ដោយ ៖ តាំង ឧសារ
មានគំនរឈើប្រណិតរាប់ រយកំណាត់ដែលកាប់ថ្មីៗនេះ ហើយគេដឹកទៅគរទុកនៅលើ ដីសម្បទានរបស់ក្រុមហ៊ុន ឧកញ៉ា អាន ម៉ាឌី ក្នុងតំបន់ ឧទ្យានជាតិវរៈជ័យ(កន្ទុយ នាគ) ខេត្តរតនគិរី។
ថ្មីៗនេះ មានគេប្រមូលដឹក ឈើប្រណិតប្រភេទបេងរាប់ រយកំណាត់ ដែលទើបតែកាប់ រួចហើយដឹកយកមកគរទុកនៅ ជិតរោងម៉ាស៊ីនអារឈើមួយ កន្លែងក្នុងបរិវេណដីសម្បទាន របស់ក្រុមហ៊ុនឧកញ៉ាអានម៉ាឌី ដែលមានទីតាំង នៅឧទ្យានជាត វិរៈជ័យកន្ទុយនាគចន្លោះស្រុក តាវែង និងស្រុកអណ្តូងមាស ខេត្តរតនគិរី។
បើតាមប្រភពពត៌មានពី សមាជិកសហគមន៍ការពារព្រៃ ឈើភូមិចង បានអោយដឹងថា ចាប់តាំងពីក្រុមហ៊ុនខាងលើ ចូលមកវិនិយោជដីព្រៃនៅ តំបន់នោះដើម្បីដាំកៅស៊ូកាល ពីចន្លោះឆ្នាំ២០១២ខាងក្រុម ហ៊ុនបានឃុបឃិតគ្នាជាមួយ មន្ត្រីបរិស្ថានដើរកាប់ឈើ ប្រណិតពីក្នុងតំបន់ឧទ្យានជាតិ វរៈជ័យ ដែលនៅក្រៅដីសម្បទានរបស់ខ្លួនដោយអនាធិបតេ យ្យហើយដឹកចូលទៅទុកក្នុងដី ក្រុមហ៊ុនយកឡេះថាជាឈើ ប្រមូលបានក្នុងដែនវិនិយោគ។
សមាជិកសហគមន៍បានឱ្យដឹងទៀតថា កន្លងមកឈើប្រណិតគេមិនដែលធ្វើការកែ ច្នៃអីទេ ពេលដឹកទុកបានច្រើន គេបន្លំដាក់ខាងក្រោមរថយន្ត ដឹកឈើលេខ២ ទៅលក់ចែក ចាយខេត្តផ្សេងៗដោយត្រូវរ៉ូវ ជាមួយមេព្រៃជាមុនឱ្យជួយ បង្កលក្ខណៈងាយស្រួលបំភ័ន ភ្នែកគេហើយក៏មិនបានបង់ពន្ធ ទេ ជួនកាលគេដាក់ឈើប្រណិតក្នុងរថយន្តមួយគ្រឿង ដាច់ដោយឡែកគ្រាន់តែបិត បាំងអោយជិតហើយបើកតាម រថយន្តដឹកឈើគ្រឿងផ្ទះហើយ ឈើទាំងអស់ដែលគរទុកនៅ ក្បែររោងម៉ាស៊ីអារឈើខាង លើនោះ គឺគេត្រៀមដឹកចេញ ទៅលក់ធ្វើអាជីវកម្មជាមួយ ឈើលេខ២ ដោយសំអាងថា ជាឈើស្របច្បាប់ប្រមូលពីដី សម្បទានសេដ្ឋកិច្ច។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះលោក សេក វរៈ នាយកក្រុមហ៊ុនបាន ប្រាប់អ្នកយកពត៌មានយើង តាមទូរស័ព្ទនៅរសៀល ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ថា លោកសូមបដិសេធទាំង ស្រុងរាល់ការចោទប្រកាន់ ខាងលើក្រុមហ៊ុនរបស់លោក ធ្វើអ្វីគោរពទៅតាមច្បាប់ លោកមិនបានកាប់ប្រមូលក្រៅ ពីដីសម្បទានរបស់ខ្លួនសូម្បីមួយ ដុំនោះឡើយព្រោះថា ផ្ទៃដី សម្បទានរបស់ក្រុមហ៊ុនមាន ជាង១ម៉ឺនហិកតាហើយធ្វើការ ឈូសឆាយ ទើបតែបាន១ពាន់ ហិកតាប៉ុណ្ណោះហើយឈើនេះ គឺបានមកពីការឈូសឆាយនោះ ទេ ចំណែកឈើដែលប្រមូល បានពីការឈូសឆាយនេះត្រូវ យកមកអារទៅតាមតំរូវការ ទីផ្សារជាមុនសិនដោយមាន ជំនាញមកពិនិត្យត្រឹមត្រូវនិង បានបង់ពន្ធជូនរដ្ឋទៅតាម ច្បាប់ ។
ចំណែកលោក វង្ស សុខសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរី បានប្រាប់អ្នកយកពត៌ មានយើងនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ក្រុម ហ៊ុនមានអាជ្ញាប័ណ្ណនាំឈើ ចេញត្រឹមត្រូវតាមច្បាប់ហើយ មុននឹងក្រុមហ៊ុននាំឈើចេញ នោះខាងលោកបានត្រួតពិនិត្យ ទៅតាមច្បាប់ហើយរឿងផ្សេង សួរទៅខាងបរិស្ថានទៅ ។
ជុំវិញរឿងខាងលើនេះ លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរ បរិស្ថានខេត្តរតនគិរីបានឱ្យដឹង តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា បើ តាមលោកដឹងក្រុមហ៊ុនខាង លើមិនបានយកឈើក្រៅពីដែន វិនិយោគរបស់ខ្លួននោះទេ ព្រោះថា ក្រុមហ៊ុននេះមាន ២ កន្លែង នៅស្រុកអណ្តូងមាស និងស្រុកតាវែងដែលមានផ្ទៃដី សរុបជិត២ម៉ឺនហិកតាហើយ បើក្រុមហ៊ុនយកឈើក្រៅពីដី សម្បទានរបស់ខ្លួននោះមិន អាចទេព្រោះនៅទីនោះក៏មាន កម្លាំងរបស់លោកឈរប្រចាំ ការដែរ ។
រាល់ការអះអាងរវាងសហ គមន៍ការពារព្រៃឈើនិងមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើរួមទាំង មន្ត្រីបរិស្ថានផងនោះ គឺមាន លក្ខណៈខ្វែងគំនិតគ្នាទាំងស្រុង ព្រោះបើផ្អែកទៅលើសកម្មភាព បទល្មើសព្រៃឈើធំៗរយៈកាល កន្លងមក គឺពួកជំនាញ មេព្រៃ មិនដែលទទួលខុសត្រូវចំពោះ បទល្មើសព្រៃឈើនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឡើយដោយ នៅពេលមានការរឹតបន្តឹងនិង ស្វែងរកការពិតលើបទល្មើស ព្រៃឈើពិតប្រាកដ គឺក្រុមមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រី បរិស្ថានតែងលើកហេតុផលពី ករណីខ្វះកម្លាំងឬពុំមានកិច្ច សហការពីកម្លាំងប្រដាប់អាវុធ ជាដើម ។
ជាក់ស្តែង ការអះអាងពីសហគមន៍ការពារព្រៃឈើក្នុង ភូមិចងដែលមានប្រភពតាម ដានលើបទល្មើសព្រៃឈើយ៉ាង ដិតដល់បានកំណត់លើប្រភព ឈើប្រណីតដែលដឹកមកគរទុក ក្នុងដីក្រុមហ៊ុន អាន ម៉ាឌី គឺ ជាប្រភពឈើដែលដឹកចេញពី តំបន់ឧទ្យានជាតិវីរៈជ័យដោយ មានការឃុបឃិតពីមន្ត្រីបរិស្ថាន ថែមទៀតផង ។ ព្រោះអាច ជាហេតុផលទទួលផលប្រយោ ជន៍ពីក្រុមហ៊ុនអានម៉ាឌីហើយ ទើបទាំងមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើរួមទាំងមន្ត្រីបរិស្ថាន ហ៊ានប្រកាសអះអាងថា ជា ប្រភពឈើនៅក្នុងព្រៃសម្បទាន របស់ក្រុមហ៊ុនយ៉ាងដូច្នេះទៅ វិញ ។
នៅមានអាថ៌កំបាំងជាច្រើន ទៀតដែលគេអាចសន្មត់បានថា ក្រុមហ៊ុន អាន ម៉ាឌី បានឃុប ឃិតយកឈើប្រណីតនៅក្រៅ ដីសម្បទានរបស់ខ្លួននោះគឺមេ ការក្រុមហ៊ុនបានចំណាយក្នុង ការបិទបាំងព័ត៌មានធំៗដោយ មានមេការរៀបចំតារាងឈ្មោះ ដើម្បីរក្សាផលប្រយោជន៍ទុច្ច រិតកុំអោយបែកធ្លាយចេញមក ក្រៅ ។
ជុំវិញករណីទុច្ចរិតនេះ សារ ព័ត៌មានជាតិ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមេការក្រុមហ៊ុន បានឡើយដោយទូរស័ព្ទរោទិ៍ តែពុំមានអ្នកទទួលជាច្រើន លើកដែលអាចចាត់ទុកបានថា ការវិនិយោគរបស់ក្រុមហ៊ុន អាន ម៉ាឌី ពិតជាមានភាពមិន ប្រក្រតីដូចការអះអាងរបស់ សហមគន៍ការពារព្រៃឈើភូមិ ចង ដែលក្រុមមន្ត្រីជំនាញមិន គួរមើលរំលងនោះឡើយ ៕