ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​ស្រាវជ្រាវ​រកឃើញ និង​ចាប់​បញ្ជូន​ជនបរទេស​ជនជាតិ​វៀតណាម​ស្នាក់នៅ​ដោយ​ខុសច្បាប់​បាន​ចំនួន​១៤​លើក​ស្មើ​និង​៤៧​នាក់​

ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​ស្រាវជ្រាវ​រកឃើញ និង​ចាប់​បញ្ជូន​ជនបរទេស​ជនជាតិ​វៀតណាម​ស្នាក់នៅ​ដោយ​ខុសច្បាប់​បាន​ចំនួន​១៤​លើក​ស្មើ​និង​៤៧​នាក់​

​ខេត្ត​រតនគិរី ៖ ដោយ​មាន​ការណែនាំ​និង​ចង្អុល​បង្ហា​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏ដូចជា​លោក​ឧត្តមសនីយ៍ត្រី​ស្នងកា​រ​ខេត្តរតនគិរី កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​បាន​ធ្វើ​ការស្រាវជ្រាវ​រក​ឃើញ​ជន​បរទេស​ដែល​ជា​ជនជាតិ​វៀតណាម​មក​ស្នាក់នៅ​ដោយ​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី បាន​ចំនួន​១៤​លើក​រួច​ហើយ ដោយ​គិត​ពី​ខែ​សីហា ដល់​ខែ​វិច្ឆិការ ឆ្នាំ​២០១៤​នេះ ដែល​មាន​ចំនួន​មនុស្ស​ស្មើ​និង​៤៧​នាក់ ស្រី​១០​នាក់ ប្រុស​៣៧​នាក់ ហើយ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិការ ឆ្នាំ​២០១៤​នេះ​ផង​ដែរ កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដែល​ដឹកនាំ​ដោយ​លោក​ជា ប៊ុនធឿន បាន​ធ្វើ​ការស្រាវជ្រាវរ​ក​ឃើញ​ជនបទរ​ល​ទេស​ដែល​ជា​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ ស្រី​៣​នាក់ ប្រុស​៦​នាក់ ដែល​មក​ស្នាកនៅ​ខុសច្បាប់​រកស៊ី រឺ​ធ្វើ​ជា​កម្មករ ហើយ​បាន​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ដែល​មក​ស្នាក់​នៅ​ខុសច្បាប់​ទាំងអស់​នោះ​អោយទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ​ផង​ដែរ​។​

​បើ​តាម​ការ​ផ្តល់​ពត៌មាន​អោយដឹង​ពី​លោក​វរសេនីយ៍ឯក ជា ប៊ុនធឿន ស្នងការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍​បានអោយដឹងថា ជន​បរទេស​ទាំងអស់​នេះ​ភាគច្រើន​ពួកគេ​បាន​លួច​ចូល​មក​តាម​ច្រក​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ រួម​និង​ច្រករបៀង​ផ្សេងៗ​ទៀត ដែល​ចូលមក​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​មក​ប្រកប​របរ​រក​ស៊ីរឺ​ធ្វើជា​កម្មករ ជាង និង​សិម្បកម្ម ។​ល​។​

​លោក​បាន​បន្ថែម​អោយដឹងទៀតថា ដើម្បី​ចូល​អនុវត្តន៍​អោយបាន​ម៉ឺងម៉ាត់​ទៅតាម​បញ្ជា​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុងការ​រឹតបន្តឹង​ទប់ស្កាត់​ការ​លំហូរ​ចូល​នៃ​ជនបរទេស​ដែល​ចូលមក​ស្នាក់​នៅ​ដោយ​ខុសច្បាប់ សមត្ថកិច្ច​ដែល​នៅតាម​បណ្តាល​ច្រក​អន្តរជាតិ ដូចជា​ច្រករបៀង​ត្រូវតែ​ពិនិត្យ និង​រឹតបន្តឹង ព្រមទាំង​ចូលរួម​សហកា​រណ៍​ជាមួយ​ជំនាញ​អន្តោប្រវេសន៍​ដើម្បី​យើង​ទទួលបាន​លទ្ធផល​ជោគជ័យ​៕
​តាំង ឧ​សារ​

2014_11_29b (2) 2014_11_29b 2014_11_29b (1)

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.