វិនិយោគ​នៅ​ឃុំ​ថ្មដា បង្ក​វិនាសកម្ម​ដល់​ពលរដ្ឋ​ក្រោម​អំណាច​ក្រុមហ៊ុន ទ្រី ភាព​

វិនិយោគ​នៅ​ឃុំ​ថ្មដា បង្ក​វិនាសកម្ម​ដល់​ពលរដ្ឋ​ក្រោម​អំណាច​ក្រុមហ៊ុន ទ្រី ភាព​

ដោយ​ ៖ គ្រាម​
​ប្រជាពលរដ្ឋ​នៅ​ភូមិ​សង្គម ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ ២៣​គ្រួសារ​រង​ការ  បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​ចំការ ដំណាំ​ដោយសារ​កម្លាំង​ស៊ី ឈ្នួល​ឧកញ៉ា ទ្រី ភាព ប្រើ គ្រឿងចក្រ​ឈូសឆាយ​បំពាន ច្បា់  ព្រោះ​គោលការណ៍​ច្បាប់  ក្នុងសង្គម​ដែល​មាន​របត់​ដឹកនាំ ទីផ្សារសេរី​បើជា​ដី​កម្មសិទ្ធិ តម្រូវការ​ដោយ​រដ្ឋ​ក្នុង​ផែនការ អភិវឌ្ឍន៍​គឺ​ទទួលបាន​សំណង សមរម្យ​ទៅតាម​តម្លៃ​ទីផ្សារ ។

​ចំណែក​បុគ្គល​ជា​ឧកញ៉ា​បើ ចង់​បាន​ដី​ជា​កម្មសិទ្ធិ​របស់ ប្រជាពលរដ្ឋ​គឺ​អាស្រ័យ​លើ​ការ ឯកភាព​ពី​ម្ចាស់​កម្មសិទ្ធិ​ក្នុងការ សម្រេចចិត្ត​លក់​ទើប​បុគ្គល​មាន លុយ​មាន​អំណាច​អាចដកហូត យក​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ។​

​បើ​ពិនិត្យ​មើល​សកម្មភាព  កម្លាំង​សមត្ថកិច្ច​ដែល​បម្រើ​និង ការពារ​ប្រជាពលរដ្ឋ​ហើយ​ទៅ ស៊ីឈ្នួល​បណ្តេញ​ប្រជា​ពល  រដ្ឋ​ឱ្យ​រុះរើ​ផ្ទះសម្បែង​តាម​ការ ចង់​បានរ​បស់​ឧកញ៉ា ទ្រី ភាព  នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់​វិញ  នោះ​គឺជា​សញ្ញា​បង្ហាញ​ឱ្យ​ពល រដ្ឋ​នៅ​ស្រុក​វាល​វែង​កើតការ ក្តៅក្រហាយ​មិនតិច​ទេ ព្រោះ  កម្លាំងប្រដាប់អាវុធ​ដែល​មាន តួនាទី​ការពារ​ប្រជាពលរដ្ឋ ហើយ​ធ្វើ​សកម្មភាព​ទៅ​បណ្តេញ ប្រជាពលរដ្ឋ​ទៅ​ហើយ​នោះ  តើ​ឱ្យ​ពលរដ្ឋរ​ស់បាន​ដល់ពេល ណា​…? ។​

​សកម្មភាព​ឧកញ៉ា ទ្រី ភាព  បំពាន​យក​ដី​លំនៅដ្ឋាន​និង​ដី ចំការ​ដំណាំ​ប្រជាពលរដ្ឋ​នៅ ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ដោយ​សូម្បី  តែ​តំណាងរាស្ត្រ​ចុះ​ទៅ​អន្តរាគមន៍​កម្លាំង​សមត្ថកិច្ច​មិន​អនុ ញ្ញាត​ឱ្យ​ចូល​ទៅ​តំបន់​ឈូស ឆាយ​នោះ​ថែមទៀត​ផង ។ បើ សូម្បី​តំណាងរាស្ត្រ​ដែល​ទទួល អំណាច​តាម​សន្លឹក​ឆ្នោត​ពី​រាស្ត្រ ក៏​ត្រូវបាន​គេ​ហាមឃាត់​ដែរនោះ  តើ​អាច​ឱ្យ​អ្នកកាសែត​ជួយ​បាន ដោយ​របៀប​ណា ? ។ ហើយ  រូបភាព​ដែល​ថត​បាន​នោះ​គឺ ស្របពេល​ដែល​អ្នកយក​ព័ត៌មាន ទៅ​ហូប​បាយ​នៅផ្ទះ​ប្រជា​ពល រដ្ឋ ដោយ​សម្ងំ​ថត​ចេញពី​ក្នុង ផ្ទះ​ក្នុង​ស្ថានភាព​លាក់កំបាំង​តែ  ប៉ុណ្ណោះ ។​

​ប្រវត្តិ​ប្រើ​អំណាច​ទន្ទ្រាន  យក​ដី​ពលរដ្ឋ​ផុត​ពី​រឿង​យាយ​ភូ  ក៏​ឆ្លង​ចូល​មក​យាយ​ផាន ប៉ុន្តែ  នៅពេល​យាយ​ផាន​ស្ងប់ស្ងាត់ ក៏​លេចមុខ​ឈ្មោះ ទ្រី ភាព ដុត រោល​កំដៅ​ឱ្យ​ប្រជាពលរដ្ឋ​រង ទុក្ខ​មិនចេះ​អស់​មិនចេះហើយ  ទើប​បញ្ហា​ដីធ្លី​ស្ថិតនៅ​ក្នុង​កម្ម វត្ថុ​ក្តៅគគុក​បន្ត​ពី​អ្នក​មាន​លុយ មួយ​ទៅ​អ្នកមាន​លុយ​មួយ​ផ្សេង ទៀត​រក​ទីបញ្ចប់​គ្មាន​នោះ ឡើយ ។ ម្យ៉ាងវិញទៀត​សកម្ម  ភាព​អ្នកមាន​លុយ​ដែល​អាច ប្រើ​កម្លាំង​ប្រដាប់អាវុធ​ទៅ បង្ក្រាប​ប្រជាពលរដ្ឋ​បាន​គឺ​ពួក គេ​តែងតែ​ស្វែងរក​ខ្នងបង្អែក  ដែល​មាន​ឥទ្ធិពល​ដែល​ប្រភព និយាយ​តៗ​គ្នា​ថា​ជាប់​សាច់ ញាតិ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស  ទើប​ការរំលោភបំពាន​ធ្វើ សកម្មភាព​ទៅ​ទទួលបាន​ជោគ ជ័យ ។​

​មាន​ការលើកឡើង​ពី​សកម្ម  ភាព​ឧកញ៉ា ទ្រី ភាព ថា បើ សូម្បី​តែ​ផ្កាយ​បី ទ្រី ភាព ប្រើ ឱ្យមក​យាមឃ្លាំង​ឈើ​ខ្លួន​បាន  ទៅហើយនោះ ទោះបីថា  ឧកញ៉ា ទ្រី ភាព នៅពេលនេះ ពុំ​ទាន់​ឃើញ​មាន​តួនាទី​ក្នុង អំណាច​រដ្ឋ​ក៏​ពិតមែន ! ប៉ុន្តែ អំណាច​ពិត​របស់​លោក​ឧកញ៉ា  ទ្រី ភាព ពិតជា​មិន​អាច​ឱ្យ​គេ  សន្មត​បានឡើយ ។ សូម្បី​លោក ផ្កាយ ៣ ម្នាក់​ដែល​មាន​គេ​មក សួរនាំ​រឿង​លក់​ដី​ក៏​បាន​បញ្ជាក់ នៅ​តាម​ហាង​កាហ្វេ​ថា បើ​ដី ពាក់ព័ន្ធ ឬ​នៅ​ក្បែរ​ដី​ទ្រី ភាព  សូម​កុំ​នាំ​ខ្ញុំ​ទៅ​ទិញ​ទោះ​ឱ្យ​ទទេ ក៏​មិន​យក​ដែរ ព្រោះ​ខ្ញុំ​ផ្កាយ ៣  មែន បើ ទ្រី ភាព រំលោភ​យក   ហើយ​គឺ​ត្រូវតែ​បាត់បង់​បើ​ហ៊ាន ជំទាស់​អាច​អស់​អា​ផ្កាយ​លើ ស្មា​ថែមទៀត​ផង​ទើប​និយាយ គ្នា​ឱ្យ​ច្បាស់​ជា​មុន​ហ្នឹង ៕

2015_06_04ch2

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.