ដោយ ៖ ជាតិ
មិនមែនជារឿងពិបាកដឹង នោះទេសម្រាប់អំពើពុករលួយ ដែលផ្តើមចេញពីមន្ត្រីនគរបាល ប៉ូលិសសេដ្ឋកិច្ច មេព្រៃ បរិស្ថាន និងអង្គការ ជី ដែល តែងតែឃុបឃិតជាមួយក្រុម ឈ្មួញទុច្ចរិតស្វែងរកផលប្រយោជន៍ក្នុងរូបភាពពុករលួយ ។
សកម្មភាពពុករលួយខាង លើនេះត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយធ្វើការអះអាង ថា ដើម្បីឱ្យអង្គភាពប្រឆាំង អំពើពុករលួយអាចដាក់ទោស ទណ្ឌទៅលើមន្ត្រីណាម្នាក់ លុះ ត្រាណាតែផ្អែកលើភស្តុតាង ណាមួយដែលកំណត់ទៅលើ បទពាក់ព័ន្ធទើបអង្គភាពអាច ចុះបង្ក្រាបបាន ។
មិនដឹងថា លេខទូរស័ព្ទ និង តួនាទីដែលគេរកឃើញនៅក្នុង រថយន្តដឹកឈើមួយគ្រឿងដែល សមត្ថកិច្ចចាប់ បានកាលពីព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥ ហើយត្រូវបានថតចម្លងយក មកឱ្យអ្នកកាសែតម្នាក់នៅខេត្ត កំពង់ឆ្នាំង អាចចាត់ទុកបានថា ជាភស្តុតាងសម្រាប់ឱ្យអង្គភាព ប្រឆាំងអំពើពុករលួយអាចចាត់ វិធានការបាននៅក្នុងកម្រិត ណានោះឡើយ ។ ព្រោះឈ្មោះ ទីតាំងដែលឈ្មួញឈើត្រូវយក ទៅបង់ឱ្យរួមទាំងលេខទូរស័ព្ទ សមត្ថកិច្ច តាំងពីស្រុកវាលវែង ខេត្តពោធិ៍សាត់រហូតដល់ភ្នំពេញ គឺមានរហូតដល់ ៤៩កន្លែង ឯណោះ ។
ផ្អែកតាមភស្តុតាងខាងលើ កុំថា ឡើយឡានដឹកឈើសូម្បី គ្រឿងញៀនដែលគេអាចលាក់ ក្នុងហោប៉ោបានក៏ពិបាកក្នុងការ ចរាចរណ៍ឆ្លងកាត់ដែរ ។ ប៉ុន្តែ ការរកឃើញក្នុងឡានដឹកឈើ ម៉ាកសាំយ៉ុងប្រភេទទេសចរ បែបហ្នឹងគឺអាចនិយាយបានថា វាជារឿងតូចតាចប៉ុណ្ណោះ ។
នៅមានបទល្មើសដឹកឈើ ប្រភេទគ្រញូងជាច្រើនទៀត ដែលដឹកឆ្លងកាត់តាំងពីខេត្ត បាត់ដំបង តាមរយៈរថយន្ត ទំនើបៗ តើអាចគេចចេញពី ភ្នែកសមត្ថកិច្ចជាង៤០កន្លែង នេះ បានដោយរបៀបណា ។
ដើម្បីបង្ហាញថា អង្គភាព ប្រឆាំងអំពើពុករលួយមាន សមត្ថភាពក្នុងការអនុវត្តលើ មន្ត្រីពុករលួយបានដល់កម្រិត ណានោះគឺមានតែរង់ចាំរំលេច ចេញនូវភស្តុតាងឈ្មោះលេខ ទូរស័ព្ទ និងតួនាទីមន្ត្រីពាក់ព័ន្ធ ដែលឈ្មួញទុច្ចរិតបន្សល់ទុក ក្នុងរថយន្តដឹកឈើធ្វើការបក ស្រាយនិងចាត់វិធានការជាក់ ស្តែងតែប៉ុណ្ណោះ ទើបអាចបញ្ចប់ចម្ងល់ពុករលួយជាប្រព័ន្ធ បែបនេះប្រកបដោយប្រសិទ្ធ ភាពបាន ៕