លិខិតមួយច្បាប់ដែលរៀប រាប់ពីទុក្ខលំបាករបស់កងទ័ព ពិសេស ៩១១ ឈរជើងនៅ ចំណុចពាក់ស្បែកទ័ពពិសេស ឆ័ត្រយោង៩១១ ទិសព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា របបអាវ ធំទាហានចំនួន ៣៥៥អាវ ដែល សម្តេចតេជោ ផ្តល់ឱ្យកងទ័ព ក្នុងរដូវរងារគឺពុំដឹងជាបាត់ទៅ ណាអស់ ទើបរហូតមកដល់ ពេលនេះឈានចូលដើមរដូវ វស្សាទៅហើយ នៅមិនទាន់ ឃើញបើកឱ្យកងទ័ពនៅឡើយ ទេ ។ ចំណែករបបអំណោយ ដែលនាំទៅចែកជូនយោធា ដោយ ឯកឧត្តម អ៊ឹម សុទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡារួមមាន អង្ករ ត្រីខ ត្រី ងៀត ឆៃប៉ូវ និងមី ជាច្រើន កេស ប៉ុន្តែមិនដែលឃើញចែក ជូនគ្រួសារកងទ័ពណាបានម្តង ណាឡើយ ដោយឃើញតែគេ ដឹកចេញទៅវិញប៉ុណ្ណោះ ។
ម៉្យាងវិញទៀតដីចំការដាំ ស្រូវដែលប្រើកម្លាំងកងទ័ព ពិសេសឆ័ត្រ យោង ៩១១ ជា អ្នកកាប់គាស់ដាំបានរហូតដល់ ទៅ ៨០ហិកតា ប៉ុន្តែនៅពេល ដែលច្រូតកាត់រួចពុំដែលឃើញ ចែកស្រូវដល់គ្រួសារកងទ័ព ឡើយ ឃើញតែគេយកឡាន មកដឹកចេញទៅបាត់អស់ ។ នៅមានចំណែកផ្ទះគ្រួសារកង ទ័ពឆ័ត្រយោង៩១១ដែលតម្រូវ កាត់ប្រាក់ខែរហូតដល់ ២៧០ ម៉ឺនរៀល ហើយនៅឱ្យកងទ័ព ទិញសសរផ្ទះដោយខ្លួនឯង ទៀត តើផ្ទះទំហំ ៥ម៉ែត្រ គុណ នឹង ៧ម៉ែត្រ ប្រក់ស័ង្កសីហេតុ អ្វីក៏កាត់លុយប៉ុណ្ណឹងហើយនៅ ឱ្យកងទ័ពចេញលុយទិញសសរ ទៀតនោះ ។ ចំណែករបបដី ភូមិដែលថ្នាក់លើកំណត់ឱ្យ ទាហានមួយគ្រួសារ ទំហំ ៥០ ម៉ែត្រ គុណនឹង ១០០ម៉ែត្រ តែការវាស់ជាក់ស្តែង គឺបាន ប្រគល់ឱ្យគ្រួសារកងទ័ពតែ ក្បាលដី ៣០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ តែប៉ុណ្ណោះ ។
ទាហានកងពលតូចឆ័ត្រ យោងលេខ ៩១១ ទាំងអស់ សំណូមពរតាមរយៈសារព័ត៌មាន ជាតិ ឱ្យធ្វើការចុះផ្សាយដើម្បី ផ្តល់ព័ត៌មានដល់ថ្នាក់លើ គឺ ក្រសួងការពារជាតិ មេត្តាចុះ ពិនិត្យលើទុក្ខលំបាករបស់គ្រួសារ កងទ័ពដែលរងការកេងប្រវ័ញ្ច ពីមេបញ្ជាការឱ្យឃើញការពិត ផង ។ ព្រោះសប្បុរសជនដែល យកអំណោយមកចែកជូនគ្រួ- សារកងទ័ពពិតជាមិនបានដឹង ថា គ្រួសារកងទ័ពពុំបានទទួល អំណោយនោះឡើយ ដោយ សូម្បីថ្ងៃបុណ្យថ្វាយព្រះភ្លើង ដល់ព្រះបរមរតនៈកោដ្ឋក៏ក្រុម ទាហានកងពលតូចឆ័ត្រយោង មិនបានសម្រាកដោយតម្រូវឱ្យ ធ្វើការគាស់គល់ឈើធ្វើចំការ នៅក្រោយបន្ទាយថែមទៀត ផង ។
កងពលតូចឆ័ត្រយោង៩១១ ប្រចាំទិសព្រះវិហារសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មេត្តាផ្តល់ ភាពកក់ក្តៅដល់ក្រុមគ្រួសារ កងទ័ពដែលឈរជើងការពារ ព្រំដែនតាមរយៈលុបបំបាត់អំពើ ពុករលួយនៅក្នុងអង្គភាពទើប គ្រួសារទ័ពអាចរួមរស់ក្នុងសង្គម ប្រកបដោយទឹកចិត្តក្លាហាន បាន ។ ពុំនោះទេ ទុកលំបាក ដែលផ្តើមចេញពីអំពើពុក រលួយពិតជាបានធ្វើឱ្យទឹកចិត្ត កងទ័ពនៅសមរភូមិមុខបាត់បង់ ទឹកចិត្តក្នុងការការពារទឹកដី ជាក់ជាមិនខាន៕
ដោយៈ សឿន ចិន