ដោយ ៖ រ៉ាយ ភុន
ឈើប្រណីតប្រភេទធ្នង់ បេង នាងនួន ត្រូវបានដឹកចេញ ពីព្រៃអភិរក្សតាមម៉ូតូនិងរទេះ គោដូចគេហែកឋិនឆ្លងកាត់អូរ លាក់មាស ទល់មុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើក្នុងដែន អំណាចលោក ស៊ុំ សុភ័ក្រ ស្ថិត នៅក្នុងភូមិពងពុង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអ្នកដឹកឈើ ប្រណីតតាមម៉ូតូបានឱ្យដឹងថា ការដឹកឈើប្រណីតឆ្លងកាត់អូរ លាក់មាស គឺតម្រូវឱ្យពួកគាត់ បង់ប្រាក់ឱ្យលោកមេភូមិ ៥. ០០០រៀល ក្នុងមួយម៉ូតូបន្ទាប់ មកគឺបង់ឱ្យលោកស្រី តារា ទាហានប្រចាំទិសចំណុះឱ្យភូមិ ភាគ ៥ ចំនួន ៥០០០រៀល ទៅ ១០០០០រៀល និងបង់ ឱ្យលោក ស៊ុំ សុភ័ក្រ នាយ សង្កាត់ រដ្ឋបាលព្រៃឈើ ១០.០០០រៀល ទើបអាចដឹកចេញ ពីតំបន់ពងពុងបាន ។
ម្យ៉ាងវិញទៀត ទីតាំងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ដែលស្ថិតនៅតាមបណ្តោយផ្លូវ លេខ ៥៦ ក្នុងចំណុចអូរលាក់ មាស គេសង្កេតឃើញវត្តមាន លោកមេព្រៃ ស៊ុំ សុភ័ក្រ ផ្ទាល់ ចេញមុខមកទទួលលុយពីអ្នក ដឹកឈើតាមម៉ូតូចំណែកការ ដឹក ឈើប្រណីតតាមរទេះគោ គឺតម្រូវឱ្យបង់ដល់ ៣០០០០ រៀល ទៅ ៥០០០០រៀល ទើបអាចចេញរួចពីភូមិពងពុង បាន ។
មានការត្អូញត្អែរពីក្រុមអ្នក ដឹកឈើប្រណីតចេញពីព្រៃអភិ រក្សថាទោះបីមុខរបរកាប់ឈើ ខុសច្បាប់ ប៉ុន្តែក៏មិនអាចរក កម្រៃបានច្រើនប៉ុន្មានទេ ព្រោះ ត្រូវបង់ឱ្យមេភូមិផងបង់ឱ្យ ទាហានភូមិភាគ ៥ ផង និង ជំនាញរដ្ឋបាលព្រៃឈើផង គឺ អាចរស់បានទាំងត្រដាបត្រដួង តែប៉ុណ្ណោះទេ ។
មានការចោទសួរថា បើ គ្រាន់តែបង្កើតស្នាក់ការមេព្រៃ នៅតំបន់អភិរក្សព្រៃឈើដើម្បី តែទទួលសំណូកពីពលរដ្ឋកាប់ ឈើខុសច្បាប់ដដែលនោះគឺពិត ជាគ្មានផលចំណេញអ្វីនោះ ឡើយ ។ ដូចឃើញក្នុងរូបភាព នេះស្រាប់ដែលភ្នាក់ងារសារព័ត៌មានជាតិបានចុះទៅថត យករូបភាព កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង ២ និង១៥ នាទីរសៀល គឺជាសញ្ញាបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ថាទោះបី មានការបង្កើតស្នាក់ការរដ្ឋបាល ព្រៃឈើក៏នៅតែមិនអាចទប់ ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក្នុងដែនអភិរក្សបានហើយរដ្ឋ ត្រូវចំណាយទៅលើការបង់ ខាតប្រាក់ខែទៅឱ្យមន្ត្រីរដ្ឋបាល ព្រៃឈើ ថែមទៀតផង ។
ចំណែកប្រជាពលរដ្ឋដែល ប្រកបមុខរបរខុសច្បាប់ក៏មិន អាចកាត់បន្ថយភាពក្រីក្របាន ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលបាន ឡើយ ព្រោះត្រូវចំណាយតែ ទៅលើការសូកប៉ាន់មន្ត្រីជំនាញ និងមន្ត្រីមានអំណាចដូចបាន រៀបរាប់ខាងលើជាភស្តុតាង ស្រាប់ ។
មិនដឹងថា នៅក្នុងសង្គម ខ្មែរតម្រូវឱ្យបង្កើតស្ថាប័នប៉ុន្មាន ដើម្បីទប់ស្កាត់បទល្មើសដែល ផ្តើមចេញពីអំពើពុករលួយបាន នោះឡើយ ។ ព្រោះបើផ្អែក ទៅលើស្ថាប័នអង្គភាពប្រឆាំង អំពើពុករលួយ គឺហាក់បាន បង្ហាញពីសកម្មភាពវិជ្ជមាន នៅក្នុងអំឡុងនៃពេលចាប់ ផ្តើមអនុវត្តការងាររបស់ខ្លួនតែ ប៉ុណ្ណោះ ប៉ុន្តែស្ថិតក្នុងរយៈពេល ចុងក្រោយនេះ ទោះបីជាមាន ការចូលរួមផ្តល់ព័ត៌មានពី សកម្មភាពពុករលួយដោយរួម ទាំងភស្តុតាងផងក៏ហាក់បីដូច ជាអង្គភាពប្រឆាំងអំពើពុក រលួយបង្ហាញនូវសញ្ញាមិនគួរ ឱ្យជឿទុកចិត្តបាននោះឡើយ ។
ជាក់ស្តែង សកម្មភាពបទល្មើសដឹកឈើគគ្រឹកគគ្រេង ដែលភ្នាក់ងារសារព័ត៌មាន ជាតិ បានថតផ្តិតរូបភាពនៅ មុខស្នាក់ការមេព្រៃជាភស្តុ តាងស្រាប់ ហើយគំនាបដែល អ្នកកាសែតទទួលរងជាច្រើន មកហើយនោះ គឺការចោទ ប្រកាន់ចំពោះអ្នកកាសែតពីបទ កំហែងឆ្កុយបោះគេទៅទើបធ្វើ ឱ្យមន្ត្រីពុករលួយនិងជនល្មើស នៅតែបន្តសកម្មភាពខុសច្បាប់ ទាំងបង្ហាញពីភាពក្រអឺតក្រទម បានដោយសេរីដូចករណីចោទ ប្រកាន់អ្នកសារព័ត៌មាននៅ ខេត្តព្រះវិហារពីឈ្មួញទុច្ចរិតជា ភស្តុតាង ស្រាប់ ៕