សេចក្តីសម្រេច​បញ្ចប់​បណ្តឹង​លែងលះ​បែប​តក់ក្រហល់ នៅ​តុលាការ​បន្ទាយមានជ័យ​បង្ហាញ​សញ្ញា​រំលោភ​លើ​ចុងចោទ

សេចក្តីសម្រេច​បញ្ចប់​បណ្តឹង​លែងលះ​បែប​តក់ក្រហល់ នៅ​តុលាការ​បន្ទាយមានជ័យ​បង្ហាញ​សញ្ញា​រំលោភ​លើ​ចុងចោទ

ដោយ ៖ គ្រាម​
​ជា​សវនាការ​ជំនុំជម្រះ​ក្តី  ករណី​សុំ​លែងលះ​និង​បែងចែក ទ្រព្យសម្បត្តិ​របស់​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បែប​តក់  ក្រហល់​ដែល​បង្ហាញ​សញ្ញា​ឱ្យ ឃើញ​តាម​លក្ខណៈ​វិនិច្ឆ័យ ហាក់​សំដៅ​គាំទ្រ​ដល់​ដើម បណ្តឹង​ជា​ប្តី​ឈ្មោះ សួ ប៊ុនឡុង  មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន  ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន  ជ័យ​ដោយ​ពុំ​បាន​ផ្អែក​លើ​ភ​ស្តុ តាង​អ្វី​ទាំងអស់ ។ ព្រោះ​សំណុំ  រឿង​រដ្ឋប្បវេណី​ពាក់ព័ន្ធ​នឹង បណ្តឹង​លែងលះ​ប្តី​ប្រពន្ធ​តម្រូវ ឱ្យ​ភាគី​ទាំងសងខាង​ត្រូវ​ឡើង មក​ផ្តល់​សក្ខីកម្ម​រួម​ទាំង​បង្ហាញ ភស្តុតាង​ពាក់ព័ន្ធ​ទៅ​នឹង​ការ បែងចែក​ទ្រព្យសម្បត្តិ​យ៉ាង ហោច​ណាស់​ក៏​មាន​រយៈពេល  ៦​ខែ​ដែរ ទើប​អាច​ឱ្យ​តុលាការ  មាន​មូលដ្ឋាន​ក្នុង​ការ​សម្រេចក្តី តាម​បណ្តឹង​លែងលះ​ប្រកប ដោយ​សុច្ចរិត​ភាព​បាន ។​

​បើ​ផ្អែក​តាម​បណ្តឹង​របស់  ឈ្មោះ សួ ប៊ុនឡុង ចុះ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ​២០១៥ ដែល  ចៅក្រម​ជំនុំជម្រះ​លោក ម៉ម  ច័ន្ទ​វណ្ណៈ នៅ​សាលាដំបូង​ខេត្ត  បន្ទាយមានជ័យ​បើកសវនាការ នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០១៥ គឺ​មាន​រយៈពេល​មិន បាន ២ ខែ​ផង ដោយ​នៅក្នុង  សវនាការ គឺ​ចុង​ចម្លើយ​ជា  ប្រពន្ធ​ត្រូវបាន​បំបិទ​សិទ្ធិ​មិនឱ្យ ឆ្លើយ​អ្វី​ទាំងអស់​គឺ​មាន​តែ​ដើម ចោទ​ជា​ប្តី ឈ្មោះ សួ ប៊ុនឡុង  តែប៉ុណ្ណោះ ដែល​ចៅក្រម​ផ្តល់  សិទ្ធិ​ឱ្យ​ឡើង​បកស្រាយ​ដោយ សេរី​បាន​ដែល​ក្រុមអ្នកតាមដាន ចាត់ទុក​ឆន្ទានុសិទ្ធ​របស់​ចៅ ក្រម​ថា​បាន​រំលោភ​លើ​ស្ត្រី​ជា មាតា​ពិភពលោក ។​

​ដោយ​ចុងចោទ​ជា​ប្រពន្ធ  ឈ្មោះ សុខ ឡៃ​ហៀ​ង បាត់  បង់​សិទ្ធិ​ក្នុងការ​ធ្វើ​សក្ខីកម្ម​បំភ្លឺ លើ​ករណី​គ្រប់គ្រង​កូនប្រុស  និង​ការបែងចែក​ទ្រព្យសម្បត្តិ  តាមរយៈ​ភស្តុតាង​នៅ​តុលាការ បាន ទើប​ភាគី​ចុងចោទ​ប្តឹង ជំទាស់ ៩ ចំណុច លើ​សេចក្តី សម្រេច​បញ្ចប់​របស់​ចៅក្រម  ម៉ម ច័ន្ទ​វណ្ណៈ ដូច​មាន​ខ្លឹមសារ ដូចខាងក្រោម ៖

១-​ជំទាស់​មិន​ព្រម​ប្រគល់ កូន​ឱ្យ​ទៅ​ប្តី សួ ប៊ុនឡុង ពី  ព្រោះ​តាំងពី​នាង​កើតកូន​មក ដល់​ថ្ងៃនេះ​មាន​រយៈពេល ៦​ខែ  មិនដែល​ឃើញ​ប្តី​មក​ជួយ​មើល ថែកូន​សោះ ។​

២-​ជំទាស់​អំពី​ផ្ទះ​ទិញ ២១ ០០០​ដុល្លារ ហើយ​បញ្ចាំ​យក លុយ​ទៅ​ឱ្យ​ប្តី​រកស៊ី ៩០០០ ដុល្លារ ខ្ញុំ​ទាំង​ពីរ​បាន​ផ្តិតមេដៃ  ដល់​ពេល​ចៅក្រម​កាត់​សម្រេច ដាក់​ផ្ទះ​ដល់ ៦០​ម៉ឺន​បាត ខ្ញុំ ជំទាស់​មិន​យល់ព្រម ។​

៣-​ជំទាស់​ដី ១​កន្លែង ទិញ គេ ២៨​ម៉ឺន​បាត ដាក់​បញ្ចាំ​គេ  ១.០០០០០​បាត ខ្ញុំ​ទទួល  ស្គាល់ ក្រោយ​ចៅក្រម​សម្រេច  ទៅ​ជា​ដី​ដាក់​បញ្ចាំ​៥០​ម៉ឺន​បាត  ខ្ញុំ​សូម​ជំទាស់​មិន​យល់ព្រម ។​

៤-​ជំទាស់​ម៉ូតូ​រួម ៥​គ្រឿង  ដែល​ចៅក្រម​សម្រេច​ថា មាន  ៧​គ្រឿង ។​

៥-​ជំទាស់​លុយ​ដាក់បញ្ចាំ ផ្ទះ​និង​ដី​ឱ្យ​ប្តី​ទៅ​បង្កើត​មុខរបរ អន​ឡាយ​រួម​ទាំង​លុយ​យក ចេញពីផ្ទះ​សរុប ៣​ម៉ឺន​ដុល្លារ  សរុប ៤​ម៉ឺន​ដុល្លារ​, និង​លុយ​ថៃ  (១០០០០០​បាត​)​តម្រូវឱ្យ យក​លុយ​មក​សង​គេ ឱ្យ​រួច​ទើប  អាច​ធ្វើ​ការបែងចែក​ទ្រព្យ  សម្បត្តិ បាន ។​

៦-​ភាពមិនស្មោះត្រង់​ដែល មាន​ចេតនា​កេងប្រវ័ញ្ច​ទ្រព្យ សម្បត្តិ​រួម​ក្នុងនាម​ប្តី​-​ប្រពន្ធ  ស្រប​ច្បាប់​ពី​ប្តី​ឈ្មោះ សួ ប៊ុន ឡុង ទី​១-​គឺ​ឡាន​ឡិច​ស៊ី​ស  ៤៧០ លេខ ២​ូ​-៨៣៥៦ តម្លៃ ២៥០០០​ដុល្លារ​, ២-​ដី​នៅ កំពង់សោម​តម្លៃ ៦០៨០០ ដុល្លារ​, ៣-​ដី​ភូមិ​ក្បាលស្ពាន  តម្លៃ ២៧០០០​ដុល្លារ និង​៤- ដី​នៅ​កំពត​តម្លៃ ៥០០០​ដុល្លារ​។  ទាំង​បួន​ចំណុច​ខាងលើ​គឺ​យក លុយ​ស្រឡាញ់គ្នា​មុន​រៀបការ ទៅ​ទិញ​ដោយ​ឈ្មោះ សួ ប៊ុន ឡុង បាន​ប្រាប់ថា មិនចាំបាច់ ផ្តិតមេដៃ​ទេ​នេះ​ជា​ទ្រព្យសម្បត្តិ របស់​យើង​ដោយ​នេះ​គឺ​ជាចេត នា​ឆបោក​គិត​ទុកជា​មុន​ដែល តម្រូវ​ឱ្យ​តុលាការ​ធ្វើការ​ពិ​ចារ ណា​ឱ្យ​បាន​ច្បាស់ ។​

​រឿង​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ជា  ចុងចោទ​រឹតតែ​មិន​យល់​ពី​ចេតនា របស់​តុលាការ​ដែល​សម្រេច បញ្ចប់​សាលក្រម​រដ្ឋប្បវេណី​គឺ មានន័យ​ស្មើ នឹង​ឃុបឃិត​ជា មួយ​ដើមចោទ សួ ប៊ុនឡុង  ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ដោយ​មិន​បាន​ផ្អែក​លើ​ភស្តុតាង អ្វី​ទាំងអស់ ហើយ​រឿង​អយុត្តិធម៌​មួយទៀត ស្របពេល​ដែល​ម្ចាស់​ហាង​បញ្ចាំ​ឈ្មោះ សាន  រង្សី បាន​បញ្ជាក់​ប្រាប់​ចុងចោទ  ថា ប្តី​នាង​បាន​មក​យក​ប្រាក់  ជា​បន្តបន្ទាប់​ទៀត បើ​ចង់បាន ប្លង់​ផ្ទះ​វិញ​ត្រូវ​រក​លុយ ៦០​ម៉ឺន  បាត​មក​បង់​ឱ្យ​គេ​ទៅវិញ ។​

​វា​ពិតជា​មាន​អាថ៌កំបាំង  ក្រោម​ចំណាត់ការ​សវនាការ  ដែល​មាន​ចៅក្រម​ជំនុំជម្រះ ឈ្មោះ ម៉ម ច័ន្ទ​វណ្ណៈ ដែល ហ៊ាន​សម្រេច​ឱ្យ​ភាគី​ចុងចោទ បង់ប្រាក់ ៦០​ម៉ឺន​បាត ស្រប  ពេល​ដែល​ស្នាម​មេដៃ​ចុងចោទ រួម​ទាំង​ដើមចោទ​មានតែ ៩០ ០០​ដុល្លារ នោះ ។ ហើយ​ការ សម្រេច​អនុវត្ត​បណ្តោះអាសន្ន នៅ​សាលា​ដំបង​ខេត្ត​ក៏​ជា ករណី​ឃុបឃិត​គ្នា​ទុកជាមុន ព្រោះ​តុលាការ​ស្រុក ខ្មែរ​មាន ដល់​សាលាឧទ្ធរណ៍ និង​តុលា  ការ​កំពូល​និង​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ទើប​អាច​បញ្ចប់ រឿងក្តី​នេះ​បាន ។

​ដោយ​ចុងចោទ​មាន​ចម្ងល់  ថា ការអនុវត្ត​បែប​ហ្នឹង​វា​ស្ថិត  នៅក្នុង​មាត្រា​ទី​ប៉ុន្មាន​ឱ្យ​ពិត ប្រាកដ ៕

2015_07_01ch1

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.