ស្ថាប័ន​ណា​ទទួលខុសត្រូវ​លើ​បញ្ហា​ពលករ​ចាញ់បោក​ក្រុមហ៊ុន​

ស្ថាប័ន​ណា​ទទួលខុសត្រូវ​លើ​បញ្ហា​ពលករ​ចាញ់បោក​ក្រុមហ៊ុន​

ដោយ​ ៖ ជាតិ​
​នៅ​ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន  ឯកជន​នាំ​ពលករ​ចេញ​ទៅ​បំរើ ការ​នៅ​ក្រៅប្រទេស​ច្រើនណាស់  ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី ក្រសួង​ការងារ ប៉ុន្តែ​រាល់​ការ  ធានា​កំណត់​យក​តម្លៃ​ពី​ពលករ ហាក់បីដូចជា ក្រសួង​ការងារ  ពុំ​បាន​គិតគូ​រលើ​ការកំណត់  តម្លៃ​ណាមួយ​សម្រាប់​ពលករ ដែល​ចូល​មក​ដាក់​ពាក្យ​តាម ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើ ការ​នៅ​ក្រៅ ប្រទេស​ឡើយ  ដែល​ជាហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន ដែល​នាំ​ពលករ​ចេញ​មានឱកាស កំណត់​យក​លុយ​ពី​ពលករ​តាម តែ​អំពើ​ចិត្ត​រហូត​មាន​ក្រុមហ៊ុន ខ្លះ​ប្រើ​វិធី​ឆបោក​ពលករ​ថែម ទៀតផង ។​

​ជាក់ស្តែង​នៅក្នុង​ស្ថាន  ភាព​គ្រួសារ​អ្នកស្រី ស៊ី វន ដែល  មាន​ស្រុកកំណើត​នៅ​ឃុំ​បាបោ​ង  ខេត្ត​ព្រៃវែង​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ​កុម្ភៈ  ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បាន បញ្ជាក់​ច្បាស់​ថា ដោយ​ទទួល  បាន​ការផ្សព្វផ្សាយ​ថា​ក្រុមហ៊ុន នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ស្រុក ថៃ ហើយ​មាន​ទីតាំង​នៅ​ទល់  មុខ​ច្រមុះជ្រូក ហាង​សាំង​ស្ទឹង  មានជ័យ​គាត់​បាន​ខ្ចីបុល​ចងការ គេ​អស់ ២០០០​ដុល្លារ សម្រាប់  សមាជិក​ក្រុមគ្រួសារ​គាត់ ៤ នាក់ យក​មក​បង់​ឱ្យ​ក្រុមហ៊ុន ជំ​ហ៊ាន​ទី ១ គឺ​ក្រុមហ៊ុន​ឱ្យ​បង់ ក្នុង​ម្នាក់ ៤០០​ដុល្លារ ប៉ុន្តែ​ការ រង់ចាំ​អស់​ជា​ច្រើន​ខែ ទើប​ក្រុម  ហ៊ុន​ឱ្យ​បង់​ម្នាក់​២០​ដុល្លារ​ទៀត  មិនតែប៉ុណ្ណោះ​ពេល​ចេញ​ដំណើរ គឺ​ត្រូវ​បង់ថ្លៃ​ឡាន​ម្នាក់  ៨០​ដុល្លារ​ទៀត ។ សរុបទៅ  គឺ​ម្នាក់​ត្រូវ​ចំណាយ​អស់​ដល់  ៥០០​ដុល្លារ​ទៅ​ហើយ ។​

​តាម​ការអះអាង​របស់​អ្នក ស្រី ស៊ី វន គឺ​នៅ​ពេល​មក​ជួប  ក្រុមហ៊ុន​ដំបូង​គឺ​គេ​បាន​អះអាង ថា ការងារ​នៅ​ស្រុកថៃ​មាន  ច្រើន​ហើយ​ទទួលបាន​ប្រាក់ខែ​ក៏ មិន​តិច​ដែរ រួម​មាន​រោងចក្រ  ផលិត​ស្រោមដៃ​រោងចក្រ​កែ ច្នៃ​សាច់មាន​ជាដើម ប៉ុន្តែ​ជា  អកុសល​ការរង់ចាំ​ល្មម​អាច ទទួលបាន​ការចាកចេញ​គឺ​ក្រុម ហ៊ុន​មួយ​នេះ​បាន​ឆបោក​ជាច្រើន លើក​ទៅហើយ ។ នៅពេល ទៅដល់​ស្រុក​ថៃ​ត្រូវបាន​គេ​យក ទៅ​ទម្លាក់ចោល​រួច​មាន​អ្នក​នាំ ឱ្យ​ទៅ​រើស​សំរាម​ដែល​គេ​ខ្ចប់ ចោល​នៅ​មុខ​ផ្ទះ គេ​ដែល​មាន  សុទ្ធតែ​ដង្កូវ​ទៅវិញ ដែលជា  ហេតុ​ធ្វើឱ្យ​ក្រុម​គ្រួសារ​គាត់ សម្រេចចិត្ត​វិលត្រឡប់​មក​ស្រុក វិញ ទាំង​លំបាក​បំផុត ។​

​មានការ​ចោទសួរ​ថា បើ  គ្មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ ពុករលួយ​រវាង​ក្រុមហ៊ុន​នាំ ពលករ​ចេញ​ទៅ​ធ្វើការ​នៅ ស្រុកថៃ​ជាមួយ​មន្ត្រី​ជំនាញ ក្រសួង​ការងារ​ដែល​ពាក់ព័ន្ធ​ទេ  តើ​អំពើ​ឆបោក​របស់​ក្រុមហ៊ុន អាច​គេច​ចេញពី​សំណាញ់  ច្បាប់​បាន​ដោយ​របៀប​ណា​?​។  ព្រោះ​ក្រសួង​ការងារ​ជា​អាណា ព្យាបាល​របស់​ក្រុមហ៊ុន​នាំ​ពល ករ​ចេញ​រហូត​អាច​ឱ្យ​ក្រុមហ៊ុន ធ្វើការ​ឃោសនា​តាម​វិទ្យុ​ផ្សព្វ ផ្សាយ​ឆបោក​ប្រជាពលរដ្ឋ​ជា ចំហរ​ដោយ​គ្មាន​ខ្លាច​រអា​ពី ច្បាប់​អ្វី​ទាំងអស់​បែប​ហ្នឹង គឺ  ពិតជា​មាន​ការពាក់ព័ន្ធ​នូវ​អំពើ ពុករលួយ​ទើប​អាច​ធ្វើឱ្យ​ក្រុម ហ៊ុន​អនុវត្ត​បែប​ជិះសេះ​លែង​ដៃ បាន​បែប​ហ្នឹង ។​

​ករណី​ឆបោក​ពលករ និង ករណី​បើកដៃ​ឱ្យ​ក្រុមហ៊ុន​ជម្រិត យកលុយ​ដោយ​គ្មាន​ការកំណត់ ពី​ច្បាប់​បែប​ហ្នឹង ប្រសិនបើ  អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​អង្កេត គឺ​ពិតជា​រកឃើញថា  នៅក្នុង​ក្រសួង​ការងារ​ពិតជា មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក រលួយ​មិនធម្មតា​នោះឡើយ ។

​ព្រោះ​ស្ថានភាព​ពលករ​ធ្វើ  ចំណាកស្រុក សូម្បី​លោក   នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏  បាន​យកចិត្តទុកដាក់​ដល់​សុខ ទុក្ខ​ពលករ​ដោយ​ប្រកាស​ចំណាយ ៥​លាន​ដុល្លារ ឱ្យជួយ ដឹក​ពលករ​ចំណាកស្រុក​ត្រូវ​រដ្ឋា ភិបាល​ថៃ​ចាប់បញ្ជូន​មក​កាល ពី​ពេល​កន្លងមក ។

​មិនតែប៉ុណ្ណោះ​រាល់​លិខិត  ឆ្លងដែន​ក៏​ត្រូវបាន​ប្រមុខ​រាជ រដ្ឋាភិបាល​ប្រកាស​យកតែ ៤ ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បន្ធូរបន្ថយ  ឱ្យ​និង​សម្រួល​ដល់​ពលករ​កុំឱ្យ បន្ត​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ តទៅ​ទៀត​ប៉ុន្តែ​ករណី​ក្រុម គ្រួសារ​អ្នកស្រី ស៊ី វន នៅ​ឃុំ បា​បោង ខេត្ត​ព្រៃវែង ដែល​ចំណាយ​រហូតដល់​២០០០​ដុល្លារ  ក្នុង​សមាជិក​គ្រួសារ ៤​នាក់  ហើយ​ពុំ​អាច​ទទួលបាន​ការងារ តាម​ការអះអាង​របស់​ក្រុមហ៊ុន ផង​នោះ​តើ​អាច​គ្មាន​ជាប់​ពាក់ ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ហើយ អាច​ដំណើរការ​ក្រុមហ៊ុន​បោក បាន​ដោយ​របៀប​ណា​….? ៕

omyentieng_itsamheng2

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5855 La Presse Nationale. All rights reserved. XHTML / CSS Valid.