ដោយ ៖ ជាតិ
បន្ទាប់ពីមានការចេញមុខ តវ៉ាពីប្រជាពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះធ្វើដំណើរ មកសុំអន្តរាគមន៍នៅមុខភូមិ គ្រឹះលោកនាយករដ្ឋមន្ត្រីបាន ជម្រុញឱ្យលោក ហ៊ុន សែន មានការខ្នាំងខ្នាក់ដោយចាត់ ទុកថា អភិបាលខេត្តក្រចេះ អសមត្ថភាពមិនព្រមចេញមុខ ដោះស្រាយទើបពលរដ្ឋឡើង មកដល់ភ្នំពេញបែបនេះ ។
ព្រោះពលរដ្ឋទាំង ៩៩៨ គ្រួសារ ដែលសង់លំនៅដ្ឋាន នៅឃុំដំរីផុងរហូតបង្កការដាំ ដុះផលដំណាំផ្គត់ផ្គង់គ្រួសារ បានដោយគ្មានការរំខានពីអាជ្ញា ធរដែនដីកន្លងមកត្រូវបានប្រជា ពលរដ្ឋអះអាងថា គឺអាជ្ញាធរ ថ្នាក់ខេត្តបង្គាប់ឱ្យពួកគាត់ កាប់ឆ្កាព្រៃនៅឃុំដំរីផុងដើម្បី សង់លំនៅដ្ឋានរស់នៅដោយ ពុំបានផ្តល់ប្លង់កម្មសិទ្ធិឱ្យនោះ ឡើយ ។
ប៉ុន្តែរយៈពេលចុងក្រោយ ដែលប្រជាពលរដ្ឋកាប់ឆ្កាព្រៃ សង់លំនៅដ្ឋាននិងបង្កបង្កើន ផលដាំដុះបាន ស្រាប់តែមាន ការចោទប្រកាន់ពីអាជ្ញាធរ ខេត្តក្រចេះលោក ស ចំរ៉ុង ថា ប្រជាពលរដ្ឋទាំង ៩៩៨គ្រួសារ បានមករស់នៅអនាធិបតេយ្យ លើដី ក្រុមហ៊ុន កែវ មុនី ទៅ វិញ ។
ការចោទប្រកាន់ពីអាជ្ញាធរ ខេត្តក្រចេះ ស្របពេលដែល ប្រជាពលរដ្ឋកាប់ឆ្កាដីព្រៃអស់ គឺទី ១ ត្រូវបានគេអះអាងថា លោក ស ចំរ៉ុង មានចេតនា ប្រើកម្លាំងប្រជាពលរដ្ឋឱ្យកាប់ ឆ្កាព្រៃដោយមិនចាំបាច់ចំណាយ លុយមួយសេន ។ ទី២-គឺ លោក ស ចំរ៉ុង អាចលក់ដីនៅ តំបន់ដំរីផុងឱ្យក្រុមហ៊ុនកែវ មុន្នី ក្នុងតម្លៃថ្លៃ ទើបបង្កឱ្យពលរដ្ឋ ឡើងមកតវ៉ាដល់មុខភូមិគ្រឹះ លោកនាយករដ្ឋមន្ត្រី ។
ដោយមើលឃើញពីអំពើ ទុច្ចរិតរបស់ថ្នាក់ដឹកនាំខេត្តក្រ- ចេះឃុបឃិតជាមួយក្រុមហ៊ុន កែវ មុនី ដើម្បីស្វែងរកផល ប្រយោជន៍ធ្វើមានធ្វើបាននេះ ហើយ ទើបលោក ហ៊ុន សែន បង្គាប់ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចេញ ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ ប្រជាពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះទាំង៩៩៨ គ្រួសារ ឱ្យបានឆាប់កាន់តែល្អ។
មិនដឹងថា លោក ស ចំរ៉ុង ទទួលលុយពីក្រុមហ៊ុន កែវ មុនី តាមរយៈអភិបាលរងខេត្ត ខ័ណ្ទ ចំណាន ប៉ុន្មានទៅហើយ ទេ ទើបហ៊ានប្រឆាំងទៅនឹងបទ បញ្ជាលោកនាយករដ្ឋមន្ត្រី ដោយអនុវត្តបំពានឱ្យពលរដ្ឋ ទាំង ៩៩៨គ្រួសារ ផ្លាស់ប្តូរទី តាំងទៅរស់នៅកន្លែងថ្មីទៅ វិញ ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងឃុំដំរីផុងទាំង៩៩៨គ្រួសារ បានហៅចំណាត់ការរបស់អភិ បាល ស ចំរ៉ុង ដែលបង្ខំឱ្យ ប្រជាពលរដ្ឋចាកចេញពីលំនៅ ដ្ឋានដើម្បីបានទៅរស់នៅលើដី ទីតាំងថ្មីគឺមានចេតនាប្រឆាំង ទៅនឹងបទបញ្ជារបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីតែផលប្រយោជន៍ផ្ទាល់ ខ្លួន ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋទាំង ៩៩៨ គ្រួសារ ដែលមក បោះទីតាំងបាននៅឃុំដំរីផុង គឺត្រូវចំណាយដើមទុនកាប់ឆ្កា ព្រៃនិងសង់លំនៅដ្ឋានរួមទាំង ដាំដំណាំល្មមអាចទទួលផល បាន គឺពិតជាត្រូវខ្ចីបុលគេ ឬ ធនាគារថែមទៀតផង ។ ចុះ បើឱ្យពួកគាត់ទៅរស់នៅដីថ្មី តើដីនោះមានព្រៃត្រូវកាប់ឆ្កា ហើយត្រូវសាងសង់ផ្ទះនិងដាំ ដំណាំផ្គត់ផ្គង់ជីវភាពតើឱ្យពួក គាត់ទៅរកទុនមកពីណា ? ។
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់ចំពោះភាពរងគ្រោះ របស់ប្រជាពលរដ្ឋនៅឃុំដំរីផុង ទាំង ៩៩៨គ្រួសារ បានសម្តែង ការគាំទ្រចំពោះចំណាត់ការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញបទបញ្ជាឱ្យថ្នាក់ ក្រសួងរៀបចំដែនដីនគរូនីយ កម្ម និងសំណង់ សហការជា មួយអាជ្ញាធរខេត្តត្រូវរៀបចំ ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យ ប្រជាពលរដ្ឋដោយមិនចាំបាច់ តម្រូវឱ្យពួកគាត់ឡើងមកតវ៉ា ដល់មុខភូមិគ្រឹះលោកនោះ ឡើយ ។ ចំពោះករណីដែល អភិបាលខេត្តក្រចេះ តម្រូវឱ្យ ពលរដ្ឋដោះដូរទីតាំងទៅរស់ នៅកន្លែងថ្មីប្រឆាំងនឹងបទ បញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ គឺពិត ជាដល់ពេលដែលប្រមុខរាជ រដ្ឋាភិបាលអាណត្តិទី ៥ ត្រូវតែ ហ៊ានកែទម្រង់ស៊ីជម្រៅដូចការ ប្តេជ្ញាចិត្តរយៈកាលកន្លងមក ទើបប្រជាពលរដ្ឋមានជំនឿចិត្ត និងផ្តល់ក្តីសង្ឃឹមក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកសុខសន្តិ- ភាពនិងភាពរីកចំរើននាពេល អនាគតបានពិតប្រាកដ ៕