​ខ្មែរឥស្លាម​នៅ​ស្រុក​ស្នួល​ប្តឹង​មន្ត្រី​ប៉េអឹម​រំលោភ​យក​ដី​

​ខ្មែរឥស្លាម​នៅ​ស្រុក​ស្នួល​ប្តឹង​មន្ត្រី​ប៉េអឹម​រំលោភ​យក​ដី​

ដោយ​ ៖ នង ណេ​ត​
​លោកតា ម៉ាត់ ម៉ាន ខ្មែរឥស្លាម​អាយុ ៨៥​ឆ្នាំ និង​ប្រពន្ធ អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ ជ្រោះ​ជ្រៅ​ពោធិ៍​សាល ឃុំ​២​ធ្នូ  ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដែល​បាន  កាន់កាប់​ដី​ជាង ២​ហិកតា បាន  ចុះបញ្ជី​ក្បាលដី​លេខ ១០២០  ចោទប្រកាន់​ឈ្មោះ កៅ ស្លេះ  មន្ត្រី​កងរាជអាវុធហត្ថ ៧០៩  បាន​ប្រើ​អំណាច​ដាំ​ដំណាំ​រំលោភ យក​ដី​គាត់​ទាំង​បំពាន ។

​សកម្មភាព​ខាងលើ​នេះ​ត្រូវ  បាន​បងប្អូន​ខ្មែរ​ឥស្លាម​ចេញមុខ ធ្វើ​សាក្សី​ការពារ​ដី​តា​យាយ​ជា ច្រើន​គ្រួសារ ប៉ុន្តែ​ឈ្មោះ កៅ  ស្លេះ ហាក់​អាង​អំណាច​ជា​មន្ត្រី  ប៉េអឹម​មិន​គោរព​តាម​ការ​ទាម ទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ដាំ ដំណាំ​រំលោភ​យក​ដី​តា​យាយ ទាំង​ពីរ​ឡើយ ។​

​ទោះបី​ដឹងថា​លោកតា ម៉ាត់ ម៉ាន មាន​ឯកសារ​ក្នុងការ  គ្រប់គ្រង​ដី​ជាង ២​ហិកតា​នេះ  ក៏ដោយ ប៉ុន្តែ កៅ ស្លេះ បាន ប្រើ​អំណាច​ជា​មន្ត្រី​ប៉េអឹម​មក គំរាម​ទាំង​ខ្លួន​គ្មាន​ឯកសារ​អ្វី ទាំងអស់ ដើម្បី​រំលោភ​យក​ដី  លោកតា ម៉ាត់ ម៉ាន ។

​ជាក់ស្តែង​នៅ​ដើមឆ្នាំ  ២០១៥ វេលា​ម៉ោង ១​រសៀល  ឈ្មោះ កៅ ស្លេះ បាន​យក  ត្រាក់ទ័រ មក​ឈូសឆាយ​ដាំដំឡូង​លើដី​តា​យាយ​ទាំង​បំពាន ថែមទៀត​ផង ។​

​លោកតា ម៉ាត់ ម៉ាន និង ភរិយា​សំណូមពរ​ឱ្យ​អាជ្ញាធរ ដែន​ដី​ភូមិ​-​ឃុំ​រួមទាំង​ស្រុក ពិសេស​គឺ​មេបញ្ជាការ​កង​រាជ អាវុធហត្ថ ៧០៩ មេត្តា​រួម​គ្នា  ពិនិត្យ​លើ​សកម្មភាព​ប្រើ​អំណាច រំលោភ​យក​ដី​ពលរដ្ឋ​ដែលជា ជន​ចាស់ជរា​និង​ធ្វើការ​សម្រប សម្រួល​ដោះស្រាយ​ស្វែងរក យុត្តិធម៌​ឱ្យ​ពួកគាត់​ទាំង​ពីរ​នាក់ ផង ។ ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​រួមទាំង​អាជ្ញា ធរ​ភូមិ​-​ឃុំ សុទ្ធតែ​បាន​ដឹងថា  ជា​ដី​រស់នៅ​និង​អាស្រ័យ​ផល ស្របច្បាប់​របស់​ពួកគាត់​ប្រសិន បើ​ទុកឱ្យ​មន្ត្រី​ប៉េអឹម​ប្រើ​អំណាច រំលោភ​យក​ដី​ប្រជាពលរដ្ឋ ដោយ​គ្មាន​អន្តរាគមន៍​ណាមួយ ពី​អាជ្ញាធរ​ដែនដី​ទេ​នោះ​គឺ​មាន ន័យ​ថា អាជ្ញាធរ​ក៏​កំពុង​ឃុប ឃិត​ជាមួយ​មន្ត្រី​ប៉េអឹម ដើម្បី ផលប្រយោជន៍​ណាមួយ​ដែរ ។​

​ករណី​ខាងលើ​នេះ​ត្រូវបាន ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រោះ​ជ្រៅ ពោធិ​សាល និង​ឃុំ​២​ធ្នូ​សម្តែង  ការ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញា ធរ​ភូមិ​ឃុំ​ថា​មិនបាន​ប្រើ​តួនាទី បំរើ​រាស្ត្រ​ស្រប​តាម​គោល  នយោបាយ​ដឹកនាំ​របស់​ប្រមុខ រាជរដ្ឋាភិបាល​ឡើយ ។ ប្រសិន  បើ​មន្ត្រី​អាជ្ញាធរ​ជា​អ្នកបំរើ រាស្ត្រ​ដូច​ការ​ក្រើនរំលឹ់ក​ពី សម្តេចនាយក​រដ្ឋមន្ត្រី​នា​ពេល​ថ្មី ៗ​នេះ​មែន​មិនគួរណា​ទុក​ឱកាស ឱ្យ​មន្ត្រី​ប៉េអឹម ឈ្មោះ កៅ ស្លេះ  មក​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង ថ្ងៃ​បែបនេះ​ដោយ​គ្មាន​កិច្ច​អន្ត រាគ​មន៍​ពី​អាជ្ញាធរ​នោះ​ឡើយ ។​

​ពិសេស​ជាងនេះទៅទៀត  គឺ​មេបញ្ជាការ​ប៉េអឹម​៧០៩ តែម្តង​ដែល​ត្រូវ​ចេញ​មុខ​ណែ នាំ​កូនចៅ​ក្រោម​ឱវាទ​ខ្លួន​កុំឱ្យ ប្រព្រឹត្ត​ឬ​ធ្វើ​សកម្មភាព​ណា មួយ​ដែល​មាន​លក្ខណៈ​រំលោភ បំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​ទន់ ខ្សោយ ទើប​មាន​ឈ្មោះ​ជា​មេ  បញ្ជាការ​ដឹកនាំ​ល្អ​បាន​ពិតប្រាកដ ។ ពុំនោះ​ទេ ទាំង​កូន​ទាំង   មេ​វា​ខុស​ដូច​តែ​គ្នា​ទេ ប្រសិន  បើ​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ ខ្លួន​ប្រើ​អំណាច​បំពាន​លើ​កម្ម សិទ្ធិ​ពលរដ្ឋ​ទន់ខ្សោយ​បែប​ហ្នឹង ទាន !  ៕

2015031504

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.