​ឡាន​យី​ឌុប​ដឹកឈើ​ប្រណីត​ទាំង​ថ្ងៃ​សមត្ថកិច្ច​ស្រុក​ស្នួល​អត់ បង្ក្រាប​

​ឡាន​យី​ឌុប​ដឹកឈើ​ប្រណីត​ទាំង​ថ្ងៃ​សមត្ថកិច្ច​ស្រុក​ស្នួល​អត់ បង្ក្រាប​

​ដោយ ៖ ដា​រី​
​កាលពី​ថ្ងៃ​ទី ១៩ ខែមិថុនា  ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​សំ​រ៉ង  ចាស់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល  ខេត្ត​ក្រចេះ គេ​ប្រទះ​ឃើញ​រថ យន្ត​យី​ឌុប​ប្រភេទ​កង់ ១៨ បាន ចត​ដាក់​ឈើ​ប្រណីត​ពេញ​ឡាន ដោយ​សូម្បី​នៅ​ពីក្រោម​ឡាន​ក៏ មាន​ស៊ក​ប្រភេទ​ឈើ​ប្រណីត  ឡើង​ណែន​ផងដែរ ។ ឡាន​យី ឌុប​ផ្ទុក​ឈើ​ប្រណីត​ដាក់​ពេញ ទាំង​លើ​ពេញ​ទាំង​ក្រោម​មួយ គ្រឿង​នេះ​ត្រូវបាន​គេ​ស្គាល់​ថា  ជា​ឡាន​ដឹក​ឈើ​របស់​ឧកញ៉ា  ថៃ ដែល​រកស៊ី​ឈើ​ប្រណីត​ដុះ ស្លែ​នៅ​ខេត្ត​ក្រចេះ​ទៅ​ហើយ ។​

​ទោះបីជា​រថយន្ត​យី​ឌុប​នេះ  ចត​ស្តុក​ឈើ​ទុក​ពេញ​ឡាន​ទាំង ថ្ងៃ​ក៏​គេ​សង្កេតឃើញថា ពុំ  ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ឬ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក -​ខេត្ត ចុះ​មក​សួរនាំ​ឡើយ​ហាក់  បង្ហាញ​ឱ្យដឹងថា មុន​ការដឹក ឈើ​ចេញ​គឺ​ម្ចាស់​ឈើ​បាន​ទំ​នាក់  ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​ក្រចេះ រួចស្រេច​ទៅ​ហើយ ។ ចំពោះ អ្នកសារព័ត៌មាន​វិញ សម្រាប់ ខេត្ត​ក្រចេះ ក៏​រិត​តែ​មាន​ការ  លំបាក​ព្រោះ​ទាំង​សមត្ថកិច្ច ជំនាញ​និង​អាជ្ញាធរ​ខេត្ត​ហាក់ ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ឆ្អឹង ទទឹង​ក បើ​ហ៊ាន​រាយការណ៍​គឺ  អាច​ជាប់​ពាក់ព័ន្ធ​ពី​បទ​កំហែង អាច​ចាប់​ដាក់គុក​បួន​ប្រាំ​ខែ​លេង ឱ្យ​បាក់ស្បាត​រាងចាល​ទៅ ។​

​បច្ចុប្បន្ននេះ ពាក្យ​ថា ឧក្រិដ្ឋ កម្ម​ព្រៃឈើ​គឺ​មាន​ចែង​តែ​នៅ ក្នុង​ច្បាប់​តែ​ប៉ុណ្ណោះ​ដូច​ករណី កន្លងមក​មាន​ការឃាត់​រថយន្ត ដឹក ឈើ​ឧកញ៉ា ឆាយ ជ្រាយ  នៅក្នុង​ទឹកដី​ខេត្តក្រចេះ​នេះដែរ  ប៉ុន្តែ​គេ​មិនដែល​ឃើញ​អូស ក្បាល​ឧកញ៉ា​ណា​ម្នាក់​យកមក កាត់ទោស​នោះឡើយ​។ ម្យ៉ាង  វិញ​ទៀត ឧកញ៉ា​ស្រុក​ខ្មែរ​ភាគ  ច្រើន​គឺ​កើតចេញ​ពី​បទឧក្រិដ្ឋ កម្ម​ព្រៃឈើ ហើយ​បើ​ព្រះរាជ  ក្រិត្យ​តែងតាំង​ឧកញ៉ា​ចេញពី បទឧក្រិដ្ឋ​ទៅហើយនោះ តើ  មាន​អ្នកណាថ្លើ​ស​ពាសមេឃ ហ៊ាន​ប្រើ​ឆន្ទានុសិទ្ធិ​ទៅ​បង្ក្រាប ឧក្រិដ្ឋជន​ព្រៃ ឈើ​បាន​ទៅ ។​

​ជាក់ស្តែង​ឡាន​យី​ឌុប​របស់  ឧកញ៉ា ថៃ ដែល​ផ្ទុក​ឈើ​ប្រណីត​ពេញ​ឡាន​ចត​នៅ​ចំណុច ភូមិ​សំ​រ៉ង​ចាស់ ក្នុង​ឃុំ​ស្វាយ ជ្រះ​ទាំង​កណ្តាល​ថ្ងៃ ដោយ  សូម្បី​តែ​សមត្ថកិច្ច​ជិះ​កាត់​ហើយ ឃើញ​ក៏​មិន​ហ៊ាន​ទាំង​សួរនាំ ថែមទៀត​ផង ព្រោះ​អា​ពាក្យ ថា ចូល​រួមទាំង​ប្រជាពលរដ្ឋ​និង  សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​ដែន ដី​និង​អ្នកសារព័ត៌មាន​ទើប​អាច ការពារ​ព្រៃឈើ​បាន​វា​គ្រាន់តែ  ជាទ្រឺ​ស្តីឱ្យ​ល្អស្តាប់​តែប៉ុណ្ណោះ  ដោយ​ធាតុពិត​គឺ​ការចូលរួម​ទប់ ស្កាត់​អាចមាន​គ្រោះថ្នាក់​ដល់ ខ្លួន​ថែមទៀត​ផង មិន​ថា​ផ្លូវ ច្បាប់​ឬ​ផ្លូវ​ងងឹត​ស្អី​នោះ​ទេ​ទាន  ?… ៕

sorchamrong_w1 wood_oknhathai

Filed in: ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.