ដោយ ៖ រ៉ាយ ភុន
នៅក្នុងអាណត្តិអភិបាល ស្រុកភ្នំក្រវាញដែលមានលោក សៅ ដារឿន ជាអភិបាលស្រុក បានឯកភាពឱ្យមន្ទីរការិយាល័យអប់រំស្រុកលក់ដីនិងអគារ ការិយាល័យដែលមានសភាព ទ្រុឌទ្រោមក្នុងគោលបំណង កសាងការិយាល័យអប់រំថ្មី តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ។
លិខិតលក់ទិញក្នុងតម្លៃ ៥.០០០ដុល្លារ ត្រូវបានលោក ម៉ែន ឈួន ប្រគល់ឱ្យលោក វ៉ាន ប៊ុនណា ប្រធានការិយា ល័យអប់រំស្រុកដោយមានការ ឯកភាពពីអភិបាលស្រុកប្រថាប់ ត្រាផងនោះ ស្រាប់តែកើត ទំនាស់ប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋដោយមានអន្តរាគ មន៍ពីអាជ្ញាធរស្រុកទើបឡើង ថ្មី លោក សូ សាហុង ថែម ទៀតផង ដោយទាមទារឱ្យ លោក ម៉ែន ឈួន កាត់ដីចូល ភូមិលាចទៅវិញ ។
ដោយផ្អែកលើមនោសញ្ចោតនាលោក ម៉ែន ឈួន បានសម្រេចកាត់ដីទទឹង ២ ម៉ែត្រ សម្រាប់ឱ្យប្រជាពលរដ្ឋ ធ្វើផ្លូវដើរចូលភូមិ ប៉ុន្តែរឿង ហេតុមិនបានបញ្ចប់នៅពេល នេះទេ គឺប្រជាពលរដ្ឋ ០២ គ្រួសារទៀត ដែលមិនចង់ដើរ លើផ្លូវរួមប្តឹងទាមទារឱ្យលោក ម៉ែន ឈួន សម្បទានដីធ្វើផ្លូវ មួយខ្សែទៀតទៅឱ្យខ្លួន ។
ដោយសាលាដំបូងខេត្តពោធិ៍សាត់បានពិនិត្យទៅលើ ឯកសារស្របច្បាប់របស់លោក ម៉ែន ឈួន ក្នុងការកាន់កាប់ដី ទើបសម្រេចមិនចាត់ការតាម បណ្តឹងរបស់ប្រជាពលរដ្ឋ ដោយបង្វិលសំណុំរឿងទៅឱ្យ សាលាស្រុកភ្នំក្រវាញជាអ្នក សម្របសម្រួលដោះស្រាយវិញ។
ផ្អែកតាមលិខិតអញ្ជើញ របស់រដ្ឋបាលសាលាស្រុកភ្នំ ក្រវាញលោក ស៊ី សារ៉ូ និង មួយច្បាប់ទៀតចុះហត្ថលេខា ដោយ អភិបាលស្រុកភ្នំក្រវាញ លោក សូ សាហុង ត្រូវបាន ភាគីលោក ម៉ែន ឈួន បញ្ជាក់ ថា គឺជាការគាបសង្កត់ឱ្យគាត់ ប្រគល់ដីបន្ថែមទៅឱ្យភាគីដើម បណ្តឹងដោយសាលាស្រុកចាត់ ទុកថាក្នុងុអាណត្តិអភិបាល ស្រុកលោក សៅ ដារឿន គឺ ចេះតែប្រថាប់ត្រាលក់ទៅវិញ ។
មានការសួរថា បើអភិបាលស្រុកឡើងថ្មីចេះតែបដិសេធន៍ រាល់ចំណាត់ការអភិបាលស្រុក ចាស់ដែលបានឯកភាពសម្រេច រួចទៅហើយនោះ តើបញ្ហា ទំនាស់ដីធ្លីអាចដោះស្រាយបាន ដោយរបៀបណាទៅ ហើយ ត្រូវបញ្ចប់នៅប៉ុន្មានអាណត្តិ អភិបាលស្រុកទៀត ។
មានពាក្យលេចឮថា ប្រជា ពលរដ្ឋ០២គ្រួសារ ដែលដាក់ ពាក្យបណ្តឹងទាមទារដីផ្លូវលើដី កម្មសិទ្ធិរបស់លោក ម៉ែន ឈួន គឺបានចំណាយប្រាក់មិនតិចទេ ដើម្បីបង្កភាពជម្លោះតាមរយៈ តុលាការផងរួមទាំងអាជ្ញាធរ ស្រុកដែលឡើងថ្មីផង ទើប បញ្ហាកកូកកាយពីសំណាក់ អាជ្ញាធរស្រុកភ្នំក្រវាញនាពេល នេះហាក់ស្តែងឱ្យឃើញពីចេត នាគាបសង្កត់មកលើភាគី លោក ម៉ែន ឈួន ដែលមាន សិទ្ធិកាន់កាប់ដីស្របច្បាប់ ដោយបង្ខំតាមការសម្រប សម្រួលដោយពុំខ្វល់ពីដំណើរ ការរដ្ឋបាលដែលផ្អែកលើផ្លូវ ច្បាប់នោះឡើយ ។ ព្រោះការ សម្បទានដី ២ម៉ែត្រ សម្រាប់ ប្រជាពលរដ្ឋធ្វើផ្លូវពីខាង ក្រោយរួចហើយ ស្រាប់តែគេ ញុះញង់ឱ្យប្រជាពលរដ្ឋ ១០ គ្រួសារ ធ្វើបាតុកម្មទាមទារ យកដីពីខាងលិច ២ម៉ែត្រ និង ពីខាងកើត ២ម៉ែត្រ ទៀតទៅ វិញ ?
គួររំលឹកថា ទំហំដីដែល លោក ម៉ែន ឈួន ទិញដីពីការិ យាល័យអប់រំស្រុក គឺមាន បណ្តោយ ២០ម៉ែត្រ និងទទឹង ១៧ម៉ែត្រ ។ ប៉ុន្តែដោយមាន សំណូមពរពីការិយាល័យអប់រំ សុំដី ២ម៉ែត្រ ទុកធ្វើផ្លូវ ទើប លោកសម្រេចទុកបណ្តោយតែ ១៨ម៉ែត្រ ប៉ុន្តែនៅពេលដែល លោក ម៉ែន ឈួន សម្រេចធ្វើ របងការពារដីកម្មសិទ្ធិរបស់ខ្លួន ស្រាប់តែមានការហាមឃាត់ពី សាលាស្រុកឱ្យខិតចូល ២តឹក ទៀត ដោយលោកមិនឯកភាព គឺសំណូមពរឱ្យមានការដោះ ស្រាយតាមផ្លូវច្បាប់វិញ ។
ម្យ៉ាងវិញទៀត សាលាស្រុក ហាក់មានចេតនាផ្តល់សំណង ត្រឹមឥដ្ឋស៊ីម៉ង់ត៍មួយចំនួន ដោយពុំបានមកធ្វើការដោះ ស្រាយជាមួយរូបគាត់ជាម្ចាស់ កម្មសិទ្ធិឱ្យបានត្រឹមត្រូវឡើយ ។ ហើយពេលនេះដោយករណី វិវាទកាន់តែរីកធំទៅលោក ម៉ែន ឈួន បានសម្រេចឱ្យមាន ការដោះស្រាយតាមផ្លូវតុលាការវិញ ។ ព្រោះបើផ្អែកតាម ការគំរាមរបស់មន្ត្រីសាលា ស្រុកបានបញ្ជាក់ថាបើហ៊ាន ឡើងទៅឧទ្ធរណ៍គឺគេនិងរៀប ចំក្រុមការងារមកអនុវត្តយកដី ៣ម៉ែត្រកន្លះតែម្តង ព្រោះរឿង ត្រាអភិបាលស្រុកមុន គឺគេចេះ តែវាយឱ្យតែបានប៉ុណ្ណោះ ។ បើគោលការណ៍ច្បាប់ក៏មន្ត្រី ថ្នាក់ស្រុកភ្នំក្រវាញអត់ព្រម គោរពផង តើអាចគ្រប់គ្រង ស្រុកទាំងមូលឱ្យប្រជាពលរដ្ឋ គោរពច្បាប់បានយ៉ាងដូចម្តេច ទៅវិញ ។
មានតែក្រសួងមហាផ្ទៃ កោះហៅមន្ត្រីស្រុកឱ្យទៅរៀន ពីបែបផែនរដ្ឋបាលឱ្យយល់ ច្បាស់ទេទើបអាចរៀបចំស្រុក ភ្នំក្រវាញឱ្យស្គាល់ពីដំណើរការ នៃច្បាប់បាន ។ បន្ទាប់ពីគ្មានដំណោះស្រាយ សម្រាប់ការទិញលក់ស្របច្បាប់ លោក ម៉ែន ឈួន បានសម្រេច ដាក់ពាក្យប្តឹងមកកាន់សាលា ឧទ្ធរណ៍ដើម្បីទាមទាររកយុត្តិ ធម៌ ។
នៅក្នុងសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍បានបញ្ជូនពាក្យ បណ្តឹងរបស់លោក ម៉ែន ឈួន ដើម្បឱ្យសាលាដំបូងខេត្តពោធិ៍ សាត់អនុវត្តនៅក្នុងលិខិតចុះថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន សាលាដំបូងខេត្តពោធិ៍សាត់ មិនបានចាត់ការបណ្តឹងតាម ការសម្រេចរបស់សាលាឧទ្ធរណ៍ ឡើយ ។
មានការសង្ស័យថា លោក អភិបាលស្រុកក្រវាញថ្មីជាអ្នក ឃុបឃិតរារាំងមិនឱ្យតុលាការ ចាត់ការរឿងក្តីទំនាស់ដីដែល អភិបាលស្រុកចាស់បានសម្រេច លក់ឱ្យគាត់ឬយ៉ាងណានោះ ទេ ? ទើបសាលាដំបូងខេត្ត ពោធិ៍សាត់ ស្ងាត់ស្ងៀមអស់ រយៈពេលជាច្រើនខែមកហើយ បែបហ្នឹង ។
ជនរងគ្រោះសំណូមពរឱ្យ ក្រសួងយុត្តិធម៌និងសាលាឧទ្ធរ ណ៍មេត្តាពិនិត្យ និងជំរុញឱ្យ មានការដោះស្រាយនៅសាលា ដំបូងខេត្តពោធិ៍សាត់ឱ្យបាន ឆាប់ផងព្រោះដើម្បីជៀសវាង ទំនាស់ទាស់ទែងគ្នាចេះតែកើត មានដោយប្រព័ន្ធតុលាការពុំ ព្រមបញ្ចប់នោះឡើយ ៕