​ប្រតិបត្តិការ​យក​ស្នាដៃ​ទៅ​លើ​ល្បែង​កន្ទុយលេខ​តែ​មិន​ហ៊ាន​បង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង​

​ប្រតិបត្តិការ​យក​ស្នាដៃ​ទៅ​លើ​ល្បែង​កន្ទុយលេខ​តែ​មិន​ហ៊ាន​បង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង​

​ដោយ ៖ លីម សេន​
​ស្ថិតក្រោម​អំណាច​លោក  អភិបាលខេត្ត​បាត់ដំបង ច័ន្ទ  សុផល គេ​សង្កេតឃើញ​សកម្ម ភាព​លោកស្នងការ​នគរបាល ខេត្ត ស ថេត បច្ចុប្បន្ន​ហាក់  បង្ហាញ​ពី​ស្នាដៃ​ចុះបង្ក្រាប​ល្បែង កន្ទុយលេខ​នៅ​ក្រុង​បាត់ដំបង យ៉ាង​ចាស់ដៃ ដែល​ប្រព័ន្ធ​ផ្សព្វ  ផ្សាយ​ក្នុង​ស្រុក​បាន​ធ្វើការ​កោ​ត សរសើរ ចំពោះ​ចំណាត់ការ  ខាងលើ​ថា​ពិតជា​បាន​រួមចំណែក តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​ដាក់​ចេញ  ដោយ​ក្រសួង​មហាផ្ទៃ​ពិតប្រាកដ មែន ។​

​ទោះបី​សកម្មភាព​ចុះ​បង្ក្រាប  ល្បែង​កន្ទុយលេខ​នៅ​ក្រុង​បាត់ ដំបង ក្រោម​អំណាច​លោក  ច័ន្ទ សុផល ជា​គណៈបញ្ជាការ ឯកភាព​ខេត្ត ទទួលបាន​លទ្ធ ផល​ល្អ​ក៏ពិតមែន ! ប៉ុន្តែ​រឿង  ដែល​ចម្លែក​គឺ​ល្បែងភ្នាល់​ទឹក ភ្លៀង​ដែល​ដាក់​ទីតាំង​នៅ​ចំណុច  ស្រែ ១០០ ក្នុង​សង្កាត់​អូរ​ចា  ក្រុង​បាត់ដំបង ហាក់​ពុំ​ដែល  ឃើញ​មាន​ចំណាត់ការ​ចេញពី លោក​អភិបាលខេត្ត ច័ន្ទ សុផល  និង​លោក​ស្នងការ ស ថេត  ឡើយ ។ ព្រោះ​រហស្សនាម​អា  ត្នោតជុំ និង​អា​តាល់ ដែលជា មេខ្លោង​កាង​ល្បែង​ទឹកភ្លៀង នៅ​ខេត្ត​បាត់ដំបង​ដោយ​បង្កើត សាខា​នៅ​តាម​បណ្តា​ផ្សារ​គ្រប់ ទីកន្លែង​ក្នុង​ខេត្ត​ថែមទៀត​នោះ  ពិតជា​បាន​ចំណាយ​មិន​តិច​ទេ  ដើម្បី​បិទមាត់​អភិបាលខេត្ត ច័ន្ទ  សុផល និង​លោក​ស្នងការ ស  ថេត ទើប​គេ​សង្កេត​ឃើញ  សកម្មភាព​ចុះ​បង្ក្រាប​តែ​ល្បែង  កន្ទុយលេខ​បែប​ហ្នឹង ។​

​មានការ​ចោទសួរ​តាម​ទូរ  ស័ព្ទ បន្ទាប់​ពី​ប្រតិបត្តិការ​ចុះ  បង្ក្រាប​ល្បែង​កន្ទុយលេខ​ដោយ លោកស្នងការ​នគរបាល​ខេត្ត  បាត់ដំបង ស ថេត ថា បើ ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ខេត្ត បាត់ដំបង លោក​ចៅហ្វាយខេត្ត  ច័ន្ទ សុផល និង​លោក​ស្នងការ  មិន​ហ៊ាន​ចុះបង្ក្រាប ព្រោះតែ  ខ្លាច​បាត់បង់​ផលប្រយោជន៍​ធំ ទៅហើយនោះ គួរ​ដាក់​បញ្ចូល  ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​ខេត្ត មួយ​នេះ​ជា​ប្រពៃណី​ល្បែង ភ្នាល់​ទឹកភ្លៀង​ប្រចាំ​ខេត្ត​តែ ម្តង​ទៅ ។ ព្រោះ​បើ​គ្រាន់តែ ជន​ទុច្ចរិត​បង្កើត​ល្បែងស៊ីសង ភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ​តាំងពី សម័យកាល​អភិបាលខេត្ត​ប្រាជ្ញ  ច័ន្ទ រហូតមក​ដល់​អភិបាល​ខេត្ត  ច័ន្ទ សុផល ក៏​នៅតែ​មិនអាច  មាន​សមត្ថភាព​ក្នុង​ការបង្ក្រាប បទល្មើស​ល្បែងស៊ីសង​ឱ្យ​ស្មើ ភាព​គ្នា​បាន​ផង​នោះ​គឺ​វា​បាន​ជះ ឥទ្ធិពល​ដល់​អំណាច​អសកម្ម របស់​គណៈ​បញ្ជាការ​ឯកភាព  ខេត្ត​ដែល​មាន​បុព្វសិទ្ធិ​បញ្ជា ទាំង​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​យោធា​ខេត្ត និង​កម្លាំង  នគរបាល​ខេត្ត តើ​អាច​ចាត់ទុក  បាន​ថា​ជា​ថ្នាក់ដឹកនាំ​ដែលមាន សមត្ថភាព​ពិតប្រាកដ​បាន​ដោយ របៀប​ណា ? ។​

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់  ដំបង បាន​សម្តែង​នូវ​ការមិន  ពេញចិត្ត​ទាល់តែសោះ​ចំពោះ ចំណាត់កា​រលោក​អភិបាល ខេត្ត ច័ន្ទ សុផល ដែល​ហ៊ាន ដាក់​បទបញ្ជា​ឱ្យ​លោកស្នងការ  ស ថេត អនុវត្ត​ចុះបង្ក្រាប​តែ  ទៅ​លើ​ល្បែង​កន្ទុយលេខ ប៉ុន្តែ  បែរ​ជា​មើលមិនឃើញ​មេ  ល្បែងភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ តែងតែ​មក​ប្រជុំ​ក្បាល​គ្នា​នៅ បេនឡាន​ផ្សារ​បឹង​ឈូក​រហូត សម្តែង​ការ​ហ៊ោ​កញ្ច្រៀវ​ពេញ បេនឡាន​នៅពេល​មាន​ភ្លៀង ធ្លាក់​ម្តងៗ ។ មានការ​ចោទ សួរថា បើ​គ្រាន់តែ​ចេញមុខ បង្ក្រាប​ល្បែង​កន្ទុយលេខ​រួច ការពារ​ល្បែងភ្នាល់​ទឹកភ្លៀង បែប​ហ្នឹង​វា​ស័ក្តិសម​ជា​ថ្នាក់​ដឹក នាំ​ដែល​អនុវត្ត​យក​ច្បាប់​ជាធំ  ឬ​គ្រាន់តែ​អនុវត្ត​តាម​ការចង់ បាន​របស់​មេ​ល្បែង​ភ្នាល់​ទឹក  ភ្លៀង​ដែល​មាន​រហស្សនាម ត្នោតជុំ និង​អា​តាល់ ដើម្បី  ពង្រីក​ឱ្យមាន​សេវា​ល្បែងភ្នាល់ ទឹកភ្លៀង​កាន់តែ​មាន​ការ​ពេញ និយម​ក្នុង​អាណាចក្រ​ខេត្ត​ប្រវត្តិ សាស្ត្រ​មួយ​នេះ​ទេ​ដឹង ។ បើ  ដូច្នេះ​មែន​មិន​មានន័យថា ទាំង ចៅហ្វាយខេត្ត​លោក​ច័ន្ទ សុផល  និង​ស្នងការ​នគរបាល​ខេត្ត ស  ថេត ត្រូវ​មានឈ្មោះ​ជា​អាយ៉ង របស់​មេ​ល្បែង​ភ្នាល់​ទឹកភ្លៀង ទៅ​ហើយ​ឬ​… ? ៕

chansophal_sorthet rain_battamborng

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.