មាន​អាថ៌កំបាំង​អ្វី​នៅ​ក្រោយ​សប្បុរស​ធម៌​​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​

មាន​អាថ៌កំបាំង​អ្វី​នៅ​ក្រោយ​សប្បុរស​ធម៌​​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​

ដោយ​ ៖ ជាតិ​
​តាម​ការ​ស្គាល់​រយៈពេល  ដំបូង​ចំពោះ​តួអង្គ​លោក ហ៊ុន  សុខា គឺ​ការអញ្ជើញ​អ្នកកាសែត  ជាច្រើន​អ្នក​ឱ្យទៅ​ចូលរួម​ក្នុង ពិធីជប់លៀង​នៅ​ព្រែកលៀប  តាមរយៈ​លោក ស៊ុន សា​មេឃ  ចាងហ្វាង​កាសែត ជ័យជំនះ  ៧​មករា ។ ប៉ុន្តែ​ក្រោយមក លោក ស៊ុន សា​មេឃ ត្រូវបាន គេ​អះអាង​ថា​មាន​ទំនាស់​ជា មួយ​លោក ហ៊ុន សុខា បើតាម ព័ត៌មាន គឺ​ជា​ទំនាស់​ផល​ប្រ យោជន៍​ទើប​ធ្វើឱ្យ​ភាព​ស្និទ្ធ ស្នាល​រវាង​អ្នក​ទាំង​ពីរ​មើល មុខ​គ្នា​មិន​ចំ​ហើយ​ក៏​លេចឮ រឿង​ឈ្មោះ ហ៊ុន សុខា ថា​ជា  មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ក្នុង​ស្រុក ជ័យ​សែន ខេត្ត​ព្រះវិហារ ។​

​ក្រោយមក​ទៀត​លេចចេញ  ហេតុការណ៍​តាម​ចាងហ្វាង កាសែត​អធិបតី​ទូរស័ព្ទ​មក​ចាង ហ្វាង​កាសែត​ជាតិ​ទាំងយប់​ឱ្យជួយ​អន្តរាគមន៍​ចំពោះ​ករណី ភ្នាក់ងារ​កាសែត​ជាតិ​ប្រចាំ ខេត្តព្រះវិហារ​ឃាត់​ឡាន​ដឹក ឈើ​លោក ហ៊ុន សុខា ចំនួន​ពីរ គ្រឿង ។ មិនដឹងថា លោក  ហ៊ុន សុខា មាន​តួនាទី​ជា​អ្វី នោះ​ទេ​ស្រាប់តែ​ចំណាយលុយ ទៅ​ឱ្យ​អ្នកកាសែត​ណា​ដែល ចេញផ្សាយ​ដាក់ឈ្មោះ​និង គោ​រម្យ​ងារ​ថា ឯកឧត្តម ហ៊ុន  សុខា ជា​ប្រធាន​ក្រុមប្រឹក្សាភិ  បាល​កាសែត​នោះ នៅលើ​ទំព័រ  កាសែត​នោះ នឹង​ទទួលបាន  ៥០​ដុល្លារ​ក្នុង​ការចេញផ្សាយ មួយ​លេខៗ ។​

​មាន​អ្នកកាសែត​ខ្លះ​បាន​មក  ផ្តល់​ព័ត៌មាន​ឱ្យ​កាសែត​ជាតិ​ចុះ ផ្សាយ​ដោយ​ដាក់​ឈ្មោះ​និង គោ​រម្យ​ងារ​ថា ឯកឧត្តម ហ៊ុន  សុខា ជា​ប្រធាន​ក្រុមប្រឹក្សាភិ  បាល​នៅក្នុង​ទំព័រ​កាសែត​ជាតិ  នោះ​គេ​អះអាង​ថា​នឹង​ទទួល បាន ៥០​ដុល្លារ ដូចគ្នា​ដែរ ។

​នៅពេល​ដែល​ចាងហ្វាង  កាសែត​ជាតិ សួរនាំ​រក​ព្រះរាជ  ក្រឹត្យ​តែងតាំង​ជា​គោ​រម្យ​ងារ ថ្នាក់ ឯកឧត្តម ក៏​ស្រាប់តែ​មាន ការសួរនាំ​ទៅ​លោក ហ៊ុន សុខា  សុំ​ពិនិត្យ​មើល​ទៅលើ​ព្រះរាជ ក្រឹត្យ​ក៏​ស្រាប់តែ​បែក​រឿង​រហូត ធ្វើឱ្យ​លោក ហ៊ុន សុខា បញ្ចប់  ការ​ឱ្យ​ដាក់​ឈ្មោះ​និង​គោ​រម្យ ងារ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា  ភិបាល​នៅ​ក្នុង​ទំព័រ​កាសែត តទៅទៀត ។ ដោយ​មិន​យូរ ប៉ុន្មាន​លេខ​មុខ ហ៊ុន សុខា មក បន្ត​បើក​ក្លឹប​អ្នកកាសែត​ឯករាជ្យ  ប៉ុន្តែ​អ្វី​ដែល​ចម្លែក គឺ​ក្លឹប​អ្នក  កាសែត​ឯករាជ្យ​ហាក់​ពុំ​បាន បំពេញ​តួនាទី​ជា​អ្នកការពារ អ្នកកាសែត​អ្វី​ឡើយ ផ្ទុយ​ទៅ  វិញ​គឺ​គ្រាន់តែ​បាន​បង្ហាញ​ឥ​ទ្ធិ ពល​ស្ថិត​ក្រោម​រូបភាព​មនុស្ស ធម៌​ផ្តល់​លុយ​ឱ្យ​អ្នកកាសែត ចាស់ៗ​និង​ជួយ​ឧបត្ថម្ភ​អ្នកកាសែត​ដែល​ចេញពី​គុក​ទៅវិញ ។​

​សកម្មភាព​មនុស្សធម៌​របស់  ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដែល មាន​លោក ហ៊ុន សុខា ជា ប្រធាន​នៅពេល​បរិច្ចាគ​ប្រាក់ ទៅ​ឱ្យ​អ្នកកាសែត​ម្តងៗ​គឺ​បាន បង្ហាញ​ចេតនា​វាយបក​តាម គេហទំព័រ​លើកតម្កើង​ក្លឹប​អ្នក កាសែត​ឯករាជ្យ របស់ខ្លួន តាម​ការ​បង្អាប់បន្តុះ​សមាគម  និង​ក្លឹប​អ្នកកាសែត​ដទៃ​ទៅវិញ​។

​មិនដឹងថា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដែលមាន  លោក ហ៊ុន សុខា ជា​ប្រធាន  មាន​កម្រិតយល់ដឹង​ក្នុងទិសដៅ បង្កើត​ក្លឹប​អ្នកកាសែត​ឯករាជ្យ  ឬ​គ្រាន់តែ​ចង់​បង្កើត​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដើម្បី​បិទបាំង​សកម្មភាព​ទុច្ចរិត​របស់​ខ្លួន​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​បើ​ផ្អែក​ទៅ​លើ​គោលការណ៍​ចាំបាច់ របស់​សមាគម​ឬ​ក្លឹប​អ្នកកាសែត​ឯករាជ្យ គឺ​គេ​បង្កើតឡើង​ក្នុង​វត្ថុបំណង​ការពារ​អ្នកកាសែត​ដែល​រង​ការរំលោភបំពាន​ណាមួយ​ក្នុងន័យ​ជម្រុញ ឱ្យ​សេរីភាព​អ្នកសារព័ត៌មាន អាចមាន​លទ្ធភាព​ផ្សព្វផ្សាយ ឱ្យ​ទូលំទូលាយ​តែប៉ុណ្ណោះ ។​

​ដូច្នេះហើយ​ទើប​ថ្មីៗ​នេះ  មាន​អ្នក Lobby មក​បង្ហើប ប្រាប់​ចាងហ្វាង​កាសែត​ជាតិ​ថា ពូ​ចាស់​បន្តិច​ហើយ​អាច​ឱ្យ​ខ្ញុំ​ចុះ​ឈ្មោះ​យក​អំណោយ​ពី​លោក ហ៊ុន សុខា គឺ​ពិតជា  អាច​ទទួលបាន​ប្រាក់​ពី ៦០​ម៉ឺន  រៀល ឬក៏​អាច​ដល់ ២០០ ដុល្លារ​ផង ។ ចំណែក​ខ្ញុំ​វិញ គឺ ចាំ​ថតរូប​ទទួល​អំណោយ​រួច បង្ហោះ​តាម​គេហទំព័រ​ភ្លាមៗ  ដើម្បី​បង្ហាញ​ថា ក្លឹប​អ្នកកាសែត​ឯករាជ្យ​ពិតជា​ជួយ​អ្នកកាសែត​ពិតប្រាកដ​មែន​មិន​ដូច​សមាគម​ក្លឹប​អ្នកកាសែត​ដទៃទៀត​នោះទេ ។ នៅពេល​ចាងហ្វាង​កាសែត​ជាតិ សួរ​នាំ​ទៅ​វិញ​ថា ចុះបើ ហ៊ុន សុខា ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​រួច​ថតរូប​ទទួល​លុយ​ជា​អំណោយ តើ​នៅពេល​ដែល​សមត្ថកិច្ចរ​ក​ឃើញថា លោក ហ៊ុន សុខា ជាក្រិ​ដ្ឋ​ជន វិញ​នោះ តើ​គេ​អាច​ចោទប្រកាន់​ថា អំណោយ​ឱ្យ​ក្លាយជា​ចែក​ហ៊ុន​ក្នុង​បទឧក្រិដ្ឋ​បានដែរ ឬទេ ? ។​

​ម្យ៉ាងវិញទៀត ផ្អែក​តាម​សកម្មភាព​ដូច​បាន​រៀបរាប់ ខាងលើ អាចនិយាយបាន​ថា  ប្រភព​លុយ ដែល​យកមកចែក  គឺ​ពុំ​ដឹង​ជា​បាន​ពី​ប្រភព​ណា ជាក់ស្តែង​ទូរទស្សន៍​ហង្ស​មាស  គឺ​គេ​បាន​បញ្ជាក់​ពី​ប្រភព​លុយ ដែល​បរិច្ចាគ​ហើយ បើ​គ្មាន  អាថ៌កំបាំង​នៅ​ពីក្រោយ​សប្បុរ សជន​នោះទេ ទំនង​ជា​ក្លឹប​អ្នក  កាសែត​ឯករាជ្យ​គ្មាន​អំណោយ មក​ដល់​អ្នកកាសែត​នោះដែរ ។  ព្រោះ​បើ​គ្រាន់តែ​មាន​ទឹកចិត្ត  សប្បុរសជន​ដូច​មិន​ចាំបាច់​មក បើក​ក្លឹប​អ្នកកាសែត​ឯករាជ្យ នោះឡើយ ហើយ​វត្ថុបំណង  ដែល​អ្នកកាសែត​ចង់បាន​នោះ  គឺ​មិនមែន​អំណោយ​នោះ​ឡើយ  ដោយ​ចេតនា​ល្អ​បែបនេះ​គឺ​វា មាន​លក្ខណៈ​ផ្ទុយ​ទៅនឹង  គោលការណ៍​ទាំងស្រុង​របស់ សមាគម​ឬ​ក្លឹប​អ្នកកាសែត ដែល​ច្បាប់​សម្រេច​ឱ្យ​បង្កើត ឡើង​ទៅ​វិញ ។

​ជាតិ​យល់ថា សកម្មភាព បែប​នេះ​មិន​ខុស​ពី​ចេតនា​លើក តម្កើងខ្លួន​ឱ្យ​ធំ​ដូច​ក្មេង​ផ្លុំ​ប៉េត ប៉ោង​នោះឡើយ​ព្រោះ​វា​ងាយ នឹង​ផ្ទុះ​បែក​ណាស់ ៕

2015_02_01ch1

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.