ដោយ ៖ ជាតិ
នាង យិន សំអាន អាយុ ២៣ឆ្នាំ និងប្អូនប្រុសឈ្មោះ យិន សំអុល ត្រូវរស់នៅកំព្រា ម្តាយថែមទៀត បន្ទាប់ពីឪពុក ស្លាប់បាត់ទៅព្រោះតែរឿងក្តី ក្តាំលើករណីរំលោភយកដីស្រែ ជាងមួយហិកតាបានបង្ខំចិត្តឱ្យ អ្នកស្រី ជៀស ទីន ជាម្តាយ ត្រូវចាកចោលកូនទៅរកស៊ីនៅ ស្រុកឆ្ងាយតាំងពីឆ្នាំ ២០០៩ ដោយរហូតមកដល់បច្ចុប្បន្ន បាត់ដំណឹងសូន្យឈឹង។ ទោះបី កូនស្រី និងពូមីងរួមទាំងអ៊ុំស្រី ខិតខំស្វែងរកដំណឹងអ្នកស្រី ជៀង ទីន អស់រយៈពេលជិត ៦ឆ្នាំទៅហើយ ក៏ពុំបានទទួល ដំណឹងអ្វីទាំងអស់បន្សល់ទុក កូនប្រុសស្រី ២នាក់ ឱ្យរស់នៅ ក្នុងបន្ទុកអ៊ុំស្រីឈ្មោះ ជៀស សារីន ដែលមានជីវភាពក្រីក្រ ស្រាប់រហូតមក ។
មានការអះអាងពីអ្នកស្រី ជៀស សារីន ជាបងស្រីបង្កើត របស់អ្នកស្រី ជៀស ទីន ដែល ចាកចេញទៅស៊ីឈ្នួល ជៀស ទីន ដែលចាកចេញទៅរកស៊ី រហូតបាត់ដំណឹងដល់សព្វថ្ងៃថា ដីស្រែដែលប្អូនស្រីគាត់បានកាប់ ឆ្កាបង្កបង្កើនផលរហូតដល់ឆ្នាំ ២០០០ ទើបឃើញឈ្មោះ ឃុត សាម៉ុន មន្ត្រីពន្ធដារខេត្ត ស្វាយរៀងមកបោះបង្គោល យកមួយផ្នែក និងឈ្មោះ កៅ សាវន មន្ត្រីប៉ូលិសខេត្តមកជីក ដីហ៊ុំព័ទ្ធដាំរំចេកយកមួយផ្នែក ធ្វើឱ្យប្អូនស្រីគាត់បាត់បង់ដីបង្ក បង្កើនផល ទោះបីប្តឹងទៅ សាលាឃុំដោយមានសាក្សី បញ្ជាក់នៅចំពោះមុខគណកម្ម ការសុរិយោដីស្រុកនិងខេត្តក៏ គេពុំបានសម្រេចប្រគល់ដីឱ្យប្អូន ស្រីខ្ញុំធ្វើឡើយ ។
ដោយបាត់បង់មុខរបរធ្វើ ស្រែនេះហើយ ទើបនៅឆ្នាំ ២០០៩ ប្អូនស្រីគាត់ឈ្មោះ ជៀស ទីន សម្រេច ចេញទៅ រកស៊ីនៅឯប៉ោយប៉ែតក្នុងទឹកដី ខេត្តបន្ទាយមានជ័យហើយបាត់ ដំណឹងរហូតមកបើទោះបីខ្ញុំ និងកូនស្រីខិតខំសួរនាំពីដំណឹង យ៉ាងណាក៏ដោយ ។ ដោយ មើលឃើញពីការប្តេជ្ញាចិត្តក្នុង ការកែទម្រង់របស់ប្រមុខរាជ រដ្ឋាភិបាលអាណត្តិទី ៥ លើ ករណីទំនាស់ដីធ្លីនេះ ហើយ ទើបក្មួយ យិន សំអាន ជាកូន ស្រីប្អូន ជៀស ទីន បានសម្រេច រៀបចំពាក្យប្តឹងបន្តទៅស្ថាប័ន រដ្ឋសភានិងក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចដែលមានលោក ជំទាវ ម៉ែន សំអន ជាឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីផងនោះ តាមរយៈតំណាងរាស្ត្រក្នុង គណកម្មការទី ១ ទទួលពាក្យ បណ្តឹង ។
ខ្លឹមសារនៃពាក្យបណ្តឹង និង ឯកសារពាក់ព័ន្ធសារព័ត៌មាន ជាតិ សូមភ្ជាប់នៅខាងក្រោម អត្ថបទ ព្រោះមានតែកូនស្រី អ្នកស្រី ជៀស ទីន ទេ ដែល អាចជាទាយាទស្របច្បាប់ក្នុង ការទទួលរាប់រងលើពាក្យ បណ្តឹងនិងសម្រេចចិត្តផ្ទេរសិទ្ធិ ទៅឱ្យអ្នកផ្សេងដែលជាក្រុម ប្រឹក្សាញាតិអាចមានលទ្ធភាព ចំណាយស្របតាមគោលការណ៍ច្បាប់បាន ៕