ដោយ ៖ រ៉ាយ ភុន
វត្ថុតាងដែលជាមូលដ្ឋាន ក្នុងការទទួលបានសិទ្ធិគ្រប់គ្រង ដីធ្លីស្របច្បាប់របស់អ្នកស្រី លាង អេងនី នៅជាប់រង្វង់ មូលនៅក្នុងភូមិប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដែលមានទំហំដី ៤៥ម៉ែត្រ គុណ ៣៥ម៉ែត្រ តាម ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លីតាំងពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ១៩៩៩ មកម្ល៉េះ ។ ហើយ ភាពស្របច្បាប់នេះ ត្រូវបាន លោកមេឃុំប្រម៉ោយ ចុះហត្ថ លេខាប្រថាប់ត្រាបញ្ជូនទៅ ការិយាល័យភូមិបាលស្រុក សម្រេច ទើបអ្នកស្រី លាង អេងនី ប្តីឈ្មោះ អ៊ួន សារិន ដែលមានសមាជិកគ្រួសារ ៧ នាក់ ទទួលបានបង្កាន់ដៃទទួល ពាក្យពីការិយាល័យកសិកម្ម ស្រុកវាលវែងស្របតាមគោល ការណ៍ច្បាប់នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ២០០០មកម្ល៉េះ ។
មិនដឹងថា មន្ទីរជំនាញរៀប ចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្ត ដែលមានកម្រិតជាវិស្វករ ឈ្មោះ ចេង ឡៃ សំអាងទៅ លើវត្ថុតាងស្អីនោះទេ ទើប ថ្លើមធំហ៊ានចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុរបស់ អ្នកស្រី លាង អេងនី ទៅឱ្យ ឈ្មោះ លឹម សុផល ទាំងបំពាន បែបនេះកើត ។ ម្យ៉ាងវិញ ទៀតជំទប់ទី ១ ឃុំប្រម៉ោយ និងមន្ត្រីសាលាស្រុកវាលវែង ដែលមើលឃើញពីករណីរំលោភ យកដីលំនៅដ្ឋានពីឈ្មោះ លឹម សុផល ក៏បានចេញមុខធ្វើជា សាក្សីទទួលស្គាល់ថា អ្នកស្រី លាង អេងនី ពិតជាបានរស់ នៅលើដីទំនាស់តាំងពីឆ្នាំ ១៩៩៩ និងសាងសង់ផ្ទះរស់នៅ ស្របច្បាប់ដូចឃើញក្នុងពាក្យ ស្នើសុំកាន់កាប់ដីធ្លី និងបង្កាន់ ដៃទទួលពាក្យជាភស្តុតាង ស្រាប់ ។
មិនដឹងថា លោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ សម្អាងទៅ លើវត្ថុតាងឬអាងខ្លួនជាវិស្វករ នោះទេ ទើបថ្លើមធំហ៊ានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុទៅឱ្យឈ្មោះ លឹម សុផល ទាំងបំពានបែបហ្នឹង ។
បើយល់ឃើញថា អញជា ប្រធានមន្ទីរសម្រេចអ្វីបានតាម តែក្បាលចិត្តទៅហើយនោះ ទោះត្រូវដោះស្រាយរឿងដីធ្លី ១០០ឆ្នាំ ទៅមុខទៀតក៏មិន អាចបញ្ចប់បានឡើយ ដោយ វាជាការសម្រេចទៅតាមផ្លូវ អំណាចបំពានលើច្បាប់ ។
ដើម្បីធានាដល់ភាពយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់ ក្នុងការគ្រប់គ្រងលើអចលនវត្ថុ ដែលកំពុងមានទំនាស់តើម្ចាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុឈ្មោះ លឹម សុផល ដែលចុះហត្ថលេខានិងប្រថាប់ ត្រាដោយលោកវិស្វករ ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិ យោដីខេត្ត ឬក៏អ្នកស្រី លាង អេងនី ដែលមានលិខិតស្នើសុំ កាន់កាប់ដីធ្លីនិងបង្កាន់ដៃទទួល ពាក្យជាអ្នកមានសិទ្ធិរស់នៅ លើដីទំនាស់ស្របច្បាប់ ។
ទោះបីថា លោកមេឃុំប្រម៉ោយគាត់រៀនមិនបានសញ្ញា បត្រវីស្វករដូចលោកវិស្វករ ចេង ឡៃ ក៏ពិតមែន ប៉ុន្តែគុណ ធម៌និងភាពស្មោះត្រង់គឺពិតជា បានបង្ហាញអោយឃើញយ៉ាង ច្បាស់ថា ការសម្រេចរបស់ លោកវិស្វករ ចេង ឡៃ គឺពិត ជាបានលាតត្រដាងឱ្យក្រសួង រៀបចំដែនដីនគរូបនីយកម្មបាន មើលឃើញពីភាពទុច្ចរិតខ្វះ សីលធម៌ក្នុងតួនាទីការងារគឺ ពិតជាមិនអាចរក្សាទុកឱ្យកាន់ តំណែងបន្តទៀតបានឡើយ ប្រសិនបើឯកឧត្តម អ៊ឹម ឈុន លឹម ពិតជាចង់កែទម្រង់ស៊ី ជម្រៅឱ្យស្របតាមគោលការ ណ៍នយោបាយចតុកោណ ជំហានទី ៣ របស់ប្រមុខរាជ រដ្ឋាភិបាលអាណត្តិទី៥ ពិតប្រាកដមែននោះ ៕