ក្រសួង​ធនធានទឹក​ដេញថ្លៃ​ចង​មុង​លើ​គម្រោង ADB ចំនួន ៨

ក្រសួង​ធនធានទឹក​ដេញថ្លៃ​ចង​មុង​លើ​គម្រោង ADB ចំនួន ៨

​ដោយ ៖ ជាតិ​
​គម្រោង​សាងសង់​ទំនប់ ទាំង ៨​កន្លែង ដែល​ជា​ជំនួយ  របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ឌៅ​ពដែល​សម្រេច​ដាក់​ឱ្យ​ដេញ ថ្លៃ នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០១៥ នៅ​ក្រសួង​ធនធានទឹក  ហាក់​បង្ហាញ​សញ្ញា​អវិជ្ជមាន តាមរយៈ​នៃ​ការបិទបាំង​ពី​មន្ត្រី ប្រធាន​គម្រោង​នៃ​ក្រសួង​ធន ធាន​ទឹក​ដែល​ជាហេតុ​ធ្វើឱ្យ មាន​ការរិះគន់​ចំៗ​ថា​ជា​ករណី ដេញថ្លៃ​ចង​មុង​ដើម្បី​កើ​បយក ផលប្រយោជន៍ ។ ព្រោះ​បើ ផ្អែកលើ​គោលការណ៍​ម្ចាស់ គម្រោង ឌៅ​ព គឺ​តម្រូវ​ឱ្យមាន ការផ្សព្វផ្សាយ​ផ្តល់ដំណឹង​ឱ្យ ក្រុមហ៊ុន​ដែល​បំណង​ចូល​មក ដេញថ្លៃ​រយៈពេល​មួយ​ខែ​ជា  មុន​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​មាន បទពិសោធន៍​រយៈពេល ៥​ឆ្នាំ  ក្នុង​ការសាងសង់​ទំនប់​យ៉ាង តិច​ហើយ​តម្រូវ​ឱ្យ​មក​ទិញ​ពាក្យ ដេញថ្លៃ ៥៥​ដុល្លារ ។​

​ប៉ុន្តែ​រឿង​ដែល​ចម្លែក​នោះ  គឺ​មន្ត្រី​ប្រធាន​គម្រោង​ក្នុង​ក្រសួង​ធនធានទឹក​ហាក់​មាន​ចេតនា បិទបាំង​ព័ត៌មាន​ដេញថ្លៃ​ដើម្បី ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​មួយ ចំនួន​ដែល​ខ្លួន​រំពឹងថា​អាច​ស្វែង រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ វិញ ។

​ប្រភព​ច្បាស់​ការណ៍​មួយ បាន​ធ្វើការ​អះអាង​យ៉ាង​ច្បាស់ ក្រឡាញ​ថា ទោះបី​មាន​ការ  ផ្សព្វផ្សាយ​ស្តីពី​ការដេញថ្លៃ​នៅ ក្នុង​កាសែត​ក្នុងស្រុក​ដ៏​ធំ​មួយ តាម​ការ​កំណត់ក្តី ប៉ុន្តែ​ធាតុពិត  គឺ​គ្រាន់តែ​ប្រើ​បច្ចេកវិជ្ជា​មក ក្លែងបន្លំ​ធ្វើជា​ភស្តុតាង​ឱ្យ​ម្ចាស់ ជំនួយ​គេ​បាន​ឃើញ​តែ​ប៉ុណ្ណោះ  ព្រោះ​នៅក្នុង​លេខ​កាសែត ដែល​ចេញផ្សាយ​នៅថ្ងៃនោះ  គឺ​មិន​មាន​ចុះផ្សាយ​ពី​គម្រោង ដាក់​អោយ​ដេញថ្លៃ​នោះឡើយ (INVITATION FOR BIDS)​។​

​ដោយ​មើលឃើញ​ពី​ចេតនា  បិទបាំង​របស់​មន្ត្រី​ប្រធាន​គម្រោង ក្នុង​ក្រសួង​ធនធានទឹក​ប្រើ​អា វិធី​ដេញថ្លៃ​ចង​មុង​ដើម្បី​ស្វែង រក​លាភសក្ការៈ​នេះហើយ​ទើប រយៈកាល​កន្លងមក​មាន​ទំនប់ មួយចំនួន​រង​ការបាក់​ធ្លាយ​ដូច ករណី​ទំនប់​អាង​កំពីងពួយ​នៅ ខេត្ត​បាត់ដំបង ជា​ភស្តុតាង ស្រាប់ ។ ព្រោះ​បើ​ផ្អែក​លើ​ការ  កំណត់​តាម​ការដេញថ្លៃ​ពិត ណាស់​ថា​ក្រុមហ៊ុន​សាងសង់ ពិតជា​មាន​លទ្ធភាព​ធានា​លើ គុណភាព​ទំនប់​សំណង់​ប្រកប ដោយ​ការទទួលខុសត្រូវ​បាន ។  ប៉ុន្តែ​បើ​ការដេញថ្លៃ​ត្រូវ​យក ទៅ​បែងចែក​តាម​ការបិទបាំង  ព័ត៌មាន​ដូច​ករណី​ដែល​មន្ត្រី ប្រធាន​គម្រោង​ក្រសួង​ធនធាន ទឹក​កំពុង​អនុវត្ត​តាម​របៀប​បិទ បាំង​ព័ត៌មាន​នាពេលនេះ​គឺ​ពិត ជា​មិន​អាច​ធានា​បាន​លើ​គុណ ភាព​សំណង់​នោះឡើយ ។

​ម្យ៉ាងវិញទៀត ម្ចាស់​គម្រោង  ដែល​ផ្តល់​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB គឺ​ពិតជា​មាន ការខកចិត្ត​ដែល​តម្រូវ​ឱ្យមាន ការស៊ើបអង្កេត​យ៉ាង​ដិតដល់ បំផុត​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំង អំពើពុករលួយ ។​

​ផ្អែក​តាម​ប្រភព​ដែល​គួរ  ឱ្យ​ជឿ​ទុកចិត្តបាន​លើ​ភាពមិន ប្រក្រតី​ចំពោះ​ករណី​ដេញថ្លៃ របស់​មន្ត្រី​ប្រធាន​គម្រោង​នៃ  ក្រសួង​ធនធានទឹក​គឺ​ពិតជា​មិន ពី​បាក​ស្វែងរក​ការពិត​មក​បញ្ជាក់ នោះឡើយ ព្រោះ​មាន​ចំណុច  ជាច្រើន​ដែល​អាច​លើកយក មក​ធ្វើការ​ផ្ទៀងផ្ទាត់ ដោយ  សារព័ត៌មាន ជាតិ ហ៊ាន​ធានា  ថា​ការប្រើ​ព័ត៌មាន​ក្លែងបន្លំ ដើម្បី​បិទបាំង​ការពិត​នឹងត្រូវ លាតត្រដាង​ឱ្យបាន​ច្បាស់​នៅ លេខ​ចេញផ្សាយ​ខាង​មុខ​ជាក់ ជាមិនខាន ៕

limkianhor_omyentieng

Filed in: ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.