​វាយប្រហារ​មកលើ​បក្ស​ចាញ់ឆ្នោត គឺជា​អាជីវកម្ម​នយោបាយ

ដោយ ៖ ជាតិ​
​ប្រភព​នៃ​ការចាប់ផ្តើម​ឱ្យ មាន​រូបរាង​ជា​បក្សប្រឆាំង​ពិត ប្រាកដ ស្របពេល​ដែល​លោក  សម រង្ស៊ី ត្រូវ​បាន​បណ្តេញចេញ  ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ រហូត​មាន​ការដក  តួនាទី​នៅក្នុង​គណបក្ស​ហ្វ៊ុន  ស៊ិនប៉ិច ដោយ​សម្តេច​ក្រុមព្រះ  ដែល​ជាហេតុ​ធ្វើឱ្យ​លោក សម  រង្ស៊ី ត្រូវ​បាត់បង់​តួនាទី​ជា​តំណាងរាស្ត្រ​ទើប​មាន​ការបង្កើត គណបក្ស​ជាតិ​ខ្មែរ​ដោយ​លោក  សម រង្ស៊ី ហើយ​ទទួលបាន​អាសនៈ ១៥ កៅអី រដ្ឋសភា​នៅ អាណត្តិ​ទី ២ ។ ដោយ​មើល ឃើញ​ភាព​លេចធ្លោ​របស់​គណបក្ស​ជាតិខ្មែរ ទើប​មជ្ឈដ្ឋាន អ្នកនយោបាយ​និង​សារព័ត៌មាន ដាក់​រហស្សនាម​ថា លោក  សម រង្ស៊ី ជា​មេ​បក្ស​ប្រឆាំង រហូតមក ។​

​ទោះបីថា​គណបក្ស​ថ្មី​បាន  បង្កើតឡើង​ជា​ច្រើន​នៅ​អាណត្តិ ទី ៣ និង​ទី ៤ ក៏​គេ​សង្កេត ឃើញ​បក្ស​ទាំងនោះ​ហាក់​ពុំមាន  មហិច្ឆតា​ក្នុង​ការដឹកនាំ​ប្រទេស ពិតប្រាកដ​ឡើយ បើ​ទោះបី​ក្នុង  គោលនយោបាយ​បក្ស​បង្កើត​ថ្មី ទាំងនោះ​ប្រកាស​អះអាងថា  ខ្លួន នឹង​ដឹកនាំ​រដ្ឋាភិបាល​នៅ អាណត្តិ​ក្រោយ​ក្តី ប៉ុន្តែ​ធាតុពិត  គឺ​ពុំ​ឃើញ​មាន​បក្ស​ទាំងនោះ  ឃោសនា​យក​ប្រៀប​លើ​បក្ស ឈ្នះឆ្នោត កាន់​អំណាច​ឡើយ  ដោយ​ផ្តោត​តែ​ទៅលើ​បក្ស ប្រឆាំង​ចាញ់ឆ្នោត​តែប៉ុណ្ណោះ ។

​ជាក់ស្តែង​គណបក្ស ដែល ប្រើ​មនោគមន៍វិជ្ជា​នយោបាយ ដែល​មនុស្ស​មាន​អាយុ​ចាប់ពី ជាង​៥០​ឆ្នាំ​ឡើង ប្រៀប​ប្រដូច  ទៅ​នឹង​មនោគមន៍​ខ្មែរក្រហម  ប៉ុល ពត ស្មើ​សិទ្ធិ ស្មើ​អំណាច នោះ​ក៏​ឃើញ​តែ​ឃោសនា​វាយ ប្រហារ​មកលើ​បក្សប្រឆាំង​ចាញ់ ឆ្នោត​ជា​ចម្បង​ផងដែរ ។​

​បើ​ផ្អែកលើ​សុ​ឆន្ទៈ​ដែល លោក ខឹម វាសនា ប្រធាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប តេ​យ្យ​តែងតែ​រំលឹក​គំរូ​ដឹកនាំ របស់ លោកស្រី ហ្គោ ដា​ម៉ែរ៍  អតីត​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល  ឬ លី ខ្វាន់​យូ នាយករដ្ឋមន្ត្រី  សឹង្ហ​បុរី តើ​ចាំបាច់​អី​ត្រូវ​ធ្វើ  នយោបាយ​វាយលុក​មកលើ បក្សប្រឆាំង​ចាញ់ឆ្នោត​នោះ​។  ព្រោះ​បើ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា ធិបតេយ្យ​បោះឆ្នោត​ក្នុង​អាណត្តិ ទី ៦ មាន កៅអី​ក្នុង​សភា​ឈ្នះ បក្សប្រឆាំង​សង្គ្រោះ​ជាតិ​តែ ចាញ់​គណបក្ស​ឈ្នះ​ឆ្នោត​បច្ចុប្បន្ន តើ​លោក ខឹម វាសនា គាត់​អាច​តាំងខ្លួន​ថា ហ្គោ ដា ម៉ែរ៍ ឬ លី ខ្វាន់​យូ បាន​ដោយ របៀប​ណា​… ! ។​

​មានការ​គិត​បែប​សាមញ្ញ  ថា បើ​គ្រាន់តែ​ធ្វើ​គណបក្ស  ដើម្បី​តែ​ប្រកួត​ជា​មួយ​បក្ស ចាញ់ឆ្នោត​ទៅ​ហើយ​នោះ​គឺ លក្ខណៈសម្បត្តិ​ពិតប្រាកដ​របស់ មេ​បក្ស​នោះ​ពុំ​មាន​ចេតនា​ដឹក នាំ​ប្រទេស​ស្អី​នោះឡើយ​ដូច ពាក្យ​គេ​ថា បើ​រៀន​ចង់បាន  លេខ ១ ទាល់តែ​ខំ​ប្រកួត​ជា​មួយ  អ្នក​ដែល​កំពុង​ជាប់​ចំណាត់ ថ្នាក់​លេខ ១ មិនមែន​ទៅ​ប្រកួត  ជាមួយ​អ្នក​ជាប់​លេខ​២ ទទួល  បាន លេខ ១ នោះទេ ។ វា​រឹត តែ​បង្ហាញ​ឱ្យឃើញ​កាន់តែ ជ្រៅ​ថែមទៀត សម្រាប់​អ្នក  នយោបាយ​បើសិនជា​ប្រើ​វោហា ស័ព្ទ​ចង់​ឈ្នះ​តែ​ជាមួយ​បក្ស ចាញ់​ទេ គឺ​គ្មាន​អ្វី​ក្រៅពី​ដើម្បី អំណាច​ដែល​អ្នកឈ្នះ​គេ​ផ្តល់ឱ្យ  នោះឡើយ (​ច្សិ​) ។​

​រយៈកាល​កន្លងមក មាន​ការផ្សំផ្គុំ​បង្កើត​បក្ស​ដោយ​ក្រុម បណ្ឌិត ក្នុងនោះ​រួមមាន​លោក  យ៉ង់ សាំង​កុមា ប្រធាន​អង្គការ  សេ​ដាក​, លោក​បណ្ឌិត កែម  ឡី និង​លោក ម៉ម សូណង់ដូ  ដោយ​អះអាង​ថា​បក្សប្រឆាំង សង្គ្រោះ​ជាតិ​ក្បត់​ឆន្ទៈ​រាស្ត្រ ។  បើ​ស្តាប់​មួយ​ភ្លែត​ឮ​ក្រុម​បណ្ឌិត ទាំង​៣​ខាងលើ​លើកយក​បញ្ហា ជាតិ​មក​អះអាង​ដូច​ជា​ខ្លួន​ពិត ជា​ស្នេហា​ជាតិ​ខុសពី​បក្ស សង្គ្រោះ​ជាតិ​ពិតប្រាកដ​មែន !

​តែ​ទីបំផុត​ទំនង​ជា​បែងចែក អំណាច​ប្រធាន​បក្ស​អត់​ដាច់ ទើប​ឃើញ​លោក ម៉ម សូណង់ដូ  ទៅ​បង្កើត​បក្ស​សំបុក​ឃ្មុំ​សង្គម ប្រជាធិបតេយ្យ ឯ​ចំណែក លោក កែម ឡី ទៅ​ជា​បង្កើត  បក្ស​មូលដ្ឋាន​ឆ្កុយ​បោះ​គាត់​ទៅ​។​

​ចំណែក​លោក​បណ្ឌិត យ៉ង  សាំង​កុមា ដែល​ធ្លាប់​ចេញមុខ ចេញ​មាត់​ថា ឱ្យ​តែ​គេ​បង្កើត  បក្ស​ថ្មី គឺ​បក្សប្រឆាំង​ចាត់ទុក ជា​បក្ស​អាយ៉ង​ក៏​ស្ងាត់បាត់ ឈឹង​ទៅទៀត ។ បើ​ការផ្សំផ្គុំ គ្នា​មិន​ទាំង​ទាន់​ស្វែងរក​បាន ការគាំទ្រ​មួយ​កៅអី​ផង ក៏ត្រូវ  ចែក​ផ្លូវ​គ្នា​ជា​ពីរ​ជា​បី ព្រោះ  តែ​អំណាច​ប្រធាន​បក្ស​ទៅ ហើយ​នោះ​តើ​បំណង​ពិតប្រាកដ​របស់​លោក ម៉ម សូណង់ដូ  គាត់​ចង់បាន​អ្វី​ឱ្យ​ពិតប្រាកដ ។

​បើ​លោក ម៉ម សូណង់ដូ ពិតជា​មាន​ជំនឿ​ថា អាណត្តិ​ទី  ៦ ខាងមុខ គាត់​ពិតជា​ឈ្នះ   ឆ្នោត​មែន​តើ​គាត់​ហ៊ាន​យក​វិទ្យុ សំបុក​ឃ្មុំ​របស់គាត់ មក​ដាក់  ភ្នាល់​ដែរ​ឬ​អត់​ព្រោះ​ល្មម​ដល់ ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ អាយុ​គាត់ កើន​ដល់ ៨០​សិប ប្លាយ​ទៅហើយ ។​

​វា​ពិតជា​គ្មាន​អ្វី​គួរឱ្យ​ឆ្ងល់  នោះ​ទេ​ទោះបីថា មុន​ការបោះ  ឆ្នោត គឺ​សន្លឹកឆ្នោត​វា​ស្ថិតក្នុង ដៃ​ប្រជាពលរដ្ឋ​គ្រប់រូប ក៏​ពិត  មែន ! ប៉ុន្តែ​អ្វី​ដែល​គេ​អាច​ដឹង មុន​បាន គឺ​ពិតជា​មាន​ភាព​លំ អៀង​តិចតួច​ណាស់ ។ ទោះបី ថា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ត្រឹម ជា​អ្នកគាំទ្រ​នយោបាយ​មិន  ពាក់ព័ន្ធ​ទៅ​ក្នុង​ក្រប​ខណ្ឌ​បក្ស ណាមួយ​ក្តី​ក៏​អាច​ដាក់​ការ​សន្និ ដ្ឋា​ន​បាន​ដែរ​ថា​អ្នកនយោបាយ បច្ចុប្បន្ន​មិន​គួរ​ឱ្យ​តម្លៃ​ដែល​ពួក គាត់​មិន​អាច​ទទួលយកបាន នោះឡើយ ៕

2015_07_01ch3s

Filed in: ព្រឹត្តិការណ៏នយោបាយ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.