតំបន់ក៏ ដូចជា នៅលើសកលលោក ត្រូវបានមជ្ឈដ្ឋានអង្គការមួយ ចំនួនចាត់ទុកថា តួលេខសមា គមនិងអង្គការបានចុះបញ្ជី ច្រើនក៏ពិតមែន ! ប៉ុន្តែផ្អែកលើ ដំណើរការសមាគមនិងអង្គការ គឺនៅមានចំនួនតិចតួចនៅ ឡើយទេ ។ មិនថា សមាគម និងអង្គការជាតិក៏ដូចជាសមា គមនិងអង្គការអន្តរជាតិដែល ធ្វើសកម្មភាពជាក់ស្តែងនៅ កម្ពុជា គឺមិនមានចំនួនដល់ ១០០សមាគមនិងអង្គការផង លើកលែងតែបូកបញ្ចូលជា មួយអង្គការសមាគមដែលអត់ ធ្វើសកម្មភាពទើបមានចំនួន ដល់ទៅ ៥០០០ ដែលតម្រូវ ឱ្យរាជរដ្ឋាភិបាល គួរពិនិត្យនិង កែទម្រង់ទៅលើភាពអសកម្ម របស់សមាគមនិងអង្គការដែល មានតែឈ្មោះប្រសើរជាង បង្កើតច្បាប់រឹត បន្តឹងសមាគម និងអង្គការនាពេលនេះ ។
ភាពចម្រូងចម្រាស់ទៅលើ មាត្រាច្បាប់សមាគមនិងអង្គ ការមួយចំនួនដែលរងការរិះគន់ ឱ្យមានការពិគ្រោះយោបល់ ជាមុនតាមការទាមទារពីសមា គមនិងអង្គការដើម្បីធានាដល់ សិទ្ធិធ្វើសកម្មភាពឱ្យមានភាព ល្អប្រសើរ ។ ស្ថិតក្នុងការជួបជុំ នៅទីលានប្រជាធិបតេយ្យមុន ការដាក់ច្បាប់ សមាគមនិង អង្គការឱ្យសភាអនុម័តលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបាន ហៅច្បាប់នេះថាជាសម្លរដែល មានជាតិពុលដែលមិនគួរឱ្យ យើងភ្លក់នោះទេ ។
ទោះបីថាច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលមាន៩ជំពូក និងជាង៣០ មាត្រាបានសម្រេចដាក់ឱ្យរដ្ឋ សភាអនុម័តរួចរាល់ក៏ពិតមែន ប៉ុន្តែក៏មានការរិះគន់ផងដែរថា ចំនួនរដ្ឋសភាដែលមានតែ ៦៨ នាក់ គឺមិនគ្រប់កូរ៉ុមនោះឡើយ ។
ដូច្នេះការសម្រេចប្រជុំដែល មានចំនួនរដ្ឋសភាតែ ៦៨នាក់ គឺពិតជាបានរំលោភទៅលើរដ្ឋ ធម្មនុញ្ញែដលតម្រូវឱ្យមានតំណាង រាស្ត្រយ៉ាងតិចជាង ៨០នាក់ ព្រោះការឯកភាពលើសម្លេង ៥០ភាគរយបូក ១ ដែលប្រជា ពលរដ្ឋបានដឹង គឺការអនុម័ត សម្រេចតែប៉ុណ្ណោះ ។
ប្រទេសអធិបតេយ្យមួយ ដែលប្រកាន់យកការដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្សត្រូវបានមជ្ឈដ្ឋានសមា គម និងអង្គការសម្តែងការ ព្រួយបារម្ភចំពោះការអនុម័ត ច្បាប់សមាគមនិងអង្គការតាម អំណាចឯកបក្ស ។ ហើយការ ជម្នះបញ្ជូនច្បាប់ សមាគមនិង អង្គការទៅឱ្យព្រឹទ្ធសភាអនុម័ត ត្រូវបានក្រុមអង្គការសមាគម អះអាងថា នឹងបន្តការតស៊ូមតិ ជម្រុញឱ្យស្ថាប័នព្រឹទ្ធសភាលុប ចោលច្បាប់នេះបន្តទៅទៀត ។ ទោះបីយ៉ាងណាការសម្រេច ដាក់ច្បាប់សមាគមនិងអង្គការ ដាក់ឱ្យរដ្ឋសភាអនុម័តក៏រងការ រិះគន់ពីសភាអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ ផងដែរ ដោយជម្រុញនិងលើក ទឹកចិត្តដល់សមាគមនិងអង្គការ ក្រៅរដ្ឋាភិបាលបន្តការតស៊ូមតិទាមទារឱ្យមានការលុបចោល ច្បាប់ សមាគម និងអង្គការ ក្រៅរដ្ឋាភិបាលដែលមជ្ឈដ្ឋាន អ្នកតាមដានសម្លឹងឃើញពីការ បាត់បង់ជំនួយលើគម្រោងអភិ វឌ្ឍន៍សិទ្ធិនិងអភិវឌ្ឍប្រទេស ក្នុងមួយឆ្នាំៗដែលមានទឹកប្រាក់ រហូត ដល់ជាង ៧០០លាន ដុល្លារ ៕
ព្រាប កុល ៖ ច្បាប់សមាគម-អង្គការប្រៀបដូចសម្លរដែលមានជាតិពុល

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏ព័ត៌មានថ្មី