ក្រុមហ៊ុន ប៉ែន លឹម និងសមត្ថកិច្ចគយ រួមទាំងកាំកុងត្រូលត្រពាំងផ្លុង គឺជាអ្នកទទួលខុសត្រូវលើ កាកសំណល់ កន្ទុយបារី ៨០តោន

ក្រុមហ៊ុន ប៉ែន លឹម និងសមត្ថកិច្ចគយ រួមទាំងកាំកុងត្រូលត្រពាំងផ្លុង គឺជាអ្នកទទួលខុសត្រូវលើ កាកសំណល់ កន្ទុយបារី ៨០តោន

ស្របពេលដែល កម្ពុជា ប្រកាសដាក់ ខេត្តខណ្ឌ៤ ដើម្បីទទួលបាន ឈ្មោះជាខេត្តខណ្ឌស្អាត លើឆាកអន្តរជាតិ ពិសេសគឺ ខេត្តសៀមរាប ដែលជាតំបន់ សម្បូរបែបទៅដោយ សម្បត្តិវប្បធម៌ ប្រវត្តសាស្ត្រ ក៏ស្រាប់តែ លេចចេញរឿង កាកសំណល់ កន្ទុយបារី៨០តោនចូលក្នុងខេត្ត ទេសចរណ៍ មួយនេះទៅវិញ ។

បើឆ្អែកលើ លក្ខណៈសម្បត្តិ ដែលក្រុមហ៊ុន ប៉ែន លឹមត្រេឌីងក្រុប នាំចូលកាកសំ​​ណល់ កន្ទុយបារី រហូតដល់៨០តោន ចូលតាម ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្រោមអាជ្ញាប័ណ្ណ នាំជីធម្មជាតិ គឺភាគីក្រុមហ៊ុន ពិតជាបានដឹង មុនថា ជាកាកសំណល់ កន្ទុយបារីរួចស្រេចទៅហើយ ទើបមានបំណង ដឹកវារហូត យកមករក្សាទុក នៅព្រៃស្អាក ខេត្តឧត្តមានជ័យ និងនៅខេត្តសៀមរាប ដោយពុំបាន ប្រកាន់ឲ្យកសិករ ប្រើប្រាស់ជី មុននឹងនោះឡើយ ។ ម្យ៉ាងវិញទៀត ការដឹក កាកសំណល់ របស់ក្រុមហ៊ុន ប៉ែន លឹមត្រេឌីងក្រុប រហូតដល់ទៅដល់ ៨តោន តាមច្រក ត្រពាំងផ្លុង បើគ្មានការ ឃុបឃិត ជាមុនជាមួយ មន្ត្រីជំនាញគយ និងកាំកុងត្រូលប្រចាំច្រក ឬអាចពាក់ព័ន្ធ ដល់ប្រធាន សាខាគយ និងកាំកុងត្រូល ខេត្តត្បូងឃ្មុំ ដើម្បីចែកផលលាភ​ ក្រោមរូបភាព ទុច្ចរិតនេះទេ ក្រុមហ៊ុនក៏ មិនអាចដឹកចូល កាកសំណល់ ៨០តោនបានដោយគ្មាន ការត្រួតពិនិត្យ បាននោះឡើយ ។

វាពិតជាគ្មានអ្វី ជាអាថ៌កំបាំង នោះឡើយ សម្រាប់ស្វែងរក អ្នកជាប់ពាក់ព័ន្ធ ក្នុងការនាំចូលកាកសំណល់ កន្ទុយបារី ក្រោមរូបភាព ជាធម្មជាតិ ប្រសិនបើ គ្មានការ បើកភ្លើងខៀវពី មន្ត្រីត្រួតពិនិត្យ ដូចបានរៀបរាប់ ខាងលើនេះទេ ។ ប៉ុន្តែរឿង ដែលចម្លែក បើទោះជា មានការរកឃើញ កាកសំណល់ រយៈកាលកន្លងមក រួមទាំង កាកសំណល់ វិទ្យុសកម្ម តាមច្រកកំពង់-ផែ​ អន្តរជាតិ ក្រុងព្រះសីហនុផង ក៏គេពុំដែល ឃើញមានការ ដាក់ទោសណាមួយ ចំពោះអ្នកនាំចូល ឬមន្ត្រីឃុបឃិត បានម្តងណាឡើយ ។ បើរាជរដ្ឋភិបាល នៅតែអនុគ្រោះ ដល់ទង្វើទុច្ចរិត ដែលមានការ ឃុបឃិតលើ ក្រុបហ៊ុន ជាមួយមន្ត្រី ត្រួតពិនិត្យ តទៅទៀត ខេត្តខណ្ឌទាំង៤ ពិតជាទទួលបាន ចំណាត់ថ្នាក់ ជាខេត្តខណ្ឌដែល ផ្ទុកកាកសំណល់ គួរឲ្យភ័យខ្លាចសម្រាប់អ្នករស់នៅ និងភ្ញៀវទេសចរជាតិ ជាក់ជាពុំខាន ៕

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.