ដោយ ៖ រដ្ឋា
តាមបណ្តោយផ្លូវលំលេខ ២៤៧ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេសង្កេតឃើញឃ្លាំងលក់ ម៉ូតូគ្រប់ប្រភេទ ដោយមាន ដាក់ផ្លាកហាងបញ្ចាំនៅពីមុខ ឃ្លាំផង ។ បន្ទាប់ពីសារព័ត៌ មានជាតិចុះផ្សាយ“ហាងបញ្ចាំ ហ៊ី សុភ័ក្ត្រ រកស៊ីជាមួយចោរ កម្ម”រួចមក ដោយបញ្ជាក់ថា ហាងបញ្ចាំនេះទទួលបញ្ចាំម៉ូតូ គ្រប់ប្រភេទដោយពុំចាំបាច់ មានលិខិតស្នាមមិនតែប៉ុណ្ណោះ គឺថែមទាំងមិនបានចេញបង្កាន់ ដៃទៅឱ្យម្ចាស់ម៉ូតូដោយគ្រាន់ តែថតរូបម្ចាស់ម៉ូតូចូលក្នុង ឡេបថប ហើយយកម៉ូតូទៅ លាក់ទុកនៅកន្លែងផ្សេងទើប មានប្រតិកម្មឆ្លើយតបមកកាន់ សារព័ត៌មានជាតិឱ្យបន្តចុះ ផ្សាយតទៅទៀត ។
សកម្មភាពខាងលើនេះ ត្រូវ បានមហាជនដែលតាមដាន បានធ្វើការបកស្រាយតាមទូរ ស័ព្ទថា នៅតាមបណ្តោយផ្លូវ លំលេខ ២៤៧ មានហាងបញ្ចាំ ជាច្រើនកន្លែង ប៉ុន្តែភាគច្រើន គេចេញបង្កាន់ដៃឱ្យលើកលែង តែហាងបញ្ចាំ ហ៊ី សុភ័ក្ត្រ តែ ប៉ុណ្ណោះដែលប្រើអាវិធីថតរូប អ្នកយកមកបញ្ចាំ ។ ម្យ៉ាងវិញ ទៀតអ្នកដែលមកបញ្ចាំនៅ តាមបណ្តោយផ្លូវលេខ ២៤៧ ក្នុងសង្កាត់ទឹកល្អក់ ៣ នេះ គឺ មិនដែលឃើញមានលិខិតស្នាម ដូចជា កាតគ្រីឬពន្ធម៉ូតូស្អីនោះ ទេ ព្រោះបើពួកគេមានលិខិត ស្នាមត្រឹមត្រូវអ្នកណាយកមក បញ្ចាំកន្លែងហ្នឹងដែលយកការ ប្រាក់ដល់ទៅ ១០% នោះ ។
ប្រភពដដែលបានបង្ហើបឱ្យ ដឹងទៀតថាម៉ូតូភាគច្រើនដែល គេយកមកបញ្ចាំគឺពុំបានមក លោះយកទៅវិញទេ ដោយ អ្នកយកមកបញ្ចាំភាគច្រើនជា ក្រុមលួចកាច់.កម៉ូតូ ឬចោរប្លន់ ហើយមានម៉ូតូខ្លះប្រឡាក់ឈាម ក៏យកមកបញ្ចាំអាចជាករណី ចោរប្លន់ប្រដាប់អាវុធថែម ទៀតផង ។
មានការអះអាងថា ហាង បញ្ចាំក្នុងសង្កាត់ទឹកល្អក់ ៣ គឺ គេសង្កេតឃើញម៉ូយតាមបណ្តា ខេត្តឆ្ងាយមកទទួលទិញម៉ូតូ បញ្ចាំដែលម្ចាស់មិនបានមក លោះ ព្រោះភាគច្រើនជាម៉ូតូ ចោរលួច ចោប្លន់ ចំណែកអ្នក ដែលមកលោះវិញ ភាគច្រើនគឺ ជាក្មេងទំនើងលួចយកម៉ូតូ ឪពុកម្តាយបងប្អូនមកបញ្ចាំតែ ប៉ុណ្ណោះ ដោយពុំមានលិខិត ស្នាមទើបចូលកន្លែងបញ្ចាំ បំពានច្បាប់បែបហ្នឹង…! ។
ព្រោះផ្អែកលើគោលការណ៍ ច្បាប់ហាងបញ្ចាំដែលផ្តល់សេវា ទទួលប្រតិភោគដោយអនុ ប្រទានគឺតម្រូវឱ្យមានការធានា លើរបស់ដែលបញ្ចាំស្របច្បាប់ ហើយអាចកំណត់អត្រាការ ប្រាក់ត្រឹម២ភាគរយប៉ុណ្ណោះ ជាក់ស្តែងហាងបញ្ចាំ លី ហួរ ជាភស្តុតាងស្រាប់ ។ ប៉ុន្តែ ករណីហាងបញ្ចាំឈ្មោះ ហ៊ី សុភ័ក្ត្រ ក៏ដូចជា ហាងបញ្ចាំ ដ៏ទៃទៀតនៅក្នុងសង្កាត់ទឹក ល្អក់ ៣ ដែលអាចនិយាយបាន ថា ជារោងចក្រផលិតចោរកម្ម កំពុងអនុវត្តទទួលបញ្ចាំដោយ គ្មានលិខិតស្នាមហើយយកការ ប្រាក់ ខ្ពស់ដល់ដប់ភាគរយនោះ គឺត្រូវបានគេអះអាងថាមាន ការឃុបឃិតបង់ប្រាក់ប្រចាំខែ ទៅឱ្យមេប៉ុស្តិ៍និងព្រហ្មទណ្ឌ ខណ្ឌទើបអាចរកស៊ីបទល្មើស បែបនេះបាន ព្រោះបើគេទទួល បញ្ចាំម៉ូតូចោលួចចោរប្លន់មួយ គ្រឿង តម្លៃ ៥០០ដុល្លារ ហើយអាចលក់វិញបាន ១០០០ ដុល្លារ គឺចំណេញពាក់កណ្តាល ទៅហើយទើបបទល្មើសចោរ កម្មនៅភ្នំពេញពិតជាពិបាកក្នុង ការទប់ស្កាត់ពីកម្លាំងសមត្ថកិច្ច ឱ្យអស់បែបហ្នឹង ។
បើលោកស្នងការ ជួន សុវណ្ណ នៅតែបិទភ្នែកទុកឱកាសឱ្យ សមត្ថកិច្ចមូលដ្ឋានឃុបឃិតតែ ជាមួយហាងបញ្ចាំដែលបើក ច្រកឱ្យមានអំពើចោរកម្មនៅ រាជធានីភ្នំពេញទេនោះបញ្ហា អសន្តិសុខពិតជាគ្មានការថយ ចុះឡើយ ។ បានជាសកម្មភាព ចោរកម្មគ្មានការថយចុះព្រោះ តែសង្កាត់ទឹកល្អក់៣ ជាទីតាំង យ៉ាងកក់ក្តៅផ្តល់ជម្រកនិង លទ្ធភាពឱ្យក្រុមចោរលួច ចោរប្លន់អាចធ្វើសកម្មភាពយក មកលក់បានដោយសេរីមិនថា ស្ថិតក្នុងពេលយប់ឬពេលថ្ងៃ នោះឡើយ ប៉ុន្តែបើក្រុមចោរ លួច ចោរប្លន់ រកកន្លែងលក់ ជំនួសឱ្យពាក្យថាបញ្ចាំមិនបាន បញ្ហាចោរកម្មវាពិតជាអាច ថមថយចុះជាក់ជាមិនខាន ដែលតម្រូវឱ្យអគ្គស្នងការនគរ បាលជាតិ និងក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីបញ្ហានេះ ឡើយ ៕