ដោយ ៖ គ្រាម
ផ្អែកតាមអនុក្រឹត្យលេខ ២៥៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ សម្រេច ក្នុងមាត្រា ១ ៖ ត្រូវបានកាត់ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ មានទំហំផ្ទៃដីសរុប ៥៣៨២ហិកតា មាន ៣ទីតាំង គឺ១-ឃុំតាលោ ស្រុកបាកាន ចំនួន ២២៨៦ ហិកតា, ២-ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញចំនួន ៥០៨ហិកតា និង៣-ឃុំប្រម៉ោយ ស្រុកវាលវែង ចំនួន ២៥៨៨ ហិកតា ។ ខេត្តពោធិ៍សាត់ដូច មានបង្ហាញក្នុងផែនទីជាឧប សម្ព័ន្ធនៃអនុក្រឹត្យនេះដោយ កំណត់តាមចំណុចគោលដែល មាននិយាមកានៃប្រព័ន្ធកូអរ ដោនេ ទូំ ឍៀនេ ៤៨ណ្បឌៅទ ូំ អ្ស៊ឺ១៩៨៤ ដូចខាង ក្រោម ។
អនុក្រឹត្យនេះត្រូវបាននាយ ផ្នែករដ្ឋបាលព្រៃឈើវាលវែង លោក គឹម ណារ៉ា ប្រើប្រាស់ ផែនទីទីតាំងបោះបង្គោលព្រំ ប្រទល់ដែនព្រៃបំរុងទុកអចិន្ត្រៃ យ៍ផ្នែករដ្ឋបាលព្រៃឈើវាលវែង សម្រាប់ឆ្នាំ២០០៦មករំលោភ លើមាត្រា ២ ដែលរាជរដ្ឋាភិ បាលបានធ្វើអនុបយោគក្នុងជំពូក (គ)ដែលសម្រេចផ្តល់ដីសម្ប ទានសង្គមកិច្ចជូនអតីតកង កម្លាំងប្រដាប់អាវុធនិងគ្រួសារ យោងតាមការចាំបាច់របស់ រាជរដ្ឋាភិបាលលើទំហំដីនៅឃុំ ប្រម៉ោយ ស្រុកវាលវែង ចំនួន ២៥៨៨ហិកតា ។
មានការងឿងឆ្ងល់ថា អនុ ក្រឹត្យដែលសម្រេចដោយរាជ រដ្ឋាភិបាលដោយសូម្បីថ្នាក់ នាយផ្នែករដ្ឋបាលព្រៃឈើស្រុក វាលវែងក៏មានអំណាចបំពាន រហូតរៀបចំឯកសារក្លែងបន្លំ ការសម្រេចធ្វើអនុបយោគផ្ទៃ ដីរបស់រាជរដ្ឋាភិបាលបានទៅ ហើយនោះសួរថា អនុក្រឹត្យ រាជរដ្ឋាភិបាលនិងការសម្រេច របស់នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកវាលវែងអាចសន្មត់ទៅ លើប្រសិទ្ធភាពអ្នកណាធំអ្នក ណាតូចឱ្យប្រាកដទៅ ព្រោះ បើការសម្រេចរបស់នាយករដ្ឋ មន្ត្រីវាតូចជាងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកវាលវែងទៅ ហើយនោះនីតិរដ្ឋស្រុកខ្មែរពិត ជាពិបាកឱ្យក្រុមអ្នកច្បាប់ណា អាចវិនិច្ឆ័យទៅលើចំណោទ ក្នុងការដោះស្រាយប្រកប ដោយប្រសិទ្ធភាពខ្លាំងណាស់ ។
នៅក្នុងអនុក្រឹត្យលេខ ២៥៣ របស់រាជរដ្ឋាភិបាលគឺតម្រូវឱ្យ អភិបាលខេត្តពោធិ៍សាត់ត្រូវអនុ វត្តច្បាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ ប៉ុន្តែស្ថិតក្នុងស្ថានភាព ជាក់ស្តែងក្រោមអំណាចលោក ម៉ៅ ធនិន បច្ចុប្បន្នហាក់ពុំបាន អើពើចំពោះគោលនយោបាយ ដែលដាក់ចេញដោយសម្តេច តេជោ ហ៊ុន សែន សូម្បីបន្តិច ណាឡើយ ។ មិនតែប៉ុណ្ណោះ ផ្ទះដែលគ្រួសារកងកម្លាំងប្រដាប់អាវុធធ្វើសមាហរណកម្ម ដែលសម្រេចផ្តល់ដីសម្បទាន សង្គមកិច្ចដោយប្រមុខរាជរដ្ឋា ភិបាលត្រូវបានកម្លាំងមេព្រៃដុត ចោលយកដីលក់ធ្វើមានធ្វើបាន ហើយកម្លាំងប្រដាប់អាវុធដែល តវ៉ាត្រូវបានចាប់ដាក់គុក ៤នាក់ បំពានលើអនុក្រឹត្យរាជរដ្ឋាភិ បាលដឹកនាំដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង ។
សកម្មភាពបំពានលើអនុ ក្រឹត្យខាងលើ គឺសូម្បីតែក្រុម ហ៊ុន ឌ្សំ របស់ឧកញ៉ា ទ្រី ភាព កុ៏បានប្រើអំណាចបំពាន ឈូសឆាយយកដីកងកម្លាំងនៅ ចំណុចអូរដេកាតាមបណ្តោយ ផ្លូវជាតិលេខ៥៦ ចំនួន៥ហិកតា ដោយមានការអះអាងថា ជា សកម្មភាពឃុបឃិតជាមួយអភិ បាលខេត្តបំពានលើអនុក្រឹត្យថែ មទៀតផង ។ ទោះបីថាអនុក្រឹត្យ គឺជាច្បាប់កំពូលក្តី ប៉ុន្តែ លុយនិងអំណាចកំពុងជម្រុញ ឱ្យអាជ្ញាធរមូលដ្ឋានខេត្តពោធិ៍ សាត់ ក្រោមអំណាចលោក ម៉ៅ ធនិន អនុវត្តបំពានលើ ការសម្រេចរបស់នាយករដ្ឋមន្ត្រី បើទោះបីលោក ហ៊ុន សែន ប្រកាសប្រាប់ប្រជាពលរដ្ឋខេត្ត ពោធិ៍សាត់ថា បើខឹងគោសូម កុំវាយរទេះក្តី រឿងដែលធ្វើឱ្យ រទេះត្រូវរងគ្រោះព្រោះតែគោ វាដើរមិនចូលគន្លងដូចករណី លោក ម៉ៅ ធនិន មិនអនុវត្ត តាមអនុក្រឹត្យជាភស្តុតាង ស្រាប់ ។ ម្យ៉ាងវិញទៀតផ្លូវ រទេះក៏កាន់តែមានស្ថានភាព តូចចង្អៀតហើយ បើលោក នាយករដ្ឋមន្ត្រីប្រកាសថា មិន គាំទ្រមន្ត្រីខិលខូចគួរតែអនុវត្ត ជាក់ស្តែងឱ្យរាស្ត្រមើលឃើញ ផង ៕