ដោយ ៖ មាស សាមឿន
បន្ទាប់ពីទទួលពាក្យបណ្តឹង របស់ប្រជាពលរដ្ឋនៅភូមិព្រៃ វេង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធក្រុម ហ៊ុន ខេមបូឌា ប្លូហេវិន ប្រើ កម្លាំងក្រុមហ៊ុនចេញទៅកាប់ ឈើច្បោះជ័ររបស់ប្រជាពល រដ្ឋដែលស្ថិតនៅក្រៅរង្វង់ដី គ្រប់គ្រងដោយក្រុមហ៊ុន អង្គ ការដើម្បីអភិវឌ្ឍន៍ និងការពារ ធនធានធម្មជាតិបានសហការ ជាមួយមន្ត្រីប៉ូលិសនគរបាល ស្រយ៉ង់ សុំការអនុញ្ញាតធ្វើ ដំណើរឆ្លងកាត់ដីក្រុមហ៊ុនទៅ ពិនិត្យស្ថានភាពការកាប់បំផ្លាញ ព្រៃឈើនៅក្រៅតំបន់ដីគ្រប់ គ្រងដោយក្រុមហ៊ុន ។
តាមការបញ្ជាក់ក្នុងរបាយ ការណ៍រួមទាំងរូបភាពកាប់ បំផ្លាញឈើច្បោះជ័រដែលស្ថិត នៅក្រៅរង្វង់ដីក្រុមហ៊ុនជាង មួយគីឡូម៉ែត្រ សកម្មភាពចុះ ត្រួតពិនិត្យបានជួបជាមួយ មនុស្ស ២នាក់ ដែលកំពុងកាន់ រណាយន្តកាប់ច្បោះឈើប្រជា ពលរដ្ឋ ដែលអាស្រ័យផលពី អនុផលព្រៃឈើជាលក្ខណៈ គ្រួសារ ។
មនុស្ស ២នាក់ ដែលកម្លាំង អង្គការ និងសមត្ថកិច្ចប្រទះ ឃើញបានអះអាងថា ពួកគេ ត្រូវបានក្រុមហ៊ុន ខេមបូឌា ប្លូ ហេវិន ប្រើឱ្យមកកាប់ឈើ ច្បោះជ័ររបស់ប្រជាពលរដ្ឋ ។
តាមការអង្កេតជាក់ស្តែង គឺប្រភេទឈើច្បោះប្រជាពល រដ្ឋអាស្រ័យផលត្រូវបានក្រុម ហ៊ុនកាប់អស់ជាង ៥០០ដើម ហើយដោយដឹកជញ្ជូនយកទៅ ដាក់លើដីក្រុមហ៊ុន ។
មានការអះអាងថា ក្រុម ហ៊ុនបានគំរាមប្រជាពលរដ្ឋឱ្យ លក់ឈើច្បោះយកជ័រឱ្យក្រុម ហ៊ុនក្នុងតម្លៃថោក ប្រសិនបើ ប្រជាពលរដ្ឋណាមិនព្រមលក់ ឱ្យទេ ក៏ក្រុមហ៊ុនត្រូវតែកាប់ យកទទេផងដែរ ដោយមើល ឃើញពីភាពទុច្ចរិតរបស់ក្រុម ហ៊ុន ខេមបូឌា ប្លូហេវិន រំលោភ កាប់ឈើក្រៅតំបន់ដីដែលខ្លួន គ្រប់គ្រងនេះហើយ ទើបអង្គ ការដើម្បីអភិវឌ្ឍន៍និងការពារ ធនធានធម្មជាតិធ្វើរបាយការ ណ៍ប្រចាំខែឧសភា ឆ្នាំ២០១៥ ជូនអភិបាលនៃគណៈអភិបាល ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់សកម្មភាពបំពាន កាប់បំផ្លាញព្រៃឈើពីសំណាក់ ក្រុមហ៊ុន ខេមបូឌា ប្លូហេវិន ដែលតម្រូវឱ្យដាក់ទោសទណ្ឌ និងចាត់វិធានការទៅតាមផ្លូវ ច្បាប់ ៕