ដោយ ៖ ជាតិ
ប្រជាពលរដ្ឋ ៤០០ គ្រួសារ និង ២៨៤ គ្រួសារ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម តំណាងដោយអ្នកស្រី ជីប សប្រិយ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិចំការគរ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម បាន និងកំពុងរៀបចំពាក្យបណ្តឹងទាមទារប្រាក់សំណងពីលោក ជ័យ សាលី មានតួនាទី ជាមន្ត្រីយោធាការិយាល័យគ្រឿងញៀនក្រសួង ការពារជាតិដែលមានទឹកប្រាក់៧៦.០០០ដុល្លារអាមេរិក។ ទឹកប្រាក់ ៧៦.០០០ ដុល្លារអាមេរិកនេះ ត្រូវបានអ្នកស្រី ជីប សប្រិយ អះអាងថា គឺជាការផ្តល់ឱ្យតាមសន្យារបស់លោកវរ សេនីយ៍ទោ ជ័យ សាលី ធានារត់ការឱ្យប្រជាពលរដ្ឋទាំង ៦៨៤ គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ចនៅក្នុងទឹកដីឃុំ ២ ធ្នូ ប៉ុន្តែការរត់ការតាំងពីឆ្នាំ ២០១០ រហូតមកទល់បច្ចុប្បន្ន គឺលោក ជ័យ សាលី ពុំបានរត់ការរកដីសម្បទានជូនពួក គាត់ទាំង ៦៨៤ គ្រួសារបាននោះឡើយ ។
តាមការបញ្ជាក់ឱ្យដឹងពីអ្នកស្រី ជីប សប្រិយ គឺប្រជាពលរដ្ឋទាំង ៦៨៤ គ្រួសារបានធ្វើការអះអាងថា ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ បានសន្យាថា នឹងបង់ប្រាក់ឱ្យ ៥០០ ដុល្លារ អាមេរិក ជាថ្នូនិងការអះអាងរត់ការសុំ ស.ជ.ណ. ចេញពី ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោក ជ័យ សាលី ។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មាន ២ ក្រុម គឺក្រុមទី ១ មាន ៤០០ គ្រួសារ បានបង់ប្រាក់ឱ្យលោក ជ័យ សាលី អស់ចំនួន ៧០.០០០ ដុល្លារអាមេរិកហើយ ។ ចំណែកក្រុមតី២ មាន ២៨៤ គ្រួសារ បានបង់ប្រាក់បាន ៦.០០០ ដុល្លារអាមេរិក ដោយទឹកប្រាក់ ទៅំង ៧៦.០០០ ដុល្លារអាមេរិក គួបផ្សំជា មួយ ប្រាក់ ដែលអ្នកស្រី ជីប សប្រិយ ចងការប្រាក់គេបញ្ចូលផង ។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់សាលាស្រុកស្នួល លេខ ០៣២ ស.ជ.ណ./សស ចុះថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០១៣ ដែលចុះហត្ថលេខាដោយលោក ម៉ែន វណ្ណា អភិបាលរងស្រុកស្នួល បានបញ្ជាក់ច្បាស់ថា ការទទួលបានដីសម្ប ទៅន គឺស្ថិតក្នុងការសំរេចរបស់ក្រុមការងារចុះវាស់វែងថ្នាក់ស្រុក និងថ្នាក់ខេត្ត សូមកុំជឿជាក់លើមេខ្យល់ណាម្នាក់ ដែលមក ធានាអះអាងក្នុងការរត់ការ ជាថ្នូនឹងការបង់ប្រាក់ឱ្យសោះ ។ ដូច្នេះ ករណីមេខ្យល់លោកវរសេនីយ៍ទោ ជ័យ សាលី ដែល អះអាងថា រត់ការយក ស.ជ.ណ. ចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់ដីសម្បទានទៅឱ្យប្រជាពល រដ្ឋទាំង ២ ក្រុម មាន ចំនួន ៦៨៤ គឺជាអំពើឆបោកតែប៉ុណ្ណោះ ។
ចំណែកអ្នកស្រី ជីប សប្រិយ បានអះអាងថាតាមទូរស័ព្ទឱ្យដឹងថា ការប្តឹងទាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងនាមអ្នក ស្រីជាតំណាង ពិតជាមិនអាចនៅស្ងៀមប្រឈមមុខតែម្នាក់ឯងបានឡើយ ព្រោះលោក ជ័យ សាលី ដែលមកអះអាង ថាជាមន្ត្រីអធិការកិច្ចយោធា គឺជាអ្នកទទួលយកប្រាក់ ដោយអំពើឆបោកនេះ ដែលអ្នកស្រីនឹងដាក់ពាក្យបណ្តឹង ក្នុង ពេលឆាប់ៗនេះ ៕
ដោយ ៖ សំ តាំហន