​ទោះ​បង្កើត​បក្ស​ថ្មី​ក៏​គ្មាន​អ្វី​ចំណេញ​

​ទោះ​បង្កើត​បក្ស​ថ្មី​ក៏​គ្មាន​អ្វី​ចំណេញ​

ដោយ​ ៖ ជាតិ​
​ក្រោយ​ការសម្រេចចិត្ត  របស់​គណបក្សប្រឆាំង​សង្គ្រោះ ជាតិ ដើរ​ចូល​សភា​ដោយ​បាន  ធានា​លើ​ការព្រមព្រៀង​តាម រយៈ​គណៈកម្មការ​ជំនាញ​ធ្វើ ការសម្របសម្រួល​ឱ្យ​មាន​ការ កែទម្រង់​ទាំង​នយោបាយ​នឹង ការប្រព្រឹត្តទៅ​នៃ​គណៈ​កម្មា​ធិ ការ​ការរៀបចំ​ការបោះ​ឆ្នោត រួចមក រហូតមកដល់​ពេលនេះ  មាន​ប្រតិកម្ម​ពី​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល ជុំវិញ​ភាព​អសកម្ម​រវាង គណបក្ស​ទាំងពីរ​ថា មិនបាន  គោរព​ទៅតាម​ឆន្ទៈ​រាស្ត្រ​ជា ម្ចាស់ឆ្នោត ។ ភាព​អសកម្ម​ក្នុង ការសម្របសម្រួល​រវាង​គណ បក្ស​ជាប់ឆ្នោត​ទាំង​ពីរ​បង្កើត បាន​ជា​ចលនា​រិះគន់​តាម​ប្រព័ន្ធ ផ្សព្វផ្សាយ​កាន់តែ​មាន​ស្ថានភាព ក្តៅគគុក​ដោយ​នៅ​ក្នុង​តំណាក់ កាល​ចុងក្រោយ​នេះ​ត្រូវបាន មជ្ឈដ្ឋាន​អ្នកនយោបាយ​រុញ  ច្រាន​ឱ្យ​បញ្ចប់​ការជឿទុកចិត្ត  តាម​ការបង្កើត​គណបក្ស​ថ្មី​មួយ ដែល​ផ្តួចផ្តើម​ចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ទៅ​វិញ ។​

​ពិតណាស់ថា រាល់​មុខទំនិញ  គេ​អាច​ដឹង​ចំណេញ​តិច​ឬ​ច្រើន បាន​តាម​ការ​លក់បាន​តិច​ឬ​ច្រើន  ដោយ​ប្រើ​ឯ​កតា​ថ្លឹង​ដោយ ជញ្ជីង ។ ប៉ុន្តែ​ការសម្រេចចិត្ត  បើក​គណបក្ស​ថ្មី​ដើម្បី​ស្វែងរក ផលចំណេញ​ចេញពី​ភាព អសកម្ម គឺ​ពិតជា​មិន​អាច​មាន  ឯ​កតា​អ្វីមួយ​យក​មក​វាស់​ស្ទង់  ឬ​ថ្លឹង​ដូច​ទំនិញ​បាន​ឡើយ​ដែល តម្រូវ​ឱ្យ​អ្នក​គិតថា វា​ពិតជា ចំណេញ​ទៅលើ​កត្តា​អ្វីខ្លះ​ហើយ​បន្ត​ខាតបង់​ទៅលើ​កត្តា​អ្វីខ្លះ ។​

​ទោះបីថា ការស្វែងរក​ផល  ចំណេញ​ក្រោមរូបភាព​ន​យោ បាយ​វា​ពិតជា​គ្មាន​ឯ​កតា​សម្រាប់ វាស់​ស្ទង់​ឬ​ថ្លឹង​ក៏ពិតមែន​! ប៉ុន្តែ  សម្រាប់​នៅ​បណ្តា​ប្រទេស ជឿនលឿន គឺ​គេ​អាច​ដឹង​បាន  តាម​ការធ្វើប្រជាមតិ​ពី​ស្ថាប័ន អង្គការ​ណាមួយ​ក៏​អាច​ដឹង​បាន ពី​លទ្ធផល​បាន​នោះ​ដែរ ។

​ចំណែក​នៅ​កម្ពុជា​វិញ  ករណី​ធ្វើ​ប្រជាមតិ​ពិតជា​មិន អាចទៅរួច​បានឡើយ ដោយ  គេ​អាច​លើក​យក​ពី​ធនធាន មនុស្ស​នៅក្នុង​សង្គម​ខ្មែរ​នៅ មាន​កម្រិតយល់ដឹង​តិចតួច​នៅ ឡើយ ។​

​ពុំមែន​មានន័យថា គ្មាន​ការ វាស់​ស្ទង់​ឬ​ការ​ដឹង​បាន​តាម​ការ ធ្វើ​ប្រជាមតិ​មិន​អាច​ដឹង​បាន​គឺ អស់​លទ្ធផល​ក្នុង​ការស្វែងរក ផល​ចំណេញ​ឬ​ខាតបង់​ដែល ផ្តើមចេញ​ពី​ការបង្កើត​គណ​- បក្ស​នយោបាយ​ក្រោមរូបភាព របស់​អង្គការក្រៅរដ្ឋាភិបាល នោះ​ឡើយ​ព្រោះ​ចំនួន​ពិត​ដែល អង្គការ​នីមួយៗ​នៅ​ស្រុក​ខ្មែរ ទទួលបាន​នៅ​ការគាំទ្រ​ពី​ម​ជ្ឈ  ដ្ឋា​ន​ប្រជាពលរដ្ឋ​ហាក់​បាន កំណត់​នៅក្នុង​សកម្មភាព​របស់ អង្គការក្រៅរដ្ឋាភិបាល​រួចស្រេច ទៅហើយ ។ អាច​មានឧ​ទា​-​ហរ​ណ៍​ច្បាស់លាស់​ថា លោក  ម៉ម សូណង់ដូ អគ្គនាយក​វិទ្យុ សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមា  គម​អ្នកប្រជាធិបតេយ្យ​ដែល មាន​សមាជិក​ចូលរួម​ជាង ១ លាន​នាក់ ។ ក្នុងករណី​សមាជិក​១​លាន​នាក់ របស់​សមាគម  អ្នកប្រជាធិបតេយ្យ​គឺ​អាច​ជា មនុស្ស​គាំទ្រ​ក្នុង​បក្ស​សង្គ្រោះ ជាតិ ៨០​ភាគរយ ទៅហើយ  ដូច្នេះ​នៅ​សល់​២០​ភាគរយ  សម្រាប់​សមាជិក​គាត់​ទូទាំង ប្រទេស​គឺ​អាច​ទទួល​បាន​ការ គាំទ្រ​ឆាកនយោបាយ​តែត្រឹម មួយ​កៅអី រដ្ឋសភា ឬ​អត់​ផង ក៏​អាច​ថា​បាន ។​

​ចំណែក​បេក្ខភាព​លោក  យ៉ង់ សាំង​កុមា ដែលជា​អង្គការ​សេ​ដាក​អនុវត្ត​គម្រោង​ក​សិ កម្ម​ធម្មជាតិ គឺ​អាច​មាន​ការ  គាំទ្រ​ចេញពី​មជ្ឈដ្ឋាន​បក្ស​ជាប់ ឆ្នោត​ទាំង​ពីរ ដោយ​ការគាំទ្រ  នោះ​គឺ​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​មិន ច្បាស់លាស់​ថែមទៀត​ផង ។

​ប្រសិន​បើ​លោក យ៉ង សាំង កុមា ចង់​ប្រែក្លាយ​ពី​អង្គការ  ស្ថិត​ក្នុង​គម្រោង​កសិកម្ម​ទៅ ជា​បក្សនយោបាយ គឺ​ពិតជា គ្មាន​អ្វី​ចំណេញ​នោះ​ឡ៉ើ​យ ក្រៅពី​វិលត្រឡប់​មក​ស្តារ​អង​ក្គារខ្លួន​វិញ ក្រោយ​ការបោះ ឆ្នោត​ឆ្នាំ​២០១៨ ។​

​នៅ​មាន​លោក​បណ្ឌិត កែម  ឡី​, លោក គល់ បញ្ញា ប្រធាន  អង្គការ​ខុមហ្វ្រែល ទោះបីថា  គម្រោង​សង្កេត​ការ​របស់​អង្គ​- ការ​ខុមហ្វ្រែល​ប្រើប្រាស់​ធន ធាន​មនុស្ស រហូតដល់​ជាង  ១០០០០​នាក់​ក៏​មិន​អាច​ស្រូប យក​អ្នកគាំទ្រ​បាន​ច្រើន​តទៅ  ទៀត​នោះ​ដែរ ។ ម្យ៉ាង​វិញ ទៀត​អ្នកសង្កេតការ​ភាគច្រើន ដែល​បម្រើការ​ឱ្យ​អង្គការ​ខុម ហ្វ្រែល គឺជា​សមាសភាព​អ្នក  នយោបាយ​ឈ្នះ​ឆ្នោត​ទាំងពីរ  មិនមែន​ជា​សមាសភាព​ក្នុង សមាជិក​សកម្ម​របស់​អង្គការ ខ្លួន​ឯ​ណា ។ ចំពោះ​ការផ្តល់ តម្លៃ​ទៅឱ្យ​លោក​បណ្ឌិត កែម  ឡី គឺ​ស្ថិតក្នុង​មជ្ឈដ្ឋាន​បញ្ញាវ័ន្ត  ឬ​អ្នក​ដែល​ចូលចិត្ត​តាមដាន រឿង​នយោបាយ​តែ ប៉ុណ្ណោះ  ដែល​ពុំ​អាច​ចាត់ទុកបាន​ថា គាត់​បង្កើត​បក្ស​នយោបាយ​គឺ អាច​មាន​អ្នកគាំទ្រ​ច្រើន​បាន នោះឡើយ ។​

​មាន​តែ​បន្ត​ជម្រុញ​បក្ស​ទាំង ពីរ​ជាប់ឆ្នោត​ធ្វើការ​កែទម្រង់ ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ទេ ទើប​អាច​រក្សាបាន​នូវ​វត្ថុ  បំណង​ដែល​អ្នកស្នេហាជាតិ កំពុង​ដាក់​ការព្រួយបារម្ភ​ពី​អ​នា គ​ត​នៅ​កម្ពុជា​បាន ។ ទោះបី  ថា ការទទួល​បាន​នោះ​វា​ស្ថិត  នៅក្នុង​កម្រិត​តិចតួច​ក៏ពិតមែន !  ប៉ុន្តែ​វា​អាច​ប្រសើរ​ជាង​ការ ស្រមើស្រមៃ​លើ​មហិច្ឆិតា​មិន  ច្បាស់លាស់ គឺ​ពិតជា មិនបាន  ចំណេញ​អ្វី​ដូច​ការគ្រោងទុក នោះឡើយ ៕

2014_11_17c

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.