អង្គភាពប្រឆាំង អំពើពុករលូយ ឆ្នាំ២០១៥ ចាប់អារម្មណ៍បំផុត រឿងទំនាស់ដីធ្លី លោកយាយ លោកតាចាស់ជរា ជាមួយលោក អៀង សុធារា ប្រធានក្រុមហ៊ុន អៀងធារាគ្រុប

អង្គភាពប្រឆាំង អំពើពុករលូយ ឆ្នាំ២០១៥ ចាប់អារម្មណ៍បំផុត រឿងទំនាស់ដីធ្លី លោកយាយ លោកតាចាស់ជរា ជាមួយលោក អៀង សុធារា ប្រធានក្រុមហ៊ុន អៀងធារាគ្រុប

ខេត្តព្រះសីហនុៈ អង្គភាពប្រឆាំង អំពើពុករលូយថ្មីៗនេះ បានចេញលិខិត មួយច្បាប់លេខ ០១០ (ត.ស.ម.ក) ចុះ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ដាក់ចូលមក សាលាខេត្ត ព្រះសីហនុ ក្នុងគោលដៅឲ្យ ឯកឧត្តម ឈិត សុខុន អភិបាលនៃ គណៈអភិបាល ខេត្តព្រះសីហនុ ធ្វើការសើរើ ឡើងវិញជាបន្ទាន់ និងផ្តល់ភាពយុត្តិធម៌ ដល់​លោក​យាយលោកតា ចាស់ជរាពីរនាក់ ប្តីប្រពន្ធ ដែលត្រូវក្រុមហ៊ុន (អៀងសុធារាគ្រុប) រំលោកបំពាន យកដីរបស់​ពូកគាត់ ទំហំ​ប្រមាណជាង ​៥ហិកតា​ នៅចំណុច ​ពយយាយម៉ី ស្ថិតក្នុងភូមិ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ។

លោកតាឈ្មោះនាង ឃិន និងលោកយាយ ឈ្មោះលាង ឃី ជាប្តីប្រពន្ធ សុទ្ធសឹងជា ចាស់ជរាមាន​អាយុ​ជាង ៧០ឆ្នាំ ទៅហើយនោះ ពូកគាត់បាន មករស់នៅ និងកាន់កាប់ដី ចំណុចខាងលើនេះ តាំងពី​ឆ្នាំ​១៩៨៦ ជំនាន់មាន ខ្មែរក្រហមមកម្លេះ ដោយលោកទឹម យុន អតីតមេបញ្ជាការ យោធាស្រុក ស្ទឹងហាវ ជា​អ្នក​ធ្វើការបែងចែកឲ្យ ​ព្រមទាំងមាន ការទទូលស្គាល់ ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវផងដែរ ។ លុះ​ក្រោយ​មក នៅក្នុងអំឡុងឆ្នាំ ២០០៨ ក៏ស្រាប់តែលេចមុខ ក្រុមហ៊ុនលោកអៀង សុធារា មកធ្វើការ អះអាងថា ពូកគាត់​រស់នៅលើដី របស់ពូកគេទៅវិញ ព្រមទាំងបាន ប្រើប្រាស់កម្លាំង ទ័ព​ចំនូនជាង ​១០នាក់​ប្រដាប់ដោយ អាវុធ​គ្រប់ដៃ មកធ្វើការគម្រាម កំហែង អាយុជីវិត និងបណ្តេញ ពូកគាត់ ឲ្យចាកចេញ ពីទីនោះយ៉ាង អយុត្តធម៌​បំផុត ព្រមទាំងបាន ធ្វើការរុះរើ ផ្ទះសម្បែង និងឈុសឆាយ បំផ្លាញផលដំណាំ ដាំដុះដូចជា ដើមដូង ដើម ចេក ​ដើមស្វាយ ដើមខ្នុរ និងដំណាំហូបផ្លែ ផ្សេងៗជាច្រើន ចោលអស់ គ្មានសល់ រូចហើយ ប្រើប្រាស់ កម្លាំង​ទ័ព ដាក់ឈរជើង នៅលើទីតាំង ដីនោះមិនឲ្យ ពូកគាត់ (យាយតា) ចេញចូល ទៀតឡើយ​ ។

លោកយាយ លោកតា ក្រោយពីកើតមាន ភាពអយុត្តិធម៌ បែបនេះ រូបគាត់ទាំងពីរនាក់ ក៍បានដាក់ ពាក្យ​បណ្តឹង ទៅគ្រប់សមត្ថកិច្ច អ្នកអនុវត្តន៍ច្បាប់ ដើម្បីឲ្យជូយ រកយុត្តិធម៌ ដល់ពួកគាត់ ទាំងពីរនាក់ ប៉ុន្តែរាល់ឯកសារ ពាក់ព័ន្ធជាផ្លូវច្បាប់ របស់ពូកគាត់ ដែលមាន បញ្ជាក់ពីការ កាន់កាប់លើដី ទីតាំងទំនាស់ ដែលបាន​យក ទៅដាក់​បង្ហាញ ​សម្រាប់​តតាំង​ក្តី ​នៅចំពោះ មុខមន្រ្តី អ្នកអនុវត្តន៍ច្បាប់ មិនត្រូវបាន គេយកភ្នែក មើលនោះទេ នេះជាការពិត (សម័យលោក ស្បោង សារ៉ាត ជាអភិបាល ខេត្តព្រះសីហនុ) តែផ្ទុយទៅវិញ បែរជាបើកដៃ ឲ្យលោក អៀង សុធារា ធ្វើអ្វីគ្រប់យ៉ាង នៅលើទីតាំង ដីទំនាស់ ជាហេតុធ្វើឲ្យ លោកយាយ លោកតា រងភាពអយុត្តិធម៌ រកទីបំផុតគ្មាន ។

លោក ទឹម​ យ៉ុន អតីតមេបញ្ជាការ យោធាស្រុក ស្ទឹងហាវ បច្ចុប្បន្នជា នាយរងសេនាអិការ ​តំបន់​ ប្រតិបត្តិ​ ការសឹករងខេត្ត ព្រះសីហនុ បានធ្វើការ បញ្ជាក់ យ៉ាងច្បាស់ថា ទីតាំងដី ទំនាស់នេះ ជាតំបន់ក្តៅ របស់កងទ័ព ​រដ្ឋាភិបាល និងខ្មែរក្រហម​ ហើយរូបលោក និងកងទាហាន បានឈរជើង ការពារនៅទីនោះ​តាំងពីឆ្នាំ១៩៨៦ រហូតមកដល់ឆ្នាំ ២០០៥ទើបបាន ដល់ចេញ ។ ចំពោះដីទំហំ ប្រមាណជាង ៥ហិកតា ដែល​លោកអៀង សុធារា កំពុងរំលោភ យកនោះ គឺជាដីរបស់ លោកយាយ លោកតា ដែលគាត់បាន ចែកឲ្យ តាំងពីឆ្នាំ ១៩៨៦មកម្លេះ ហើយកន្លងមក ជុំវិញបញ្ហានេះ រូបលោកក៏ធ្លាប់ បានធ្វើការបំភ្លឺ ជាអក្សរ បញ្ជាក់ពី ការកាន់កាប់ របស់លោកយាយ លោកតាផងដែរ ។

ប្រជាពលរដ្ឋ រស់នៅស្រុក ស្ទឹងហាវ ដែលស្គាល់ច្បាស់ ពីសវតា របស់លោកយាយ លោកតា បាននិយាយ រិះគន់ត្រង់ៗថា រឿងរ៉ាវការប្តឹងផ្តល់ រវាងលោកយាយ លោកតា និងលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង ធារាគ្រុប បើប្រព័ន្ធ អនុវត្តន៍ច្បាប់ មានភាពយុត្តិធម៌ មិនលំអៀង មិនប្រកាន់បក្ខពូក មិនឃុបឃិតគ្នា មិនប្រព្រឹត្តិអំពើពុករលូយ ហើយប្រកាន់យក តែភាពត្រឹមត្រូវនោះ លោកយាយ លោកតា ដែលជាជនរងគ្រោះ និងទទូលបាន យុត្តិធម៌ យ៉ាងពិតប្រាកដ ពីព្រោះរាល់ឯកសារ ពាក់ព័ន្ធ ដែលលោកយាយ លោកតា មានសុទ្ធសឹង ជាឯកសារ ផ្លូវច្បាប់ទាំងអស់ ។ តែទោះបីជា យ៉ាងណាក៏ដោយ លោកយាយ លោកតា សង្ឃឹមថា ឯកឧត្តម ឈិត សុខុន អភិបាលនៃ គណៈអភិបាល​ខេត្ត​ព្រះសីហនុ និងធ្វើការសើរើ រឿងក្តីនេះ ផ្តល់ភាពយុត្តិធម៌ ដល់រូបគាត់ បានកាន់កាប់ដីវិញ សម្រាប់រស់នៅ ក្នុងជីវិត​ចុងក្រោយ របស់ពួកគាត់ ៕

kh kh1

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.