ដោយ ៖ ជនប្រមាញ់
ព្រៃការពារដោយព្រះរាជ ក្រឹត្យក្នុងតំបន់អារ៉ៃតាមជួរភ្នំ ក្រវាញត្រូវបានមេការ ទ្រីភាព ឈ្មោះ ហេង តារា ប្រើប្រភេទ ត្រាក់ទ័រកង់ធំកែច្នៃចូលដឹក ឈើយ៉ាងពេញបន្ទុកយកមក ស្តុកទុកនៅចំណុចច្រាបលោក ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ រួចដឹកបន្តមក ស្តុកទុកនៅឃ្លាំងដំណាក់ឈើ ក្រំរបស់ក្រុមហ៊ុន ទ្រី ភាព តែ ម្តង ។ ចំណែក កុងត្រូលដែល មេការក្រុមហ៊ុនប្រើកម្លាំងចម្រុះ នៅចំណុចខ្សាច់ពូក ក្នុងឃុំរកាត គឺក្នុងបំណងស្ទាក់ចាប់ ការដឹកជញ្ជូន ឈើតាមម៉ូតូ ឬ រទេះក្របីណាដែលមានបំណង មិនលក់ឱ្យក្រុមហ៊ុនទ្រីភាពតែ ប៉ុណ្ណោះ ។
មានការចោទសួរថា បទ បញ្ជាក្រុមហ៊ុន ទ្រី ភាព គ្រុប លេខ ០៤៤/ទភក្រ.ភព ចុះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ បានបញ្ជាក់នៅក្នុងប្រការ១ថា ក្រុមហ៊ុនទ្រី ភាព គ្រុប ធ្វើអាជីវកម្មឈើតែនៅក្នុងដែនដី សម្បទានវិនិយោគរបស់ក្រុម ហ៊ុនតែប៉ុណ្ណោះ ។ តើនៅតំបន់ អារ៉ៃ តាមជួរភ្នំក្រវាញដែលជា ព្រៃការពារដោយព្រះរាជក្រឹត្យ គឺអត់មានដីសម្បទានវិនិយោគ របស់ក្រុមហ៊ុននោះទេ ហេតុអ្វី ក៏មេការទ្រីភាព ឈ្មោះ ហេង តារា ឈូសឆាយធ្វើផ្លូវចូល ទៅដឹកយ៉ាងពេញបន្ទុកថែម ទៀតផង ។
ស្របពេលដែលមេការទ្រី ភាពឈ្មោះ ហេង តារា បាន ដឹកឈើចេញពីព្រៃការពារ ដោយព្រះរាជក្រឹត្យតាមជួរភ្នំ ក្រវាញយកមកស្តុកទុកនៅ ចំណុចច្រាបលោកចម្ងាយពី ខ្សាច់ពូក ប្រហែល២គីឡូម៉ែត្រ អ្នកយកព័ត៌មានកាសែត ជាតិ បានទូរស័ព្ទទៅកាន់លោក ឆៃ សារ៉ាន់ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តពោធិ៍សាត់ តែត្រូវ លោកនាយខណ្ឌរូបនេះអះអាង ថា សុទ្ធសឹងតែគ្នាឯងទេ តើ ចាំបាច់ថតធ្វើអ្វី ?… ។ តើការ ប្រើពាក្យ សុទ្ធតែគ្នាឯងបែប ហ្នឹងធ្វើដូចអ្នកកាសែតធ្លាប់រក ស៊ីឈើជាមួយមេការទ្រីភាព ឈ្មោះ ហេង តារា ហើយវា មិនស័ក្តិសមទាល់តែសោះ ចំពោះតួនាទីជានាយខណ្ឌរដ្ឋ បាលព្រៃឈើពោធិ៍សាត់ នៅ ពេលអ្នកព័ត៌មានរាយការពី ប្រភពបទល្មើសព្រៃឈើ បែជា ប្រើពាក្យថា គ្នាឯងទៅរួច ។
ពាក្យសម្តីរបស់ លោក ឆៃ សារ៉ាន់ គឺបានបង្ហាញពីសកម្ម ភាពឃុបឃិតជាមួយមេការទ្រី ភាពកាប់បំផ្លាញព្រៃការពារ ដោយព្រះរាជក្រឹត្យតាមជួរភ្នំ ក្រវាញដើម្បីស្វែងរកផលប្រ- យោជន៍ផ្ទុយពីតួនាទីខ្លួនយ៉ាង ពិតប្រាកដ ។ ព្រោះបើផ្អែកលើ បទបញ្ជារបស់ក្រុមហ៊ុន ទ្រី ភាពគ្រុប គឺឧក្រិដ្ឋជនដែលជាប់ ពាក់ព័ន្ធក្នុងការកាប់បំផ្លាញ ព្រៃការពារដោយព្រះរាជក្រឹត្យ គឺលោក ឆៃ សារ៉ាន់ និងមេ ការ ទ្រី ភាព ឈ្មោះ ហេង តារា តែម្តង ។
ចំណែកក្រុមចម្រុះដែលឈរ ជើងការពារឱ្យមេការទ្រីភាព នៅចំណុចខ្សាច់ពូក គឺពិតជា បានពាក់ព័ន្ធជាមួយគណៈបញ្ជា ការឯកភាពខេត្តពោធិ៍សាត់ ដែលមានលោក ម៉ៅ ធនិន ស្ថិតនៅពីក្រោយជាក់ជាមិន ខាន ។ ព្រោះកម្លាំងចម្រុះមាន ទាំងនគរបាលយោធានិងកង រាជអាវុធហត្ថដែលឈរជើង ជាមួយសន្តិសុខក្រុមហ៊ុន ទ្រី ភាព ដូច្នេះបទបញ្ជាដែលក្រុម ហ៊ុន ទ្រី ភាព ប្រកាស គឺគ្រាន់ តែចង់បិទបាំងសកម្មភាពឃុប ឃិតចេញពីសំណាញ់ច្បាប់តែ ប៉ុណ្ណោះ ប៉ុន្តែការពិតបាន បង្ហាញឱ្យឃើញថា ឈើដឹក ចេញពីព្រៃការពារភ្នំក្រវាញ ទាំងប៉ុន្មានគឺយកមកចូលឃ្លាំង ដំណាក់ឈើក្រំ របស់ក្រុមហ៊ុន ទ្រីភាពគ្រុប តែទាំងអស់ហ្នឹង។ នៅមានការកាប់បំផ្លាញព្រៃ ឈើចេញពីតំពន់ការពារសត្វ ព្រៃសំកុសដ៏ធំដែលមេការក្រុម ហ៊ុន ទ្រី ភាព ប្រចាំស្រុកវាល វែង ឈ្មោះ ម៉ៅ ចន្នី ដឹកនាំ កម្លាំងកាប់ឈើប្រណីតចេញ យកមកស្តុកទុកក្នុងឃ្លាំងនៅ ចំការម្រេចស្ថិតក្នុងភូមិចំការ ជ្រៃលើ ឃុំអន្លង់រាប ស្រុកវាល វែង ខេត្តពោធិ៍សាត់ ។
ដូចឃើញក្នុងរូបភាពនេះ ស្រាប់ប្រភេទឈើបេងជ្រុង រាប់រយម៉ែត្រគូបកំពុងស្តុកទុក ក្នុងឃ្លាំងនៅចំការម្រេច បើ ទោះបីថានៅឃុំអន្លង់រាបមាន ព្រៃសម្បទានវិនិយោគរបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ក៏ពិត មែន ប៉ុន្តែឈើប្រណីតប្រភេទ បេងរាប់រយម៉ែត្រគូបនេះ ត្រូវ បានគេអះអាងថាដឹកចេញពី តំបន់ការពារសត្វព្រៃនៅភ្នំសំកុះ តែទាំងអស់ហ្នឹង ។
នៅទូទាំងស្រុកវាលវែងនិង ស្រុកភ្នំក្រវាញ បើទោះបីជា មានឈ្មួញឈើច្រើនក៏ពិតមែន ប៉ុន្តែគ្រប់ឈ្មួញឈើទាំងអស់ ត្រូវតែស្ថិតនៅក្រោមការបញ្ជា ទិញពីមេការក្រុមហ៊ុនទ្រី ភាព តែទាំងអស់ ។ ភស្តុតាងជាក់ ស្តែង គឺគ្រឿងចក្រដែលជា មធ្យោបាយដឹកជញ្ជូនឈើ ដែលអាចធានាបានទាំងរដូវ ភ្លៀង និងរដូវអត់ភ្លៀង គឺសុទ្ធ សឹងតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ទ្រី ភាព រហូតអាចឱ្យក្រុមហ៊ុន មួយនេះប្រើអំណាចទឹកលុយ ឈូសឆាយផ្លូវចូលកាប់ឈើ ប្រណីតចេញពីតំបន់ព្រៃការ ពារដោយព្រះរាជក្រឹត្យបាន ដោយសេរីថែមទៀតផង ។
សកម្មភាពឧក្រិដ្ឋកម្មព្រៃ ឈើនៅស្រុកភ្នំក្រវាញនិងស្រុក វាលវែងតាមអំណាចរបស់មេការក្រុមហ៊ុន ទ្រី ភាព ដែល មានឈ្មោះ ហេង តារា និង ម៉ៅ ចន្នី ជាមេខ្លោងបើគ្មាន ការឃុបឃិតពីមន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើរួមទាំង អាជ្ញាធរខេត្តក៏មិនអាចបង្ក វិនាសកម្មព្រៃឈើនៅស្រុក ទាំងពីរបានដោយសេរីបានដែរ ។
មានការសន្មត់ទុកថា បើ ព្រៃការពារដោយព្រះរាជក្រឹត្យ និងព្រៃការពារដោយអនុក្រឹត្យ ក៏ក្រុមហ៊ុន ទ្រី ភាព គ្រុប (ឌ្សំ)រំលោភបំពានបានទៅ ហើយ ដោយគ្មានថ្នាក់ដឹកនាំ ណាអាចទប់ស្កាត់បានទេនោះ បញ្ហាវិនាសកម្មព្រៃឈើគឺពិត ជាមិនអាចថែរក្សាឱ្យនៅ សេសសល់បានឡើយ ។ ក្រុម អ្នកស្រាវជ្រាវពីវិនាសកម្មព្រៃ ឈើនៅកម្ពុជាបានកំណត់ថា រយៈពេល ៥ឆ្នាំទៀតកម្ពុជាពិត ជាពិបាកស្វែងរកតំបន់ព្រៃធម្ម ជាតិ ហើយគ្រោះមហន្តរាយ ដែលផ្តើមចេញពីការបាត់បង់ ព្រៃឈើ រួមមានទឹកជំនន់ ភាព រាំងស្ងួត ខ្យល់ព្យុះ គ្រោះរំជួយ ដី ពិតជាកើតមាននៅកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់រាជរដ្ឋាភិ បាលអាណត្តិទី ៥ ជាក់ជាមិន ខាន …! ៕