លោក សៅ សារឿ​ន មេ​ចរាចរណ៍​ប៉ោយប៉ែ​ត​ជម្រិត​យកលុយ​ខុស​តួនាទី​

ដោយ​ ៖ ឆ្មាំ​ប៉ោយប៉ែត​
​នៅ​ទឹកដី​ក្រុង​ប៉ោយប៉ែត  ទោះបីថា អាជ្ញាធរ​ក្រុង​បាន  បង្កើត​បេន​ឡានក្រុង​ដ៏​ធំ​រួម ទាំង​ចំណតរថយន្ត​តាក់ស៊ី​ក្តី ក៏  ស្ថានភាព​ឆ្លៀតឱកាស​ពី​សមត្ថ កិច្ច​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត  ក្រោម​អំណាច​លោក សៅ  សារឿ​ន នៅតែ​បន្ត​ធ្វើ ព្យុះ​ធ្វើ  ភ្លៀង​ជម្រិត​យកលុយ​ពី​រថយន្ត តាក់ស៊ី​និង​រថយន្ត​ដឹកទំនិញ យ៉ាង​សកម្ម​ផង​ដែរ ។ ប្រជា ពលរដ្ឋ​ក៏ដូចជា អ្នក​រត់​តាក់ស៊ី  និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​សង្កេត​ឃើញ​ក្រុម​ប៉ូលិស ចរាចរ​ក្រុង​ប៉ោយប៉ែ​ត​ក្រោម អំណាច លោក សៅ សារឿ​ន  វាតទី​ចាប់​ពី​រង្វង់​មូល​ក្រុង​ប៉ោយ ប៉ែ​ត​តាម​បណ្តោយ​ផ្លូវជាតិ លេខ ៥ ដោយ​តម្រូវឱ្យ​តាក់ស៊ី ខ្នាត​តូច​មួយ​គ្រឿង បង់ប្រាក់  ឱ្យ​ខ្លួន ៥០០០​រៀល រួមទាំង ឡាន​ក្រុង​និង​ឡាន​ដឹក​ទំនិញ ដែល​ឆ្លងកាត់​ត្រូវ​បង់​ឱ្យ​ប៉ូលិស ចរាចរណ៍​រហូតដល់​រាប់ម៉ឺន រៀល​ឯ​ណោះ ។​

​មានមតិ​រិះគន់​ថា ការផ្តល់ ទីតាំង​ផ្លូវជាតិ​លេខ ៥ ឱ្យ​តាក់ ស៊ី​ធ្វើ​ចំណត​គឺ​បង្ក​ឱ្យ​កើតមាន ការកកស្ទះ​ចរាច​រណ៍​ជា រៀង រាល់ថ្ងៃ ពិសេស​គឺ​រថយន្ត​ដឹក  ទំនិញ គឺ​ពិតជា​មិន​អាច​គេច  ចេញពី​ការ​ជម្រិត​ទារប្រាក់​ពី ក្រុម​លោក សៅ សារឿ​ន នោះឡើយ ។

​សកម្មភាព​ខាងលើ​នេះ មិន  ត្រឹមតែ​បង្ក​ឱ្យមាន​ការកកស្ទះ ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ  គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល ឱ្យមាន​អ្នក​រង​របួស​និង​ស្លាប់​ក៏ បណ្តាល​មក​ពី​សកម្មភាព​អនុវត្តន៍​ខុស​តួនាទី​របស់​មន្ត្រី​ប៉ូលិស ចរាចរណ៍​នៅ​ក្រុង​ប៉ោយប៉ែត ផងដែរ ។​

​មិនមែន​ជា​ករណី​តូចតាច  ដើម្បី​បំពេញ​ការខ្វះខាត​របស់ មន្ត្រី​ចរាចរណ៍​នៅ​ក្រុង​ប៉ោយ ប៉ែ​ត​នោះទេ ព្រោះ​ក្នុង​មួយថ្ងៃៗ  អាច​មាន​រថយន្ត​តាក់ស៊ី​ខ្នាត តូច​ចាប់ពី ៥០០​គ្រឿង ទៅ  ១០០០​គ្រឿង ដែល​ដឹក​អ្នក ដំណើរ​និង​ភ្ញៀវ​ទេសចរណ៍ ចេញពី​ក្រុង​ប៉ោយ​ប៉ែត ។ នៅ មាន​រថយន្តក្រុង​រថ​យន្ត​ដឹក ទំនិញ​ថែម​ទៀត តែ​អាច​ចាត់  ទុក​សកម្មភាព​ខុស​តួនាទី​របស់ មេ​ប៉ូលិស​ចរាចរណ៍​ក្រុង​ប៉ោយ ប៉ែ​ត​ថា​ជា​រឿង​តូចតាច​ដូច ម្តេច​កើត ។​

​ព្រោះ​បើ​ផ្អែក​លើ​សកម្មភាព មន្ត្រី​នគរបាល​ចរាច​រណ៍​គឺមាន ភារកិច្ច​រៀបចំ​ស្ថានភាព​ដងផ្លូវ ជាតិ​ឱ្យ​ធ្វើ​ចរាចរណ៍​បាន​ស្រួល រួម​ទាំង​ដោះស្រាយ​វិវាទ​គ្រោះ ថ្នាក់​រាចរណ៍​ដែល​កើត​មាន​តែ ប៉ុណ្ណោះ ។ ចុះ​បើ​មន្ត្រី​ចរាចរ ណ៍​ក្រុង​ប៉ោយប៉ែ​ត​ទៅ​បង្កើត កន្លែង​ចត​រថយន្ត​តាក់ស៊ី​នៅ តាម​ដង​ផ្លូវជាតិ​លេខ ៥ ទៅ ហើយ​នោះ មិនដឹងថា រដ្ឋ​មួយ  គ្រប់គ្រង​ដោយ​ច្បាប់​ឬ​គ្រប់ គ្រង​ដោយ​អំណាច​នោះ​ទេ  ទើប​ប៉ូលិស​ចរាចរណ៍​មក​ដើរ តួនាទី​ជា​អ្នក​បង្កើត​ភាព​អ​នាធិ បតេ​យ្យ​នៅលើ​ដង​ផ្លូវបាន ដោយ​គ្មាន​ឃើញ​មុខ​លោក  ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង  ប៉ោយប៉ែ​ត​ទើសភ្នែក​សូម្បី​តែ បន្តិច បែប​ហ្នឹង ៕

ngormengchruan

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 3607 La Presse Nationale. All rights reserved. XHTML / CSS Valid.