នាងខ្ញុំឈ្មោះ យិន សំអាន ភេទស្រី អាយុ ២២ឆ្នាំ និងប្អូនប្រុសឈ្មោះ យិន សំអុល សព្វថ្ងៃរស់នៅ ក្រោមអណាព្យាបាលជាមួយអ៊ុំស្រីបង្កើតឈ្មោះ ជៀស សារីន នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
នាងខ្ញុំជាកូន និងប្អូនប្រុស សូមប្រកាសស្វែងរកម្តាយឈ្មោះ ជៀស ទីន ដែលបានចេញពីផ្ទះទៅរកស៊ីតាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន ពុំទទួលបានដំណឹងថា នៅទីណា ស្លាប់ ឬរស់ឡើយ ។
បើអ្នកម្តាយឈ្មោះ ជៀស ទីន បានឮដំណឹងនេះហើយសូមមេត្តាឱ្យដំណឹងពីទីកន្លែងរស់នៅ ឬត្រឡប់មកផ្ទះ វិញកុំបីខាន ។ ម្យ៉ាងវិញទៀត បើបងប្អូនណាបានដឹងដំណឹងពីម្តាយឈ្មោះ ជៀស ទីន ដូចក្នុងរូបភាព ថា នៅទីណាសូមមេត្តាឱ្យ ដំណឹងតាមទូរស័ព្ទលេខ ០៨៨ ៦៤ ១៨ ៧១៨ កុំបីខាន ។/
សូមអរគុណ !