ខេត្តរតនគិរីៈ មន្ត្រីពន្ធដាខេត្តរតនគិរីម្នាក់ឈ្មោះ ប្រាក់ សាវ័ន្ត អាយុ៥០ឆ្នាំ មានមុខងារផ្នែកបំណុលរងការចោទប្រកាន់ពីសាច់ញាតិ និងស្ត្រីដែលរងគ្រោះជាបុគ្គលិកផ្នែកអនាម័យឈ្មោះ ឈរ និច អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងការិយាល័យពន្ធដាខេត្តរតនគិរីនោះតែម្តង។ ថាបានចាប់រំលោភនៅក្នុងការិយាល័យពន្ធដាដែលជាកន្លែងធ្វើការ កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៥និង១០នាទីខណៈពេលដែលបុគ្គលិកចេញពីកន្លែងធ្វើការអស់។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើខណៈពេលដែលបុគ្គលិកចេញពីកន្លែងធ្វើការអស់ស្ងាត់នៅសល់តែស្ត្រីរងគ្រោះ ដែលជាអ្នកអនាម័យរៀបចំជាមួយនិងមន្ត្រីពន្ធដាឈ្មោះប្រាក់ សាវ័ន្ត នោះទំនងមើលទៅឱកាសល្អទើបមន្ត្រីពន្ធដារូបនេះក៏លួងលោមចាប់នាងធ្វើសកម្មភាពទៅ តែចៃដន្យរឺក៏អាចជាការសង្ស័យពីសាច់ញាតិដែលត្រូវជាស្ត្រីរងគ្រោះធ្វើការនៅពន្ធដានេះដែរ បានត្រឡប់មកវិញដោយបានយកឯកសារ ពេលដើរចូលមកក៏ឃើញឈ្មោះប្រាក់ សាវ័ន្តកំពុងធ្វើយុទ្ធនាការចាប់បង្ខំក្មួយរបស់ខ្លួនដែលជាបុគ្គលិកអនាម័យ ទើបបានផ្អើលឆោលឡោរត្រូវបែកធ្លាយរឿងប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពីសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះប្រាក់ សាវ័ន្ត ដែលជាមន្ត្រីពន្ធដាផ្នែកបំណុលទៅធ្វើការសាកសួរនាំ ឃាតខ្លួននៅអធិការក្រុងបានលុង គឺហាក់បីដូចជាចងបិទបាំង រឺមិនអោយទំលាយពត៌មានរឿងអាស្រូវនេះដែរ សូម្បីតែពត៌មានផ្សេងៗនិងថតរូបជនសង្ស័យនោះក៏មិនបាន រហូតដល់ថ្ងៃទីសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយសារការប្រមាញ់ពត៌មាននេះទើបត្រូវជនសង្ស័យឈ្មោះ ប្រាក់ សាវ័ន្ត ត្រូវបានគេបញ្ជូនមកសាលាដំបូងខេត្តរតនគិរី ដើម្បីធ្វើការសាកសួរបន្ថែមទៀត ដើម្បីជាការដាក់បន្ទុកលើជនសង្ស័យ។
ប្រភពពីក្នុងសាលសំបូងខេត្តរតនគិរី បានអោយដឹងថា ជនសង្ស័យឈ្មោះប្រាក់ សាវ័ន្ត ក្រោយពីសាកសួរបន្ថែមត្រូវបានចោទពីបទរំលោភ ហើយត្រូវបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារភ្នំស្វាយខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវបន្តបន្ថែមទៀត បើតុលាការឃើញថា ជនសង្ស័យឈ្មោះ ប្រាក់ សាវ័ន្តដែលជាមន្ត្រីពន្ធដាផ្នែកបំណុលរូបនេះចាប់រំលោភដោយបង្ខិតបង្ខំ ត្រូវប្រឈរនិងការកាត់ទោសអោយជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ប៉ុន្តែបើតុលាការរកឃើញថាការរំលោភនេះកើតឡើងដោយភាគីទាំង២ស្រុះស្រួល រឺត្រូវរ៉ូវគ្នាវាអាចនិងធូរស្រាល៕
តាំង ឧសារ