ដោយ ៖ ឆ្មាំប៉ោយប៉ែត
ច្រករបៀងនៅចំណុចភូមិ កណ្តាល ឃុំអូរស្រឡៅ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានដាក់ផ្លាក ក្រុមហ៊ុន ផល្លា ចាន់ណា គ្រុប គឺពុំមាន ដាក់កម្លាំងសមត្ថកិច្ចសម្រាប់ ត្រួតពិនិត្យឡើយគឺហាក់បីដូច ជា បើកដៃឱ្យក្រុមហ៊ុនខាងលើ នាំទំនិញគ្រប់ប្រភេទចូលដោយ គ្មានការត្រួតពិនិត្យអ្វីទាំងអស់ ។
ពិសេសជាងនេះទៅទៀត គឺក្រុមហ៊ុនថែមទាំងបានលក់ អាជ្ញាប័ណ្ណឱ្យក្រុមឈ្មួញទុច្ចរិត នាំហ្គាសគេចពន្ធចូលបាន ដោយសេរី ដោយគ្រាន់តែកឹប ផ្លាកក្រុមហ៊ុនតែប៉ុណ្ណោះ ។
រឿងដែលចម្លែកនោះ គឺ សមត្ថកិច្ចនិងមន្ត្រីគយឱ្យតែ ឃើញផ្លាកយីហោ ក្រុមហ៊ុន ផល្លា ចាន់ណា គ្រុប គឺមិន ហ៊ានទាំងចេញមុខត្រួតពិនិត្យ អ្វីទាំងអស់មិនដឹងថាអាចមាន ហេតុផលអ្វីនៅពីក្រោយក្រុម ហ៊ុនមួយនេះឡើយ ។ ម្យ៉ាង វិញទៀតការបើកច្រករបៀង ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុននាំ ចូលទំនិញគ្រប់ប្រភេទដោយពុំ មានសមត្ថកិច្ចត្រួតពិនិត្យអ្វីទាំង អស់ គឺជាបច្ច័យដ៏មានគ្រោះ ថ្នាក់បំផុតសម្រាប់មុខទំនិញ មួយចំនួនដែលមានលក្ខណៈមិន ស្របច្បាប់រួមទាំងមុខទំនិញ ដែលត្រូវហាមឃាត់ថែមទៀត ផង ។
ដូចឃើញក្នុងរូបភាពនេះ ស្រាប់ប្រភេទហ្គាសដែលនាំ ចូលដោយពុំមានការត្រួតពិនិត្យ ហាក់បីដូចជា បើក ឱកាសឱ្យ ក្រុមហ៊ុន ផល្លា ចាន់ណា គ្រុប ប្រកួតប្រជែងដែលមានលក្ខណៈ មិនស្មើភាពជាមួយក្រុមហ៊ុន ដទៃទៀតនោះឡើយ ។ ព្រោះ ក្រុមហ៊ុនដែលនាំហ្គាសចូល មានការត្រួតពិនិត្យលើបរិមាណ ដើម្បីបង់ពន្ធចូលរដ្ឋស្របច្បាប់ ពិតជាមិនអាចឈរជើងប្រកួត ប្រជែងជាមួយ ក្រុមហ៊ុនផល្លា ចាន់ណា គ្រុប បានឡើយ ដោយសារតែការនាំចូលពុំមាន ការត្រួតពិនិត្យទៅលើបរិមាណ ហ្គាសឱ្យបានត្រឹមត្រូវ ។
មិនដឹងថាសិទ្ធិនាំចូលហ្គាស របស់ក្រុមហ៊ុន ផល្លា ចាន់ណា គ្រុបតម្រូវឱ្យបង់ចូលថវិកាខេត្ត ឬគយតាមរបៀបម៉ៅការប្រចាំ ខែឬប្រចាំឆ្នាំនោះទេ ទើបគេ សង្កេតឃើញច្រករបៀងមួយ នេះ គ្មានប្រព័ន្ធគ្រប់គ្រងរបស់ រដ្ឋសម្រាប់ត្រួតពិនិត្យបែបហ្នឹង ព្រោះបើផ្អែកតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រីគឺពិត ជាគ្មានទេសម្រាប់ការនាំចូល ទំនិញគ្រប់ប្រភេទដែលក្រុមហ៊ុន អាចទិញសិទ្ធិផ្តាច់ចេញពីស្ថាប័ន គយ ។ ប៉ុន្តែករណី ក្រុមហ៊ុន ផល្លា ចាន់ណាគ្រុប ដែលគ្រប់ គ្រងច្រករបៀងនៅចំណុចភូមិ កណ្តាល ឃុំអូរស្រឡៅ ស្រុក ម៉ាឡៃផ្តាច់មុខចេញពីការត្រួត ពិនិត្យបែបនេះបានពិតជាធ្វើឱ្យ មានចម្ងល់ខ្លាំងពន់ពេកណាស់ សម្រាប់ស្ថានភាពអនុគ្រោះ ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន នេះស្ថិតនៅក្រៅប្រព័ន្ធត្រួត ពិនិត្យរបស់រដ្ឋបែបហ្នឹង ៕