ដោយ ៖ រដ្ឋា
នៅតាមបណ្តោយផ្លូវលំ លេខ២៤៧ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានហាងបញ្ចាំព្រោង ព្រាតដោយហាងបញ្ចាំនីមួយៗ ជ្រកក្រោមមុខរបរលក់ម៉ូតូ ថែមទៀតផង ។ ម្យ៉ាងវិញ ទៀតរាល់ហាងបញ្ចាំគឺតម្រូវ ឱ្យមានច្បាប់ទទួលប្រតិភោគ ដោយអនុប្រទានចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែសម្រាប់ហាងបញ្ចាំនៅ សង្កាត់ទឹកល្អក់ ៣ ហាក់ឃើញ មានតែផ្លាកហាងបញ្ចាំប៉ុណ្ណោះ ដោយកំណត់យកប្រាក់ការដល់ ទៅ ១០ភាគរយឯណោះ ។
មានការងឿងឆ្ងល់ថាហាង បញ្ចាំស្របច្បាប់មួយចំនួនដែល ទទួលប្រតិភោគដោយអនុ ប្រទានដូចជា លី ហួរ គឺកំណត់យកប្រាក់ការតែ ២ភាគ រយប៉ុណ្ណោះ ក្នុង១ខែ ។
ចុះហេតុអ្វីក៏ហាងបញ្ចាំនៅ សង្កាត់ទឹកល្អក់៣ យកការ ប្រាក់ដល់ទៅ ១០ភាគរយអាច មានសេវាមកបញ្ចាំបែបនេះ គឺ អាចពាក់ព័ន្ធទៅនឹងបទល្មើស ពិសេសគឺជាមុខរបរដែលទទួល ផលពីចោរកម្ម ។
មានភស្តុតាងជាក់លាក់ មួយបានបង្ហាញឱ្យឃើញថា ស្ថិតក្រោមមុខរបរទុច្ចរិតរបស់ ម្ចាស់ហាងបញ្ចាំឈ្មោះ ហ៊ី សុភ័ក្ត្រ ដែលមានទីតាំងផ្ទះ លេខ ២ែ ផ្លូវលេខ ២៤៧ សង្កាត់ទឹកល្អក់ ៣ មានករណី តវ៉ាពីម្ចាស់ម៉ូតូម៉ាក Click ពាក់ស្លាកលេខ 1AN-6606 បានចោទម្ចាស់ហាងថា បាន ទទួលបញ្ចាំម៉ូតូពីប្អូនប្រុសរបស់ខ្លួនដោយគ្មានកាតគ្រី ។
ជុំវិញករណីទទួលបញ្ចាំម៉ូតូរបស់ម្ចាស់ហាងឈ្មោះ ហ៊ី សុភ័ក្ត្រ នេះគឺពុំបានចេញវិក្ក័យបត្រឱ្យអ្នកបញ្ចាំដើម្បីទុកជា ភស្តុតាងនោះឡើយ គឺគ្រាន់ តែថតរូបអ្នកមកបញ្ចាំតាមលែបថបដោយយកម៉ូតូដែល បញ្ចាំទៅដាក់កន្លែង ផ្សេង ។
ករណីខាងលើនេះត្រូវបាន ម្ចាស់ម៉ូតូចូលទៅសាកសួរដល់ សាលាសង្កាត់ទឹកល្អក់ ៣ ប៉ុន្តែ មានមន្ត្រីសង្កាត់ម្នាក់ បែរជា ឆ្លើយបែបគំរាមថា បើចោទ អ្នកទទួលបញ្ចាំអ្នកយកទៅ បញ្ចាំក៏ត្រូវមានទោសដូចគ្នា ដែរ ។
ពេលនោះ ម្ចាស់ម៉ូតូបញ្ជាក់ថា សូមឱ្យសង្កាត់ចាប់ទាំង ម្ចាស់ហាងបញ្ចាំនិងប្អូនគាត់ ដែលយកម៉ូតូមកបញ្ចាំផងចុះ ខ្ញុំមិនបានការពារប្អូនដែលពិបាក អប់រំបែបហ្នឹងឡើយ ។ ឮពាក្យ អះអាងរបស់ម្ចាស់ម៉ូតូឱ្យចាប់ ទាំងអស់គ្នា ក៏ស្រាប់តែមន្ត្រី សង្កាត់រូបនោះស្ងាត់មាត់ឈឹង រួចឱ្យទៅប្តឹងលោកមេប៉ុស្តិ៍ទឹក ល្អក់ ៣ វិញទៅ ។
បន្ទាប់ពីការរៀបរាប់របស់ ម្ចាស់ម៉ូតូពាក់ព័ន្ធទៅនឹងសកម្ម ភាពមុខរបរទុច្ចរិតរបស់ម្ចាស់ ហាងបញ្ចាំ ហ៊ី សុភ័ក្ត្រ ត្រូវ បានលោកមេប៉ុស្តិ៍អះអាងថា ឋានៈគាត់ត្រឹមមេប៉ុស្តិ៍ឱ្យទៅធ្វើ អីកើត ។ ហើយករណីទទួល បញ្ចាំដោយគ្មានលិខិតស្នាម បែបហ្នឹងរូបគាត់ក៏ធ្លាប់លើក យកមកនិយាយជាច្រើនដងនៅ ក្នុងអង្គប្រជុំដែរតែគេមិនព្រម ស្តាប់ ។
បើផ្អែកតាមការអះអាង របស់លោកមេប៉ុស្តិ៍ទឹកល្អក់ ៣ គឺក្រុមហាងបញ្ចាំអាងខ្នងបង្អែក នៅពីក្រោយទើបហ៊ានប្រព្រឹត្ត ទទួលផលចោរកម្មចេញមុខ ដោយអត់ខ្លាចនិងគោរពតាម ការណែនាំរបស់សមត្ថកិច្ចមូល ដ្ឋានសូម្បីបន្តិច ព្រោះបើម្ចាស់ ហាងអាចទទួលបញ្ចាំម៉ូតូដោយ គ្មានកាតគ្រីបាន គឺផ្តល់ឱកាស ឱ្យពួកចោរលួចចោរប្លន់ងាយ នឹងធ្វើសកម្មភាពលួចប្លន់រកទី បញ្ចប់គ្មាននោះឡើយ ព្រោះ អាចទប់ស្កាត់បទល្មើសលួចប្លន់ បានវាអាស្រ័យដោយមានការ ចូលរួមពីមហាជនរួមទាំងក្រុម អាជីវកម្មផងដែរ ប៉ុន្តែបើមាន អ្នករួមចំណែកទទួលផលចោរ កម្មដូចករណីម្ចាស់ហាងបញ្ចាំ ហ៊ី សុភ័ក្ត្រ ដោយសូម្បីសមត្ថ កិច្ចមូលដ្ឋានក៏ខ្លបខ្លាចអំណាច ក្រុមទុច្ចរិតទៅហើយនោះគឺ គោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាពពិតជាមិនអាចទទួល បានផ្លែផ្កាដូចការអះអាងរបស់ ក្រសួងមហាផ្ទៃបាននោះឡើយ ៕