ផ្ទះប្រជាពលរដ្ឋ ២៣គ្រួសារ រងការឈូសបំផ្លាញ ពីក្រុមហ៊ុន ទ្រី ភាព

ផ្ទះប្រជាពលរដ្ឋ ២៣គ្រួសារ រងការឈូសបំផ្លាញ ពីក្រុមហ៊ុន ទ្រី ភាព

ផ្ទះប្រជាពលរដ្ឋ នៅចម្ងាយពី ច្រកទ្វារ អន្តរជាតិ កម្ពុជា-ថៃ ៧០០ម៉ែត្រ ក្នុងទឹកដីភូមិ សង្គមថ្មី ឃុំ ថ្មដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ត្រូវបាន ក្រុមហ៊ុន ទ្រី ភាព ប្រើកម្លាំង សមត្ថកិច្ច ឈូសឆាយលំនៅដ្ឋាន រួមទាំង ផលដំណាំ អស់គ្មានសល់ កាលពីថ្ងៃទី ២១ វិច្ឆិការ ឆ្នាំ ២០១៤ ម្សិលមិញនេះ ។ អំពើឃោឃៅ របស់ក្រុមហ៊ុន ទ្រី ភាព ត្រូវបាន ប្រជាពលរដ្ឋ នៅភូមិ សង្គមថ្មី ចាត់ទុកជា ចោរប្លន់ដីពួកគាត់ ដោយពុំបាន គោរពច្បាប់ អ្វីនោះឡើយ ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ទាំង២៣ គ្រួសារ ដែលមាន លំនៅដ្ឋាន នៅតាមបណ្តោយ ផ្លូវជាតិលេខ ៥៦ ក្នុងភូមិ សង្គមថ្មី បានអំពាវនាវ ដល់រាជរដ្ឋាភិបាល ក៏ដូចជា អង្គការក្រៅ រដ្ឋាភិបាលទាំងអស់ មេត្តាជួយ រកយុត្តិធម៌ ដល់ពួកគាត់ ដែលជាជន រងគ្រោះផង ។ ព្រោះសកម្មភាព របស់ក្រុមហ៊ុន ដែលប្រើ កម្លាំងសមត្ថកិច្ច បំពាក់ដោយ អាវុធ និងស្នាប់ដៃ មកគម្រាម ប្រជាពលរដ្ឋ ឈូសឆាយផ្ទះសម្បែង ពួកគាត់ គឺជាសញ្ញា បង្ហាញឲ្យឃើញ ពីទង្វើ រំលោភច្បាប់ ដោយប្រើ អំណាចពី ក្រុមហ៊ុនទ្រី ភាព ។

សកម្មភាព ឃោឃៅ របស់ក្រុមហ៊ុន ទ្រី ភាព រំលោភមកលើ លំនៅដ្ឋាន ប្រជាពលរដ្ឋ នៅភូមិ សង្គមថ្មី នាពេលនេះ ត្រូវបានក្រុម អ្នកច្បាប់ ចាត់ទុកថា គឺជាបទល្មើស ដែលមេឈ្មួញ ទ្រី ភាព ឆ្លៀតឱកាស ប្រើអំណាច ក្រៅប្រព័ន្ធច្បាប់ ស្របពេល ដែលដីនៅ តំបន់នោះ មានតម្លៃខ្ពស់ តាមការសម្រេច បើកច្រក ព្រំដែន កម្ពុជា-ថៃ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.