រយៈកាលកន្លងមក មានកូនថ្នាក់ ឧត្តមសេនីយ៍ ច្រើនហើយ ដែលបានប្រើ អំណាចឪពុក បាញ់បោះដូចជា នៅខេត្ត កណ្តាល និង រាជធានីភ្នំពេញ រហូតដល់មាន ប្រតិកម្មលើ រាជរដ្ឋាភិបាល តម្រូវឲ្យមាន ការទទួលខុសត្រូវ ពីឪពុកជនដៃដល់ នាំខ្លួនកូន មកប្រឈមចំពោះមុខច្បាប់ ។ តើករណីបាញ់បោះ នៅកណ្ដាល ក្រុងភ្នំពេញ ពីសំណាក់ កូនប្រុស លោកមេគយចល័ត កែវ សុខឃាង គេនៅមិនទាន់ឃើញ មានប្រតិកម្ម ចេញពីលោក មេគយចល័ត ក្នុងកិច្ចសហការ នាំខ្លួនកូនប្រុស ឲ្យគេប្រឈម ចំពោះមុខច្បាប់ នៅឡើយទេ បើទោះជាមាន ការអង្វរក ចាប់ខ្លួន លើកម្លាំង សមត្ថកិច្ចក្តី ។
មជ្ឍដា្ឋនអ្នកតាមដាន បានសម្តែង នូវការិះគន់ចំៗថា បញ្ហាកូនលោក មេគយចល័ត ដែលជិះឡានទំនើប ៥៧០ ប្រើកាំភ្លើង AK បាញ់បោះនៅ កណ្តាលក្រុង បណ្តាលឲ្យ មានអ្នករងរបួសបែបហ្នឹង ក៏ជាចំណែកមួយ ក្នុងការទទួលខុសត្រូវ របស់ឪពុក ដែលជាអ្នក មានអំណាច និងមានលុយផងដែរ ទើបផ្ទុះហេតុការណ៍ ដ៏អាក្រក់បែបហ្នឹង ។ បើករណីកូន លោកមេគយ អាចគេចចេញ ពីសំណាញ់ច្បាប់បាន អនាគតសង្គមខ្មែរ គឺជាបន្តគម្រូ អាក្រក់បែបហ្នឹង ច្រើនថែមទៀតជាក់ជាពុំខាន ៕