អភិបាលស្រុក​ព្រែក​ប្រសព្វ​បញ្ជា​កម្លាំង​ចាប់​ឈើ​មេឃុំ​ជ្រោយ​បន្ទាយ​បាន​ជាង ១០​ម៉ែត្រគូប​

​ដោយ​ ៖ ជាតិ​
​ប្រភេទ​ឈើ​លេខ ១ ជាង ១០​ម៉ែត្រគូប ដឹក​តាម​គោយន្ត កែច្នៃ​ជាច្រើន​គ្រឿង​ដែល​ជា កម្មសិទ្ធិ​របស់​លោក ងួន ស្រ៊ឺ​ន  មេឃុំ​ជ្រោយ​បន្ទាយ ត្រូវបាន  កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រែក ប្រសព្វ​ចុះបង្ក្រាប​នៅ​ចំណុច ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ក្រោម​បទ​បញ្ជា​ផ្ទាល់​ពី លោក អៀន ណា​រុំ អភិបាលស្រុក ព្រែក​ប្រសព្វ ។​

​សកម្មភាព​ខាងលើ​នេះ  សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​នៅ​ថ្ងៃ ទី ២៩ ខែ​ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង ៩​យប់ ប៉ុន្តែ​ត្រូវ បាន​បងប្រុស​លោក​មេឃុំ​មក បញ្ជាក់ថា​ជា​ឈើ​របស់​ខ្លួន​ទៅ វិញ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក  ប្រសព្វ​បាន​អះអាង​ដូចៗ​គ្នា​ថា  តាមពិត​ទៅ​ឈើ​ខុស​ច្បាប់​ជា របស់​លោក​មេឃុំ ងួន ស្រ៊ឺ​ន ហើយ​ការចេញមុខរ​បស់បង លោក​មេឃុំ​គឺ​គ្រាន់តែ​ជា​ចេត នា​បិទបាំង​កិត្តិយស​លោក​មេឃុំ ជ្រោយ​បន្ទាយ​តែប៉ុណ្ណោះ ។

​អ្នកសារព័ត៌មាន​ដែល​បាន  ផ្តល់​ដំណឹង​ជូន​លោក​អភិបាល ស្រុក​បាន​សម្តែង​ការ​កោត​សរ សើរ​ចំពោះ​ចំណាត់ការ​ដ៏​មាន  ប្រសិទ្ធភាព​របស់​លោក​អភិបាល​ស្រុក​ដោយ​ពុំ​បាន​គិត​ដល់ ការយោគយល់​ចំពោះ​លោក មេឃុំ​ដែល​រកស៊ី​ល្មើសច្បាប់ ឡើយ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក ប្រសព្វ​បាន​ធ្វើ​ការអះអាង​ថា  បើ​ថ្នាក់​មេឃុំ​ប្រព្រឹត្ត​បទល្មើស ព្រៃឈើ​ទៅហើយនោះ​តើ​អាច មានលទ្ធភាព​អប់រំ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ខ្លួន​មិន​ឱ្យ​ប្រព្រឹត្ត​បទល្មើស បាន​ដោយ​របៀប​ណា ។ ព្រោះ  បើ​ថ្នាក់​ដឹកនាំ​ធ្វើ​គំរូ​អាក្រក់​ទៅ ហើយ​នោះ​ការចម្លង​មេរោគ បទល្មើស​ឱ្យ​ប្រជាពលរដ្ឋ​គឺ​ពិត ជា​មាន​ស្ថានភាព​មិន​អាច​ទប់ ស្កាត់​បាន​នោះឡើយ​ដែល​តម្រូវ ឱ្យមាន​ការតែងតាំង​មេឃុំ​នៅ អាណត្តិ​ក្រោយ​ឆ្នាំ​២០១៧​ត្រូវ  ពិនិត្យ​ទៅលើ​លក្ខណៈសម្បត្តិ ដែល​ស័ក្តិសម​ជា​គំរូ​ល្អ​ដល់​ពល រដ្ឋ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ផង ។

​ពុំនោះ​ទេ​បញ្ហា​ទប់ស្កាត់  បទល្មើស​គឺ​ស្ថិតនៅ​ក្នុង​កម្មវត្ថុ គួរឱ្យ​ព្រួយបារម្ភ​រក​ទីបញ្ចប់ គ្មាន​នោះ​ឡើយ ៕

2015_06_05ch1 2015_06_05ch2

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.