ខេត្តរតនគិរី ៖ ឈើប្រណិតខុសច្បាប់ខ្នាត់យក្ស ជាប្រភេទឈើធ្នង់ដែលតាមការប៉ានប្រមាណអាច និងមានចំនួន ជិតដល់ ២០ ម៉ែត្រគូប ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនពី ក្នុងព្រៃយកមកគរលាក់ទុក៣កន្លែងជិតៗ គ្នានៅឃុំកុកឡាក់ ស្រុកវ៉ឺនសៃ ត្រង់ចំណុចព្រៃខ្មោច ខាងក្រោយភូមិប្រជាពលរដ្ឋចំងាយប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់បានប្រទះឃើញគំនរឈើនេះនៅខាងក្រោយភូមិរបស់គាត់ដែលត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកមកពីក្នុងព្រៃ រឺអាចកាប់យកមកពីសួនឧស្យានវរៈជ័យភ្នំង៉ាវ ក្នុងឃុំកុកឡាក់ យកមកគរលាក់ទុកក្បែរភូមិអ្នកស្រុកងាយស្រួលក្នុងការដឹកជញ្ជូនធ្វើចរាចរបន្តទៅទៀតតាមផ្លូវ រឺតាមទន្លេវ៉ឺនសៃ។ ហើយប្រភេទខ្នាត់ឈើដែលមានមុខកាត់ធំៗរបៀបនេះអាចជាឈើរបស់ក្រុមហ៊ុន រឺអាចឈ្មួញកាប់យកទៅលក់អោយក្រុមហ៊ុន ។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ពួកគាត់ធ្លាប់បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលដែរ ហើយឃើញមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះទៅដែរ តែគ្រាន់តែដល់គំនរឈើក៏នាំគ្នាដកថយមកវិញ យ៉ាងស្ងាត់ស្ងៀមដោយមិនចំណាត់ការអ្វីឡើយ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាមិនដឹងថាឥទ្ធិពលអ្វីរឺមូលហេតុអ្វីទេ។
ទាក់ទង់និងគំនរឈើខាងលើក្រុមអ្នកយកពត៌មានបានទូរស័ព្ទទៅលោកនាយរដ្ឋបាលព្រៃឈើសង្កាត់វ៉ឺនសៃ គាត់ឆ្លើយថាគាត់ទើបតែបានដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មុនខាងគាត់បានដឹង តែថានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទៅដល់ដែរ តែមិនមានចំណាត់ការយ៉ាងណានោះគាត់មិនដឹងទេ។ ចំណែកខាងគាត់ទើបតែបានទទួលពត៌មានពេលនេះទេ ចាំសួរមេស៊ិន ទាក់ទងទៅនិងឈើប្រណិតខ្នាត់យក្សដែលមានមុខកាត់ធំៗខាងលើនោះ។
ហើយត្រូវបានប្រជាពលរដ្ឋសន្និដ្ឋាន អាជាឈើរបស់ក្រុមហ៊ុន រឺអ្នកកាប់យកទៅលក់ដឹកដាក់ក្រុមហ៊ុន ។ ក្រុមអ្នកសារពត៌មានបានព្យាយាមទូរស័ព្ទទៅលោកវិសាល ដែលជាមេកាធំរបស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព តែទូរស័ព្ទគ្មាអ្នកលើក។ ប៉ុន្តែកន្លងមកនេះលោកមេកាធ្លាប់បានប្រាប់ថាក្រុមផ្លាក់ស៊ិន ប្រជាពលរដ្ឋបានសំដែងនូវការព្រួយបារម្មណ៍ថាក្លាចក្រែងមានជនខ្លះបានឈ្លាតឱកាសយកឥទ្ធិពលក្រុមហ៊ុនដើម្បីបំរើអោយផលប្រយោជន៍របស់បុគ្គលខ្លួនឯងទៅវិញ៕
តាំង ឧសារ