ខេត្តព្រះសីហនុ ៖ បើទោះជាអាជ្ញាធរខេត្ត ចេញសេចក្តីថ្លែងការណ៍ បង្ហាញពី គោលជំហរការពារដីព្រែឈើ តំបន់ក្បាលឆាយ ដែលជាប្រភពផ្គត់ផ្គង់ទឹកស្អាត តែមួយគត់ប្រជាពលរដ្ឋ រស់នៅក្នុង ខេត្តព្រះសីហនុ ព្រមទាំង ធ្វើការព្រមាន យ៉ាងធ្ងន់ធ្ងរ ផងដែរចំពោះជនខិលខូច ដែលមានការពាក់ពន្ធ័ ចូលទៅកាប់បំផ្លាញ ព្រៃឈើទន្ទ្រានវាតទីយកដីតំបន់នោះ តាំងទីលំនៅ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លូន ខុសច្បាប់យ៉ាងណាក៍ដោយ ។ ប៉ុន្តែសំរាប់ក្រុមជនខិលខូចទាំងនោះពូកគេហាក់មិនបានខ្វាយខ្វល់អ្វីទាំងអស់ តែផ្ទុយទៅវិញ សកម្មភាពពូកគេ នៅតែបន្តយ៉ាងផ្គើន ព្រមទាំងមានការគៀងគរ ប្រមូលផ្តុំគ្នា ក្នុងគោលដៅធ្វើការតវ៉ា ជាមួយអាជ្ញាធរខេត្តទៀតផង ។ ដោយភាពក្លាហាន នៃក្រុមប្រជាពលរដ្ឋខិលខូចទាំងនោះ ត្រូវបានគេសង្ស័យថា ពូកគេមានអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនូន នៅពីក្រោយខ្នង ជាអ្នកជំរុញ និងគាំទ្រក្នុងរឿងនេះ ។
ជុំវិញបញ្ហាខាងលើនេះ ឯកឧត្តម តេង សាវុងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក៍គេសង្កេតឃើញមានវត្តមានចុះទៅធ្វើការពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពប្រជាពលរដ្ឋ ដែលកំពង់រស់នៅ បែបអានាធិបតេយ្យក្នុងតំបន់ក្បាល់ឆាយនេះផងដែរ ។
.លោក ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថា ទីតាំងដីតំបន់ដែលប្រជាពលរដ្ឋកំពង់បោះជំរុំសាងសង់ខ្ទម ផ្ទះរស់នៅយ៉ាងអនាធិបតេយ្យខាងលើនោះ អាជ្ញាធរខេត្តកំពុងចុះពិនិត្យមើលជាក់ស្តែង និងធ្វើការស្រង់ស្ថិតិនៃប្រជាពលរដ្ឋទាំងនោះ រកមើលអ្នកដែលមិនមានដីរស់នៅពិតប្រាកដ ដើម្បីធ្វើការដោះស្រាយផ្តល់ដីធ្លីកម្មសិទ្ធិ ឲ្យពូកគាត់បានរស់នៅស្របច្បាប់ ពីព្រោះអជ្ញាធរខេត្តបានរៀបចំដីជាឡូរ៏ៗរូចជាស្រេចហើយ នៅឯស្រុកស្ទឹងហាវ សំរាប់ទុកចែកជូនប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ ។ ហើយសំរាប់ដីតំបន់ជំរាលក្បាលឆាយនេះ អាជ្ញាធរនិងចាត់វិធានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ធ្វើការបោះសម្អាតឲ្យអស់មិនអនុញាតឲ្យកើតមានតទៅទៀតនោះឡើយ ហើយប្រជាពលរដ្ឋធ្វើការប្រឆាំងតវ៉ា ទាំងបំពានអាចប្រឈរមុខការផ្តន្ទាទោសតាមនិតីវិធី នៃច្បាប់មិនអាចគេចរូចនោះឡើយ ។
.លោក ឈិត សុខុន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ ជុំវិញបញ្ហាភាពអនាធិបតេយ្យខាងលើនេះ លោកបានធ្វើការអំពាវនាវផងដែរទៅដល់ក្រុមមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុរូម និងអង្គការសង្គមស៊ីវិល បើសិនជាមានការពាក់ពន្ធ័ ធ្វើជាខ្នងបង្អែករូមគំនិតក្នុងបទល្មើសខាងលើនេះ សូមមេត្តាដកខ្លូនឲ្យអស់ជៀសវាងប្រឈរមុខ និងផ្លូវច្បាប់ ពីព្រោះចំណាតការរបស់អាជ្ញាធរខេត្តព្រះសីហនុ នៅតែបន្តរហូតមិនមានការយោគយល់នោះឡើយ ។
គូររំលិកផងដែរថា ដីតំបន់អនុក្រិត្យជំរាលក្បាលឆាយខាងលើនេះ មានទំហំ៦០២០២ហិកតា ប៉ុន្តែរដីព្រែឈើទាំងនោះ បច្ចុប្បន្នមួយចំនូនត្រូវបានគ្រប់គ្រងដោយកម្មសិទ្ឋិឯកជន និងមួយចំនូនទៀត ត្រូវបានប្រជាពលរដ្ឋចូលមករស់នៅកាន់កាប់ដោយខុសច្បាប់បង្ករភាពអនាធិបតរយ្យរូម និងការកាប់បំផ្លាញព្រៃឈើជាប្រចាំយ៉ាងរង្គាលផងដែរ ។ សកម្មភាពលូចកាប់ព្រែឈើវាតទីយកដីតំបន់ខាងលើនេះ មិនមានប្រជាពលរដ្ឋមកពីណានោះទេ គឺប្រជាពលរដ្ឋខិលខូច ដែលរស់នៅតំបន់នោះតែម្តង ដោយពូកគេបានលូចធ្វើសកម្មភាពកាប់ព្រែឈើនៅពេលយប់ ជាហូរហែរ ពីកន្លែងមួយទៅកន្លែងមួយដោយក្នុង១ឆ្នាំៗ ការលូចកាប់បំផ្លាញព្រែឈើ វាតទីយកដីមិនតិចជាងពី៥០ទៅ៧០ហិកតានោះឡើយ ៕
ដោយ សុមុទ្រ