លោក​ស៊ុន​ឆ័យ​គួរ​កែទម្រង់​ក្នុង​បក្ស ដើម្បី​ធ្វើ​គំរូ​ដល់​បក្ស​កាន់​អំណាច​ទើប​ល្អ​

លោក​ស៊ុន​ឆ័យ​គួរ​កែទម្រង់​ក្នុង​បក្ស ដើម្បី​ធ្វើ​គំរូ​ដល់​បក្ស​កាន់​អំណាច​ទើប​ល្អ​

ដោយ​ ៖ ជាតិ​
​បក្ស​សង្គ្រោះ​ជាតិ កើត  ចេញពី​ការ​ច្របាច់​ចូល​គ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណ បក្ស​សិទ្ធិមនុស្ស តាម​ការព្រម ព្រៀង រវាង​លោក សម រង្ស៊ី  និង​លោក កឹម សុខា ។ បើ  និយាយ​ដល់​ការ​ក្តោប​អំណាច តាមរបៀប​គ្រួសារនិយម​វិញ  អាច​ឱ្យ​លោក ស៊ុន ឆ័យ ក្រ​- ឡេក​មើល​សមាសភាព​ក្នុង  បក្ស​សិទ្ធិមនុស្ស និង​បក្ស សម  រង្ស៊ី ដែល​ច្របាច់​ចូល​គ្នា​ជា​បក្ស  សង្គ្រោះ​ជាតិ ក៏​ឃើញ​យ៉ាង  ច្បាស់​ថា ក្រុម​លោក កឹម សុខា  និង​ក្រុម​លោក សម រង្ស៊ី តើ  ក្រុម​មួយ​ណា​ដែល​ល្មោភ​ខាង ចងក្រង​គ្រប់គ្រង​អំណាច​តាម របៀប​គ្រួសារនិយម ដែល  លោក ស៊ុន ឆ័យ គួរតែ​វះកាត់  កែទម្រង់​លើ​ក្រុម​គ្រួសារនិយម ទើប​អាច​ឆ្លើយតប​ទៅ​នឹង​ការ រិះគន់ ចំពោះ​បក្ស​កាន់អំណាច  ប្រកបដោយ​តម្លាភាព​បាន​ពិត ប្រាកដ ។​

​ពិតណាស់ថា លោក មិត្ត  កា​រ៉ែ​ន អគ្គលេខាធិការរងរ​ដ្ឋ  សភាជាតិ​ជាប់​ពាក់ព័ន្ធ​ទៅនឹង អំណាច​គ្រួសារនិយម ប៉ុន្តែ  លោក ស៊ុន ឆ័យ ក៏​ត្រូវ​ក្រឡេកមើល​ក្នុង​ជួរ​បក្ស​សង្គ្រោះ ជាតិ តើ​មាន​ពាក់ព័ន្ធ​ការប្រ​- មូលផ្តុំ​អំណាច​គ្រួសារនិយម ដែរ​ឬ​អត់ ព្រោះ​គ្រាន់តែ​សមា  ជិក​ព្រឹទ្ធសភា លោក គង់ គាំ  ម្នាក់​បញ្ចូល​កូនប្រុស ២ នាក់  ឱ្យ​ធ្វើ​តំណាងរាស្ត្រ​ក្នុង​មណ្ឌល ខេត្ត​ព្រៃវែង​, ខេត្ត​ស្វាយរៀង​។

​ចំណែក​លោក យឹម សុវណ្ណ  សណ្តោង​ទាំង​ប្រពន្ធដើម​និង ប្រពន្ធចុង​ឱ្យ​ក្លាយ​ជា​សមាជិក រដ្ឋសភា​ថែម ទៀតផង ។ រីឯ  លោក អេង ឆៃអ៊ាង ក៏បាន  សណ្តោង​ខ្សែស្រឡាយ​លោក  គួ​យ ប៊ុន​រឿន ឱ្យ​ឈរឈ្មោះ​ជា តំណាងរាស្ត្រ​ផងដែរ ដែល  ក្រុមអ្នកវិភាគ​មាន​ចម្ងល់​ថា តើ​ហេតុអ្វី​បានជា​លោក ស៊ុន  ឆ័យ មិន​ព្រម​លើកឡើង​ដើម្បី  ធ្វើការ​កែទម្រង់​អំណាច​គ្រួសារ  និយម​នៅ​ក្នុង​បក្ស​របស់​ខ្លួន​ទៅ វិញ ។​

​ទោះបីថា បក្ស​សង្គ្រោះ​ជាតិ  មិនទាន់​បាន​កាន់​អំណាច​ក៏​ពិត មែន ! ប៉ុន្តែ​បើ​ឈ្នះឆ្នោត​ក្នុង អាណត្តិ​ទី ៦ តើ​អាច​ទប់ស្កាត់  ការ​ផ្តុំ​អំណាច​ក្នុង​គ្រួសារនិយម បាន​ដោយ​របៀប​ណា ព្រោះ  បើ​មិន​ទាន់​ឈ្នះឆ្នោត​ផង​គឺ ប្រមូលផ្តុំ​អំណាច​គ្រួសារនិយម បែប ហ្នឹង​ទៅ​ហើយ​នោះ ។ វា ពិត​ជា​ចេតនា​ល្អ​ហើយ​ដែល លោក ស៊ុន ឆ័យ ហ៊ាន​ដាស់ តឿន​ដល់​បក្ស​កាន់​អំណាច​ក្នុង ការលុបបំបាត់​គ្រួសារនិយម នៅក្នុង​រដ្ឋសភា ប៉ុន្តែ​មិន​មាន  ន័យ​ថា ភ្លេច​មើល​បក្សប្រឆាំង  ខ្លួនឯង​ដែល​ពោរពេញ​ទៅ ដោយ​ការប្រមូលផ្តុំ​ក្រោម​រូប ភាព​គ្រួសារនិយម​នោះ​ផង​ដែរ​។​

​មានការ​ប្រៀនប្រដៅ​ពី​គ្រូ បា​អាចារ្យ​មក​ថា​ការ​ដុះ​សម្អាត ខ្លួនឯង​ឱ្យ​ល្អ​ស្អាត​អាច​ជា​គំរូ​ឱ្យ អ្នកដទៃ គេ​ធ្វើ​តាម​ថែមទាំង  ទទួលបាន​នូវ​ការកោតសរសើរ ថែមទៀត​ផង ។ ប៉ុន្តែ​បើ​ខ្លួន  ឯង​វា​អត់​ស្អាត​រួច​ប្រៀនប្រដៅ គេ​ឱ្យ​សម្អាតខ្លួន​មិន​ខុស​អ្វី​នឹង យក​សាំង​ទៅ​ពន្លត់ភ្លើង​នោះ ឡើយ ទីបញ្ចប់​អា​យ៉ៃ​ឆ្លើយ ឆ្លង​តប​ទៅ​តប​មក​យក​ត្រូវ​តែ រៀងខ្លួន ពិតជា​មិន​អាច​ឱ្យ​អ្នក  គាំទ្រ​សន្មត​បាន​ពី​ភាពត្រឹមត្រូវ បាន​នោះឡើយ ៕

son-chhay-32

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.