ដោយ ៖ ជាតិ
ក្នុងអំឡុងបុណ្យអ៊ុំទូកអក អំបុកសំពះព្រះខែរយៈពេល ៣ ថ្ងៃ បានជម្រុញឱ្យថ្នាក់ដឹកនាំ នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំ ចាត់ចែងទាំងកីឡាករអ៊ុំទូក ទាំងការផ្គត់ផ្គង់កីឡាករក្នុង ពេលធ្វើដំណើរស្នាក់នៅគឺត្រូវ ចំណាយពេលត្រៀមលក្ខណៈ មិនតិចជាងមួយខែមុនឡើយ ។ ហើយការត្រៀមលក្ខណៈសម្បត្តិ ចូលរួមក្នុងពិធីបុណ្យអ៊ុំទូកអក អំបុកសំពះព្រះខែនេះទៀតសោត គឺតម្រូវឱ្យមានកម្លាំងចូលរួម នៅគ្រប់ស្ថាប័នក្នុងខេត្តដែល ជាឱកាសឱ្យក្រុមឈ្មួញទុច្ចរិត ឆ្លៀតប្រព្រឹត្តបទល្មើសព្រៃឈើ ប្រកបដោយសុវត្ថិភាព ។
ប្រភពព័ត៌មានពីប្រជាពល រដ្ឋនៅខេត្តក្រចេះបានបង្ហើប និងផ្តល់រូបភាពបទល្មើសព្រៃ ឈើដែលប្រព្រឹត្តក្រោមអំណាច ឧកញ៉ា ឆាយ ជ្រាយ ឱ្យដឹងថា មុនអំឡុងពេលបុណ្យអ៊ុំទូកអក សំបុកសំពះព្រះខែចូលមកដល់ គឺបទល្មើសដឹកឈើប្រណីត បង្កប់ក្រោមទូកចេញពីខេត ស្តង្ទឹត្រែង ឆ្លងមកកាន់ខេត្តក្រ ចេះដែលគេអាចរកប្រាក់បាន រាប់លានដុល្លារ ។ ម្យ៉ាងវិញ ទៀតស្ថិតក្នុងឱកាសបុណ្យជាតិ ដែលមានការចូលរួមពីបណ្តា ខេត្តនានានៅទូទាំងប្រទេស បែបនេះ គឺមេឈ្មួញទុច្ចរិតដូច ឧកញ៉ា ឆាយ ជ្រាយ អាចចំ- ណាយបន្តិចបន្តួចតែប៉ុណ្ណោះ សម្រាប់សមត្ថកិច្ចរាយរងហើយ ភាពឈ្លាសវៃឆ្លៀតឱកាស និង ដឹងពីពេលវេលានេះហើយទើប ធ្វើអោយលោក ឆាយ ជ្រាយ ឡើងកូដពីមេឈ្មួញឈើក្លាយ ទៅជាឧកញ៉ាបានយ៉ាងងាយ បែបហ្នឹង ។
ប្រជាពលរដ្ឋរស់នៅខេត្ត ក្រចេះអ្នកណាក៏គេស្គាល់លោក ឆាយ ជ្រាយថា ជាមេឈ្មួញ ឈើដុះស្លែប្រចាំនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដោយពួក គាត់អះអាងថា ទាំងមន្ត្រីជំ- នាញក្នុងខេត្តរហូតដល់ស្រុករួម ទាំងកម្លាំងសមត្ថកិច្ចនិងអាជ្ញា ធរស្រុក-ខេត្តភាគច្រើនសុទ្ធ សឹងតែទទួលផលប្រយោជន៍ពី លោក ឆាយ ជ្រាយ ។ ដោយ សារតែមន្ត្រីទទួលផលប្រយោ ជន៍នេះ ហើយទើបធ្វើឱ្យលោក ឆាយ ជ្រាយ ជិះសេះលែងដៃ ប្រព្រឹត្តតែបទល្មើសព្រៃឈើ រហូតមានបានក្លាយជាឧកញ៉ា មហាកំផែងនៅតំបន់ព្រៃឈើ ក្នុងខេត្តក្រចេះនិងខេត្តស្ទឹង ត្រែងទៅហើយ ។
នៅគ្រប់វេទិកាប្រមុខរាជ រដ្ឋាភិបាលដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងដាច់ អហង្កាថា រូបលោកមិនដែល គាំទ្រឱ្យមានការកាប់បំផ្លាញ ព្រៃឈើម្តងណាឡើយ ហើយ នយោបាយទប់ស្កាត់បទល្មើស ព្រៃឈើគឺនៅតែបន្តជារៀង រហូតថែមទៀតផង ។ ប៉ុន្តែបើ គ្រាន់តែមេឈ្មួញ ឆាយ ជ្រាយ ម្នាក់នៅខេត្តក្រចេះនិងស្ទឹង- ត្រែងអាចស្វែងរកលាភសក្ការៈ ពីបទល្មើស្មីសព្រៃឈើរហូតធ្វើ ជាឧកញ៉ាមានលុយរាប់លាន ដុល្លារទៅហើយនោះ តើអាច ធានាដល់ការគ្រប់គ្រងព្រៃឈើ ក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង បានដោយរបៀបណា ? ។
ប្រជាពលរដ្ឋបានចាត់ទុក បទល្មើសព្រៃឈើដែលផ្តើម ចេញពីមេឈ្មួញទុច្ចរិតជាបទ ឧក្រិដ្ឋកម្មព្រៃឈើរបស់ឧកញ៉ា ឆាយ ជ្រាយ គឺពុំមែនជាករណី ចន្លោះប្រហោងដែលសមត្ថកិច្ច ជំនាញអនុវត្តមិនបានសព្វជ្រុង ជ្រោយនោះឡើយ ព្រោះវាជា ករណីផ្សំគំនិតពីមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចរួមទាំង អាជ្ញាធរដែនដីដែលមានតួនាទី ពិសេសជាគណៈបញ្ជាការឯក ភាពស្រុក-ខេត្តផង ទើបធ្វើឱ្យ វិនាសកម្មព្រៃឈើនៅខេត្ត ក្រចេះ និងខេត្តស្ទឹងត្រែងត្រូវ បន្តវិនាសហិនហោចជាបន្ត បន្ទាប់ក្រោមអំណាចមេឈ្មួញ ទុច្ចរិតដូចឧកញ៉ា ឆាយ ជ្រាយ ជាភស្តុតាងស្រាប់ ។
ប្រសិនបើលោក ឆេង គឹម ស៊ុន ប្រធានរដ្ឋបាលព្រៃឈើ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទនៅតែសម្ងំបិទភ្នែក ទុកឱកាសឱ្យកូនចៅដែលជា មន្ត្រីជំនាញតាមមូលដ្ឋានដែល ជាតំបន់ព្រៃការពារប្រព្រឹត្ត ឃុបឃិតស្វែងរកតែផលប្រ- យោជន៍ទេនោះ បញ្ហាវិនាស កម្មព្រៃឈើនាពេលខាងមុខ សូមមេត្តាកុំឆ្លើយដាក់ពលរដ្ឋ ស្លូតត្រង់ឱ្យសោះ ។ ព្រោះការ ដឹកជញ្ជូនឈើឆ្លងប្រទេសមិន មែនដូចដឹកជញ្ជូនគ្រឿងញៀន ដែលញាត់លាក់ក្នុងហោប៉ៅ ឬក្រោមកែបម៉ូតូបាននោះ ឡើយដែលតម្រូវឱ្យថ្នាក់ក្រសួង ពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ លើបទឧក្រិដ្ឋកម្មព្រៃឈើនៅ ស្រុកខ្មែរ ៕