គំនរឈើប្រណិត រាប់រយកំណាត់ ដែលកាប់ពេលថ្មីៗនេះ កំពុងដឹកយកមក គរទុកនៅលើដី ក្រុមហ៊ុនអានម៉ាឌី

គំនរឈើប្រណិត រាប់រយកំណាត់ ដែលកាប់ពេលថ្មីៗនេះ កំពុងដឹកយកមក គរទុកនៅលើដី ក្រុមហ៊ុនអានម៉ាឌី

ខេត្តរតនគិរីៈ មានគំនរឈើ ប្រណិតរាប់រយ កំណាត់ ដែលកាប់ថ្មីៗនេះ ហើយគេដឹកទៅ គរទុកនៅ លើដី​សម្បទាន របស់ក្រុមហ៊ុន ឧកញ៉ា អានម៉ាឌី ក្នុងតំបន់ ឧទ្យានជាតិវរៈជ័យ (កន្ទុយនាគ) ខេត្តរតនគិរី ។

ថ្មីៗនេះមានគេ ប្រមូលដឹកឈើ ប្រណិតប្រភេទ បេង រាប់រយកំណាត់ ដែលទើបតែ កាប់រួច ហើយដឹក​យកមកគរ ទុកនៅជិត រោងម៉ាស៊ីន អារឈើ មួយកន្លែង ក្នុងបរិវេណ ដីសម្បទាន របស់ក្រុមហ៊ុន ឧកញ៉ា អាន​ម៉ាឌី ដែលមានទីតាំង នៅឧទ្យានជាតិវរៈជ័យ (កន្ទុយនាគ) ចន្លោះស្រុក តាវែង និងស្រុក អណ្តូងមាស ខេត្ត​រតនគិរី ។

បើតាមប្រភពព័ត៌មាន ពីសមាជិក សហគមន៍ ការពារព្រៃឈើ ភូមិ ចង បានឲ្យដឹងថា ចាប់តាំងពី ក្រុមហ៊ុនខាងលើ ចូលមកវិនិយោគ ដីព្រៃនៅតំបន់នោះ ដើម្បីដាំកៅស៊ូ​ កាលពីចន្លោះឆ្នាំ ២០១២ ខាង ក្រុម​ហ៊ុន ​បានឃុបឃិត​គ្នា ជាមួយមន្ត្រី​បរិស្ថាន ដើរកាប់ ឈើប្រណិត ពីក្នុងតំបន់ ឧទ្យាន​ជាតិវរៈជ័យ ដែលនៅក្រៅ ​ដីសម្បទាន របស់ខ្លួនដោយ អនាធិបតេយ្យ ហើយដឹកចូល ទៅទុកក្នុងដី ក្រុមហ៊ុន យកឡេះថា ជាឈើប្រមូល ដែនវិនិយោគ ។

សមាជិក សហគមន៍ បានឲ្យដឹងទៀតថា កន្លងមក ឈើប្រណិត គេមិនដែល ធ្វើការកែច្នៃអីទេ ពេលដឹកទុក បានច្រើន គេបន្លំដាក់ ខាងក្រោមរថយន្ត ដឹកឈើលេខ២ ទៅលក់ចែកចាយ ខេត្តផ្សេងៗ​ដោយត្រូវរូវ ជាមួយមេព្រៃជាមុន ឲ្យជួយបង្ក លក្ខណៈងាយស្រួល បំភ័ន្តភ្នែកគេ ហើយក៏មិនបាន បង់ពន្ធដែរ ជួនកាលគេដាក់ ឈើប្រណិត ក្នុងរថយន្ត មួយគ្រឿង ដាច់ដោយឡែក គ្រាន់តែបិតបាំង ឲ្យជិត ហើយបើកតាម រថយន្តដឹកឈើ គ្រឿងផ្ទះ ហើយឈើទាំងអស់ ដែលគរទុក នៅក្បែររោងម៉ាស៊ីន អារឈើ ខាងលើនោះ គឺគេត្រៀម ដឹកចេញទៅលក់ ធ្វើអាជីវកម្ម ជាមួយឈើលេខ២ ដោយសំអាងថា ជាឈើស្របច្បាប់ ប្រមូលពី ដីសម្បទាន សេដ្ឋកិច្ច ។ ពាក់ព័ន្ធទៅនឹង ការចោទប្រកាន់ ខាងលើនេះ លោក សេក វរៈ នាយកក្រុមហ៊ុន ​បានប្រាប់ អ្នកយក ព័ត៌មានយើង តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះថា លោកសូម បដិសេធទាំងស្រុង រាល់ការចោទ ប្រកាន់ខាងលើ ក្រុមហ៊ុន របស់​លោក ធ្វើអ្វីគោរព ទៅតាមច្បាប់ លោកមិន​បានកាប់ ប្រមូលក្រៅពី ដីសម្បទាន របស់ខ្លួន សូម្បី​មួយដុំ នោះឡើយ ព្រោះថាផ្ទៃដី សម្បទាន របស់ក្រុមហ៊ុន មានជិត១ម៉ឺន ហិកតា ហើយធ្វើការ ឈូសឆាយ ទើប​តែ​បាន ១ពាន់ហិកតា ប៉ុណ្ណោះ ​ហើយឈើនេះ គឺបាន​មកពី ការឈូសឆាយ នោះទេ​ចំណែកឈើ ដែល​ប្រមូលបានពី ការឈូស ឆាយនេះ ត្រូវយកមក អារទៅតាម​ តម្រូវការទីផ្សារ ជាមុនសិន ដោយមាន ជំនាញមក ពិនិត្យត្រឹមត្រូវ និងបានបង់ពន្ធ ជូនរដ្ឋ ទៅតាមច្បាប់ ។

ចំណែកលោក វង សុខសិរី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត រតនគិរី បានប្រាប់ អ្នកយក ព័ត៌មានយើង នៅរសៀលថ្ងៃទី ០៩ ខែ កុម្ភៈ​ ឆ្នាំ ២០១៥នេះថា ក្រុមហ៊ុនមាន អាជ្ញាប័ណ្ណ នាំឈើចេញ ត្រឹមត្រូវតាមច្បាប់​ ហើយមុននឹង ក្រុមហ៊ុន នាំឈើចេញនោះ ខាងលោក បានត្រួតពិនិត្យ ទៅតាមច្បាប់ ហើយរឿងផ្សេងៗ សួរទៅខាង បរិស្ថានទៅ ។

ជុំវិញរឿង ខាងលើនេះ លោកជូ​ សុភ័ក្ត្រ ប្រធានមន្ទីរ បរិស្ថានខេត្ត រតនគិរី បានឲ្យដឹងតាម ​ទូរស័ព្ទ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥នេះថា បើតាមលោកដឹង ក្រុមហ៊ុនខាងលើ មិនបានយក ឈើក្រៅពី ដែនវិនិយោគ របស់ខ្លួននោះទេ ព្រោះថា ក្រុមហ៊ុននេះ មាន២កន្លែង  នៅស្រុក អណ្តូងមាស និងស្រុក តា​វែង ដែលមានផ្ទៃដី សរុបជិត ២ម៉ឺនហិកតា ហើយបើក្រុមហ៊ុន ឈើក្រៅពី ដីសម្បទាន របស់ខ្លួននោះ មិនអាច​ទេ ព្រោះនៅទីនោះ ក៏មានកម្លាំង របស់លោក ឈរប្រចាំការដែរ ៕

ដោយៈ តាំង ឧសារ

unnamed unnamed1

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.