ដោយ ៖ ជាយដែន
ប្រជាពលរដ្ឋ ២៣គ្រួសារ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុក វាលវែង ដែលក្រាញននៀលស៊ូ ទ្រាំរស់នៅបង្កបង្កើនផលក្នុង តំបន់ដាច់ស្រយ៉ាល តាមបន្ទាត់ ព្រំដែនកម្ពុជាថៃនាទឹកដីស្រុក វាលវែង ខេត្តពោធិ៍សាត់ ត្រូវ បានឧកញ៉ា ទ្រី ភាព ប្រើកម្លាំង ប្រដាប់អាវុធនិងគ្រឿងចក្រ បណ្តេញប្រជាពលរដ្ឋឱ្យចេញ និងឈូសឆាយផ្ទះសម្បែងពួក គាត់ចោល ស្របពេលដែលដី តំបន់នេះត្រូវប៉ាន់ដោយមាន ការសម្រេចបើកច្រកព្រំដែនពីសំណាក់រាជរដ្ឋាភិបាល ។
មានការលើកឡើងថា បើ កាលពី ១០ ទៅ ១៥ឆ្នាំ មុនដី នៅតំបន់នេះទោះបីស្វែងរក ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅ រស់នៅក៏ពិបាករកដែរ ប៉ុន្តែវា ចម្លែកថា នៅពេលតំបន់នេះ មានការអភិវឌ្ឍន៍បង្កើតជាភូមិ -ឃុំ ស្រាប់តែលេចមុខឧកញ៉ា ទ្រី ភាព ប្រើកម្លាំង ប្រដាប់ អាវុធដូចឃើញក្នុងរូបភាពនេះ ស្រាប់មកបណ្តេញប្រជាពល រដ្ឋ និងប្រើគ្រឿងចក្រឈូស ឆាយផល ដំណាំប្រជាពល រដ្ឋ ស្ថិតក្រោមហេតុផលឃុបឃិត ពីអាជ្ញាធរដែនដីទៅវិញ ។
សមដូចពាក្យថា របាយការណ៍មិនខុសអ្វីពីការផ្សព្វផ្សាយពាណិជ្ជកម្មនោះឡើយ ទោះ បីថាផលិតផលនោះវាមិនល្អក៏ គេមិនដែលផ្សាយថា ផលិតផល របស់គេវាអន់នោះ ឡើយ ។
ជាក់ស្តែងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋគោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីករណីប្រជាពលរដ្ឋសុំអន្ត រាគមន៍ផ្តល់ប័ណ្ណកម្មសិទ្ធិជូន ពួកគាត់នៅភូមិសង្គមថ្មី ឃុំថ្ម ដាជាង ២០គ្រួសារ ដែលមាន ផ្ទះសម្បែងផលដំណាំត្រូវបាន សាលាខេត្តពោធិ៍សាត់រៀបចំ របាយការណ៍ក្លែងបន្លំថា ជាដី ព្រៃរិចរិលមិនអាស្រ័យផលទៅ រួចបោះគាត់ទៅ ។ ម្យ៉ាងវិញ ទៀតការរស់នៅរបស់ប្រជាពលរដ្ឋសុទ្ធសឹងតែបានបំពេញ កាតព្វកិច្ចជាពលរដ្ឋស្របច្បាប់ តាមរយៈការចុះឈ្មោះក្នុង សៀវភៅគ្រួសារស្នាក់នៅរួម ទាំងបង្កាន់ដៃទទួលពាក្យកាន់ កាប់ដីថែមទៀតផង ។ តើមានហេតុផលអ្វីដែលត្រូវចោទ ប្រកាន់ប្រជាពលរដ្ឋរហូតអនុញ្ញាតឱ្យក្រុមឈ្មួញទុច្ចរិតប្រើ កម្លាំងមកបណ្តេញប្រជាពល រដ្ឋដែលរស់នៅតស៊ូលំបាកជា ច្រើនឆ្នាំ ព្រោះតែទទួលយក ផលប្រយោជន៍ពីបុគ្គលអ្នក មានប្រាក់ទៅវិញនោះ ។
បើពិនិត្យទៅលើភាពស្រប ច្បាប់ក្នុងការកាន់កាប់ដីស្រប ច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព (ឌ្សំ)វិញគឺគ្មានអ្វីទាំងអស់ ក្រៅពីប្រើទឹកលុយរឹបអូសយក ដីប្រជាពលរដ្ឋនៅភូមិសង្គមថ្មី នោះឡើយ ។ ហើយរឿង អយុត្តិធម៌ដែលប្រជាពលរដ្ឋ នៅភូមិសង្គមថ្មី ក្នុងឃុំថ្មដា កំពុងធ្វើការចោទប្រកាន់ទៅ លើអាជ្ញាធរដែនដីក៏មានចំណែក ក្នុងការឃុបឃិតផងដែរនោះ គឺផ្ទះប្អូនប្រុសប្រធានភូមិមិន ត្រូវបានគេឈូសឆាយឡើយ ដែលជាហេតុធ្វើឱ្យមានការ ចោទប្រកាន់ចំៗថាសកម្មភាព រំលោភឈូសឆាយដីលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពល រដ្ឋនាពេលនេះគឺពិតជាមានការ សូកប៉ាន់ដល់អាជ្ញាធរដែនដី ដោយមិនអាចប្រកែកបាន ឡើយ ។
មិនខុសអ្វីពីរបាយការណ៍ របស់សាលាខេត្តពោធិ៍សាត់ នោះឡើយបើពុំទទួលបានផល ប្រយោជន៍ពីឧកញ៉ា ទ្រី ភាព តើអាចចាត់ទុកលំនៅដ្ឋាននិង ផលដំណាំប្រជាពលរដ្ឋនៅក្នុង ភូមិសង្គមថ្មីថា ជាតំបន់ព្រៃរិច រិលដូចម្តេចកើត ។ ហើយភាព មិនប្រក្រតីនេះត្រូវបានគេអះ អាងថាវាជាករណីមហាចម្លែក ដែលអាជ្ញាធរមូលដ្ឋានបាន ចេញសៀវភៅស្នាក់នៅ និង បង្កាន់ដៃទទួលពាក្យកាន់កាប់ ដីឱ្យប្រជាពលរដ្ឋហើយបែរជា ទើបនឹងចាត់ទុកថាជាដីព្រៃរិច រិលទាំងបំពានទៅវិញ ដែល រាជរដ្ឋាភិបាល មិនគួរមើល រំលងចំពោះចំណាត់ការដែល មានលក្ខណៈពីរខុសគ្នាបែប ហ្នឹងឡើយ ព្រោះជាដើមចម ដែលធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿ ទៅលើការដឹកនាំប្រកបដោយ គតិបណ្ឌិតបែបហ្នឹងទាន ! ៕