មនុស្សប្រុស ស្រីចំនួន ០២នាក់ ត្រូវបានមន្ត្រី អាវុធហត្ថខេត្ត ព្រះសីហនុ ឃាត់ខ្លួន ករណីជួញដូរ គ្រឿងញៀន

មនុស្សប្រុស ស្រីចំនួន ០២នាក់ ត្រូវបានមន្ត្រី អាវុធហត្ថខេត្ត ព្រះសីហនុ ឃាត់ខ្លួន ករណីជួញដូរ គ្រឿងញៀន

ខេត្តព្រះសីហនុៈ មនុស្សប្រុសស្រី ចំនួន០២នាក់ ត្រូវបានកងរាជ អាវុធហត្ថខេត្ត ព្រះសីហនុ ធ្វើការ ឃាត់​ខ្លួន​ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ នៅក្នុងក្រុង ព្រះសីហនុ ករណីជួញដូរ គ្រឿងញៀន ។

កាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ នៅចំណុច​ក្រុម​ទី ៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កម្លាំងជំនាញ ធ្វើការបង្ក្រាប ករណី​ជួញដូរ ​គ្រឿង​ញៀន និងឃាត់ខ្លួន​​ជនសង្ស័យ ​ចំនួន០១នាក់ ។ នៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ដដែល កម្លាំង​ជំនាញ ​ធ្វើ​កាបង្ក្រាបករណី ជួញដូរ គ្រឿងញៀនមួយករណី ព្រមទាំង​ធ្វើ​ការ​ ឃាត់ខ្លួនជន​សង្ស័យ​​ម្នាក់ ​នៅក្រុម១ ភូមិ១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ ។

លោកវរសេនីយ៏ត្រី ឆាយ រិន នាយការិយាល័យ ស្រាវជ្រាវ ​ប្រឆាំង​គ្រឿងញៀន ​នៃកង​រាជ​-អាវុធហត្ថ ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដោយមានការ ចង្អុលបង្ហាញ និងបទ​បញ្ជា​ផ្ទាល់ របស់​លោក​​ឧត្តម​សេនីយ៍​ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ព្រះ​សីហនុ ឲ្យកងរាជអាវុធ​-ហត្ថ​ទាំងអស់ ត្រូវធ្វើការស្រាវជ្រាវ ចូលរួមទប់ស្កាត់ ឲ្យបានទាន់ ពេលវេលានូវ មុខសញ្ញាជួញដូរ និង​ចែក​ចាយ គ្រឿង​ញៀននៅ ទូទាំងខេត្តព្រះសីហនុ រហូតធ្វើការកំណត់ មុខសញ្ញាឈានដល់ការ​បង្រ្គាប​​​​​មុខ​សញ្ញា​ ជួញដូរ​គ្រឿង​​ញៀន និងជនសង្ស័យ ​ជួញ​ដូរគ្រឿងញៀន ប្រុសស្រី ចំនួន០២​នាក់ និងវត្ថុតាង ​មួយ​ចំនួន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ​ ក៏ដូចជាភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅខេត្ត ព្រះសីហនុ ស្របតាម គោលនយោបាយ របស់​រាជរដ្ឋា​ភិបាលកម្ពុជា ៩ចំណុចគឺ ភូមិ ឃុំ មានសុវត្ថិភាព និងដោយមាន ការសហការ ជាមួយបងប្អូន​ប្រជា​ពលរដ្ឋ នៅក្នុងមូលដ្ឋាន ផងដែរ ។

ជនសង្ស័យទី១ ឈ្មោះលាត រិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ ក្រុម​២៨ ភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ ដកហូតបាន វត្ថុតាង​មួយចំនួន​ មាន​ដូច​ជា ម្សៅពណ៌សថ្លា (ម៉ាទឹកកក) មួយកញ្ចប់ធំ ទំងន់ស្មើនឹង១ជី និងម្សៅពណ៌​ស ​មួយ​កញ្ចប់តូច ទូរស័ព្ទដៃ មួយគ្រឿង ម៉ូតូម៉ាក ស្កុបពីពណ៌ខ្មៅ លាយក្រហម មួយគ្រឿង ស្លាកលេខ ក្រុងព្រះសីហនុ 1D ៣២៧៧ ។

ជនសង្ស័យទី២ ឈ្មោះ ឡេ វ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មានទី​លំ​នៅ ​ក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុ និងដកហូតបាន វត្ថុ​តាងមួយ​ចំនួន ​មាន​ដូចជា ម្សៅពណ៌​ស​ថ្លា​ (ម៉ាទឹកកក) ប្រាំបីកញ្ចប់តូច ដបជក់មួយ ទូរស័ព្ទដៃមួយគ្រឿង ម៉ូតូម៉ាក SUZUKSTEP ពណ៌ខ្មៅ លាយក្រហម មួយគ្រឿង គ្នានស្លាកលេខ ។

លោកនាយ ការិយាល័យ ស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ​ ខេត្តព្រះ​សីហនុ​បានបញ្ជាក់ថា ជនសង្ស័យ ប្រុសស្រីទាំងពីរនាក់ និងវត្ថុតាងត្រូវបាន ​កម្លាំង​ជំនាញ ​ធ្វើ​ការ​សាក​សួរ កសាង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់វិធាន​ការ ​ទៅតាម​ផ្លូវច្បាប់ ៕

ដោយៈ ស៊ុយ​ ចាន់ធា

a2 a3 a4

 

 

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.