ដោយ ៖ ជាតិ
លោក ហួត សុវណ្ណ ដែល បានរៀបចំបណ្តាញបោកក្រោម រូបភាពអង្គការមូលនិធិអភិវឌ្ឍ ន៍អាស៊ីអាគ្នេយ៍ ដែលសម្រេច និងចុះហត្ថលេខាដោយឯកឧត្តម ប៉ុល លឹម អគ្គលេខាធិ ការក្រសួងមហាផ្ទៃ បាននិង កំពុងរៀបចំបណ្តាញឆបោក ប្រជាពលរដ្ឋយ៉ាងសកម្ម ។
នៅក្នុងសកម្មភាពឆបោក របស់ក្រុមលោក ហួត សុវណ្ណ ជំហានដំបូង គឺគេបានចែកចាយ ឯកសារ ៥១សន្លឹក ក្នុងនោះ មានការទទួលស្គាល់ពីក្រសួង មហាផ្ទៃ ១សន្លឹកស្មើ ២ច្បាប់ ដែលចុះហត្ថលេខានិងប្រថាប់ ត្រាដោយឯកឧត្តម ប៉ុល លឹម អគ្គលេខាធិការក្រសួងមហា ផ្ទៃ និងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ចំពោះការសម្រេចរបស់ ក្រសួងមហាផ្ទៃទាំងពីរគឺគ្រាន់ តែទទួលស្គាល់អង្គការមូលនិធិ អភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និង សមាគមអ្នកប្រឹក្សាយោបល់វិនិ យោគរបស់ឈ្មោះ ធី …សាលី តែប៉ុណ្ណោះ ។ ចំណែកការ សម្រេចរបស់ក្រសួងពាណិជ្ជ កម្មដែលសម្រេចចុះហត្ថលេខា និងប្រថាប់ត្រាដោយលោក ជំទាវ កុយ សុដានី អនុរដ្ឋលេ ខាធិការ ក្រសួងពាណិជ្ជកម្ម គឺ គ្រាន់តែទទួលស្គាល់ថាជាក្រុម ហ៊ុនពាណិជ្ជកម្មមួយដែលនាំ សម្ភារៈ និងថ្នាំពេទ្យចូលក្នុង ប្រទេសតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ ឯកសារ ៥១ សន្លឹក ដែលក្រុមលោក ហួត សុវណ្ណ រាយបណ្តាក់នៅតាម បណ្តាខេត្តគឺធ្វើសកម្មភាពផ្ទុយ ទៅនឹងការសម្រេចរបស់ក្រសួង មហាផ្ទៃនិងក្រសួងពាណិជ្ជកម្ម ទាំងស្រុងដោយប្រើការផ្សព្វ ផ្សាយឱ្យប្រជាពលរដ្ឋបញ្ចាំផ្ទះ ដីស្រែចំការនិងលក់គោក្របី យកលុយមកដាក់ឱ្យក្រុមហ៊ុន របស់ខ្លួនដែលអាចទទួលបាន ការប្រាក់រហូតដល់ទៅ ១០ ភាគរយ ។ សកម្មភាពបោក ប្រាស់រាស្ត្រនេះត្រូវបានគេដឹង ថា កើតមានជាច្រើនដំណាក់ កាលមកហើយដោយចាប់ផ្តើម ចេញពីក្រុមយូអិនស៊ីស៊ីនៅក្បែរ វត្តលង្កាតាមការអូសទាញ សមាជិកឱ្យមកបង់លុយប្រហាក់ ប្រហែលគ្នា ។ ក្រោយមក យូ អិនស៊ីស៊ី បានលុយចែកគ្នារត់ បាត់អស់ក៏លេចចេញអង្គការ មួយទៀតឈ្មោះ ខ្វេសណេស ដោយអង្គការនេះយករូបថត លោក ថោង ខុន ចូលរួម សម្ពោធក្នុងចេតនាបោកប្រជា ពលរដ្ឋឱ្យជឿជាក់ដោយតម្រូវ ឱ្យម្នាក់ៗចំណាយ៦០០ដុល្លារ នៅពេលរកបានសមាជិក៥នាក់ និងទទួកប្រាក់ខែដែលបើកតាម សែកមកពីហុងកុងជីដូនជីតាវា ឯណោះ ! ។
ប្រភពប្រហាក់ប្រហែល មួយបានឱ្យដឹងថាអង្គការខ្វេស ណេស ក៏មានឈ្មោះ ហួត សុវណ្ណ ចូលរួមដែរ តែក្រោយមកបាត់ ឈ្មោះរើស្នាក់ការឯបណ្តាញ អ្នកដើរបោកនៅតាមមូលដ្ឋាន ខ្លះរត់ចោលស្រុកដោយសារតែ គ្មានលុយបើកចេញពីសែកនៅ ហុងកុងដូចពាក្យសន្យា ។ ហើយក្រុមអ្នកបោកដែលតែង តែប្រើឈ្មោះ ឯកឧត្តម ថោង ខុន ចូលរួមទាំងមូលមានទាំង រូបថតរឿងអីថាមិនពិតទីបំផុត ក៏ត្រូវរត់ចោលស្រុកខ្លះត្រូវលក់ ស្រែសងគេវិញ តាមកំហឹងអ្នក ចាញ់បោកគំរាម ។
ឥឡូវនេះ ហួត សុវណ្ណ បាន ចេញមុខមកវិនិយោគអង្គការ មូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ដោយតម្រូវឱ្យប្រជាពលរដ្ឋយក ប្លង់ផ្ទះប្លង់ដីស្រែចំការទៅដាក់ ធនាគារយកលុយមកចូលរួមវិនិ យោគជាមួយខ្លួនដើម្បីបាន ទទួលប្រាក់ភាគលាភពី ១០ ភាគរយ ទៅ ២០ភាគរយ រហូតដល់ ១០០ភាគរយ នៅ ពេលអ្នកចូលរួមអូសទាញ ក្បាលអ្នកល្ងង់ខ្លៅឱ្យយកលុយ មកឱ្យខ្លួនបានតិចឬច្រើន ។
ជាក់ស្តែង សារព័ត៌មានជាតិ សូមលើកយកឧទាហរណ៍ជាក់ ស្តែងរបស់ក្រុមលោក ហួត សុវណ្ណ ដែលប្រចាំនៅខេត្ត កណ្តាលបច្ចុប្បន្នបានចូលទៅ តាមរោងចក្រយ៉ុងវ៉ាបំផុសឱ្យ កម្មករ-កម្មការិនីទៅលក់គោ ក្របីដីស្រែយកលុយមកចូលរួម អភីវឌ្ឍន៍យកភាគលាភជាមួយ ក្រុមហ៊ុនលោក ហួត សុវណ្ណ ដោយឃើញកម្មករខ្លះកំពុងរង គ្រោះ និងបាត់បង់ជំនឿចិត្ត ។
បណ្តាញលោក ហួត សុវណ្ណ នៅខេត្តកណ្តាលកាន់តែមាន ជំនាញខាងបញ្ចុះបញ្ចូលរហូត ហ៊ានចំណាយមុនថែមទៀត ផង តែទីបំផុតទៅបោកប៉ះចំ អ្នកកាសែតម្នាក់ពេលនោះ ដោយដឹងពីក្រយ៉ៅអាក្រុមបោក ជួបលើកទី ១ អ្នកកាសែតបាន ពោលថាបើស្រួលរកលុយបែប ហ្នឹងមើលចេញស្រាបៀរៅពជ កន្លះកេសមក ទើបឃើញក្រុម គេ ដកក្រដាស់ ១០០ដុល្លារឱ្យ ទៅទិញ ។ ក្រោយមកដោយ ដឹងថាអ្នកកាសែតនោះមានផ្ទះ អាចដាក់ធនាគារបានរាប់ម៉ឺនក៏ បញ្ចុះបញ្ចូលឱ្យយកប្លង់ផ្ទះទៅ ដាក់ធនាគារដោយក្នុង ១៥០ ០០ដុល្លារ អាចទទួលបាន ភាគលាភ ៣៨០០ដុល្លារ ក្នុង ១ខែ ។
ធម្មតាទេជើងចាស់ប៉ះជើង យូរអ្នកកាសែតក៏ប្រើពាក្យថា ប្លង់ផ្ទះជាប់នៅធនាគារ ១៨ ០០ដុល្លារទៀត ហើយលុយ អាចរកគេបាន គឺមានតែ ១៥ ០០ដុល្លារតែប៉ុណ្ណោះ ។
ហេតុតែចង់យកលុយតិច ទាក់យកលុយច្រើនក្រុម លោក ហួត សុវណ្ណ បានចេញអោយ ៣០០ដុល្លារ ឱ្យទៅលោះយក ប្លង់ផ្ទះ ដើម្បីយកទៅដាក់ធនា គារ ១៥០០០ដុល្លារតែដោយ អ្នកកាសែតម្នាក់នោះដឹងខ្យល់ ក្រុមបោកបានទៅសួរធនាគារ ថា ហ៊ានទទួលខុសត្រូវចំពោះ ប្រាក់ភាគលាភ ៣៨០០ដុល្លារ ក្នងមួយខែ ដែលបានមកពីអង្គ ការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ដែរឬទេ ? ចម្លើយគឺធនា គារគេថា ការប្រាក់ ១០ភាគ រយ ទៅ ១០០ភាគរយ បើ អង្គការនោះមានលទ្ធភាពឱ្យ មកខ្ចីពីធនាគារក៏បានដែរ មិន ចាំបាច់អី ត្រូវឱ្យលោកយកប្លង់ ផ្ទះមកដាក់ទេ ពិសេសគឺភាព ច្បាស់លាស់ដែលអង្គការនោះ មានតែប៉ុណ្ណោះ ។
ដោយដឹងថា អ្នកកាសែត មិនព្រមយកប្លង់ទៅដាក់ធនាគារយកលុយមកឱ្យខ្លួនក្រុម លោក ហួត សុវណ្ណ ទូរស័ព្ទ មកអ្នកកាសែតនោះទារលុយ វិញ ប៉ុន្តែលុយខ្លួនឯងបរិច្ចាគ ជួយឱ្យលោះប្លង់មិនមែនលុយខ្ចី ឯណា រឿងអីត្រូវមកឡាំប៉ា ស្រែកសួររកលុយទាំងកំរោល បួនជ្រុងបែបហ្នឹងទៅវិញ ។ ព្រោះអាមុខរបរយកកូនត្រីទៅ ធ្វើនុយស្ទូចយកត្រីធំ បើផ្លៃ សន្ទូចឯងវាត់អត់ជាប់មានតែ ត្រូវចំណាយនុយតូចចោល ហើយបើប៉ះក្តាន់អាចស្ទួចបាន ក៏មិនតិចដែរ ទើបហ៊ានជួល ស្នាក់ការធំដោយចំណាយច្រើន បែបហ្នឹង ។
ឯកសារក្រុមបោករបស់ បណ្តាញលោក ហួត សុវណ្ណ ត្រូវបានមន្ត្រីមួយចំនួនធ្វើការអះ អាងថា មិនគួររដ្ឋមួយព្រងើយ មើលអ្នកបោកដោយមិនបាន ចាត់វិធានការដាក់ទោសទណ្ឌ នោះឡើយ ។ ព្រោះនាយក ដ្ឋានសន្តិសុខផ្ទៃក្នុង ក៏អាច បង្ក្រាបបានដែរពិសេសគឺសមត្ថ កិច្ចមូលដ្ឋាននៅពេលពិនិត្យឯក សារនេះរួចរាល់ក៏អាចបង្ក្រាប បានដែរ លើកលែងតែក្រុមអ្នក បោកមានខ្នងបង្អែកធំ ព្រោះអ្នក ចាញ់បោកក្រុមនេះពិតប្រាកដ មិនមែនមន្ត្រីថៅកែឬឧកញ៉ា នោះទេ គឺមានតែប្រជាពលរដ្ឋ ក្រីក្រល្ងង់ខ្លៅតែប៉ុណ្ណោះដែល ជារបាំងរារាំងគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋមិនអាចទទួលបាន ជោគជ័យដូចការគ្រោងទុក របស់រាជរដ្ឋាភិបាលឡើយ ពិសេសគឺអ្នកបោកមានខ្នង បង្អែកនៅពីក្រោយដូចក្រុម លោក ហួត សុវណ្ណ ជាភស្តុតាងស្រាប់ ។
សម្រាប់អ្នកយល់គឺពិតជា មិនពិបាកយល់លើប្រាក់ភាគ លាភក្នុងចេតនាបោកនោះទេ ព្រោះអ្នកដែលទទួលបានប្រាក់ ភាគលាភក្នុងការដាក់ប្រាក់វា មានអ្វីខុសពីការដាក់ប្រាក់ក្នុង ធនាគារយកការប្រាក់ស៊ីទៅ ។
ដូច្នេះតម្រូវឱ្យអង្គការមួយ នេះត្រូវមានច្បាប់ចេញពីអគ្គ ទេសាភិបាលធនាគារជាតិទើប អាចប្រើឈ្មោះអង្គការដែល ទទួលយកប្រាក់បញ្ញើពីប្រជា ពលរដ្ឋបាន ។ ពុំនោះទេស្ថាប័នដែលពាក់ព័ន្ធរួមមានក្រសួង មហាផ្ទៃនិងក្រសួងពាណិជ្ជកម្ម ដែលក្រុមលោក ហួត សុវណ្ណ ប្រើត្រានិងហត្ថលេខាដើរបោក ក៏មានចំណែកខុសឆ្គងចំពោះ សកម្មភាពដើរឆបោកប្រជាពលរដ្ឋនោះដែរ ៕