ដោយ ៖ ជាតិ
ពិតណាស់ថាសារព័ត៌មាន ត្រូវបានធានាដោយច្បាប់ដើម្បី ឆ្លុះបញ្ចាំងឱ្យរាជរដ្ឋាភិបាល បានមើលឃើញពីភាពអសកម្ម នៅក្នុងការកែទម្រង់ឈានទៅ រកភាពរីកចំរើននៅក្នុងសង្គម ជាតិទាំងមូល ។ ផ្ទុយទៅវិញ សេរីភាពសម្រាប់អ្នកសារព័ត៌ មានដែលធានាដោយច្បាប់ត្រូវ បានក្រុមឈ្មួញទុច្ចរិតឃុបឃិត ពុករលួយជាមួយអ្នកមានអំ- ណាចគំរាមកំហែងបាញ់សម្លាប់ អ្នកកា-សែត និងប្រើប្រាស់ ប្រព័ន្ធតុលាការអន្តរកាប់អន្តរ ធានបំពានចាប់អ្នកសារព័ត៌មាន ដាក់គុកទាំងអយុត្តិធម៌បំផុត ។
មានការកត់សម្គាល់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នមានអ្នកកា- សែតមិនតិចទេដែលត្រូវបានជន ទុច្ចរិតឃុបឃិតជាមួយអ្នកមាន អំណាចបាញ់សម្លាប់ និងចាប់ ដាក់គុកដោយពុំបានស្វែងរក ការពិតជាក់ស្តែងណាមួយមក សម្អាងរហូតឈានដល់ភាព អវិជ្ជមានក្នុងការវែកមុខឃាត. កយកមកផ្តន្ទាទោសថែមទៀត ផង ។ ទោះបីជាដំណាក់កាល ចុងក្រោយនេះរាជរដ្ឋាភិបាល បានបង្កើតអង្គភាពប្រឆាំងអំ- ពើពុករលួយដែលជាជ្រុងមួយ អាចជួយដល់អ្នកសារព័ត៌មាន ដែលរងគ្រោះចំពោះក្រុមឈ្មួញ ដែលតែងតែឃុបឃិតជាមួយ អ្នកមានអំណាចមករំលោភលើ អ្នកកាសែត យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិទ្ធភាពក្នុងការអនុវត្ត របស់អង្គភាពប្រឆាំងអំពើពុក រលួយហាក់បង្ហាញសញ្ញា អសកម្មពុំអាចឱ្យអ្នកសារព័ត៌ មានទទួលបានទំនុកចិត្តចំពោះ ចំណាត់ការអង្គភាពនេះនៅ ឡើយទេ ។
ជាក់ស្តែងការចាប់អ្នកកា- សែត“ជាតិ”និងកាសែត“ឥទ្ធិ ពលខ្មែរ”កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៤ វេលាម៉ោង ១២ថ្ងៃត្រង់ ពីសំណាក់អធិការ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចាងហ្វាងកាសែត “ឥទ្ធិពលខ្មែរ” សម្ភាសន៍តាម ទូរស័ព្ទ នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃដដែលជាមួយ នឹងលោក ម៉ែន ប៊ុនធឿន អធិ ការស្រុកព្រែកប្រសព្វ ក៏បាន បង្ហាញឱ្យឃើញថាគ្មានភស្តុ- តាងណាមួយបញ្ជាក់ថា អ្នក កាសែតទាំងពីរនាក់ជម្រិតទារ ប្រាក់ពីឈ្មួញឈើ៤០ម៉ឺនរៀល នោះឡើយ ព្រោះនៅក្នុងបទ សម្ភាសន៍លោក ម៉ែន ប៊ុនធឿន អះអាងថា សមត្ថកិច្ចលោក ឆែកអត់ឃើញប្រាក់ ៤០ម៉ឺន រៀល ដែលមេឈ្មួញឈើអះ អាងថា បានជម្រិតយកពីគាត់ នោះទេ ដោយគ្រាន់តែលើក យកសាក្សីនៅក្នុងហាងកាហ្វេ មានមន្ត្រីកងរាជអាវុធហត្ថ គ្រូ បង្រៀននិងម្ចាស់ហាងកាហ្វេ ឃើញអ្នកកាសែតទាំងពីរនាក់ ទទួលលុយ ៤០ម៉ឺនរៀល ពីមេ ឈ្មួញឈើតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត លោក ម៉ែន ប៊ុនធឿន បានអះអាងថា ការ ចាប់ឃាត់ខ្លួនអ្នកកាសែតទាំង ពីរនាក់ គឺអនុវត្តតាមថ្នាក់លើ ដោយមេឈ្មួញឈើប្តឹងទៅ អភិបាលខេត្តក្រចេះរួចហើយ អភិបាលខេត្តបញ្ជាមកស្នងការ ខេត្តហើយស្នងការខេត្តសុំដីកា ពីព្រះរាជអាជ្ញាបញ្ជាឱ្យលោក ជាអ្នកអនុវត្តចាប់ខ្លួន ។ ប៉ុន្តែ ការពិតគ្មានបញ្ជាពីអភិបាល ខេត្តក្រចេះ, ស្នងការ និងដីកា ពីព្រះរាជអាជ្ញាអ្វីនោះឡើយគឺ ជាអំពើឃុបឃិតរវាងមេឈ្មួញ ឈើឈ្មោះ វាសនា ជាមួយអធិ ការស្រុកព្រែកប្រសព្វឈ្មោះ ម៉ែន ប៊ុនធឿន ដើម្បីចោទប្រ- កាន់មកលើអ្នកកាសែតទាំងពីរ នាក់ទាំងបំពានតែប៉ុណ្ណោះ ។
ភស្តុតាងជាក់ស្តែង គឺឌីស ដែលរ៉ាយចេញពីទូរស័ព្ទរីខត សម្លេងក្នុងបទសម្ភាសន៍ភ្លាមៗ ក្រោយពេលចាប់ខ្លួនអ្នកកា- សែតទាំងពីរនាក់ដោយអធិការ ស្រុកព្រែកប្រសព្វដាក់ជូនអង្គ ភាពប្រឆាំងអំពើពុករលួយអម ជាមួយពាក្យបណ្តឹងផងនោះ គឺពិតជាបានបង្ហាញនូវសកម្ម ភាពឃុបឃិតរវាងឈ្មួញឈើ និងអធិការស្រុកព្រែកប្រសព្វ ក្រោមបទពុករលួយពិតប្រាកដ ណាស់ ។ ហើយអ្វីដែលធ្វើឱ្យ អង្គភាពកាសែតជាតិនិងអង្គ ភាពកាសែត ឥទ្ធិពលខ្មែរ បាត់ បង់ទំនុកចិត្តចំពោះសកម្មភាព អង្គភាពប្រឆាំងអំពើពុករលួយ នាពេលនេះ គឺបន្ទាប់ពីបានដាក់ ពាក្យបណ្តឹងដោយភ្ជាប់ទៅជា មួយភស្តុតាងឌីសថតសម្លេង បង្ហាញពីអំពើឃុបឃិតរវាង ឈ្មួញឈើនិងអធិការស្រុក ព្រែកប្រសព្វយ៉ាងច្បាស់ហើយ ប៉ុន្តែចម្លើយគឺមិនអាចឆ្លើយបាន ព្រោះជាករណីសម្ងាត់របស់ អង្គភាពប្រឆាំងអំពើពុករលួយ ទៅវិញ ។
វាគួរឱ្យខ្ពើមរអើមណាស់ នៅពេលបក្សកាន់អំណាចប្រ- កាសនៅក្នុងពាក្យស្លោករបស់ ខ្លួនថាលើកស្ទួយប្រព័ន្ធយុត្តិធម៌ ដើម្បីធានាដល់ការរំលោភសិទ្ធិ សេរីភាពប្រជាពលរដ្ឋនោះ ។
ជាក់ស្តែងលោក ម៉ែន ប៊ុន ធឿន អធិការស្រុកព្រែកប្រសព្វ អះអាងថា ឆែកអ្នកកាសែត ទាំងពីរនាក់ រកមិនឃើញលុយ ផង តើមានមាត្រាណាដែល តុលាការអន្តរកាប់អន្តរធាន ខេត្តក្រចេះ សម្រេចឃុំខ្លួនអ្នក កាសែតទាំងពីរនាក់ដោយគ្មាន ភស្តុតាងទៅកើតនោះ ហើយ សាក្សីដែលអធិការស្រុករូបនេះ អះអាងថា បានឃើញទទួល លុយ គឺសុទ្ធសឹងជាឈ្មួញឈើ នៅស្រុកព្រែកប្រសព្វប៉ុណ្ណោះ ព្រោះសិទ្ធិសេរីភាពអ្នកសារព័ត៌ មានបច្ចុប្បន្នកំពុងស្ថិតក្នុងក្រញ៉ាំ ដៃអ្នកមានអំណាចដើម្បីគំរាម ការពារផលប្រយោជន៍ក្រោម រូបភាពពុករលួយតែប៉ុណ្ណោះ ៕