ដោយ ៖ ជាតិ
លោក គឹម ពៅ អតីតមេ បញ្ជាការកងទ័ពខ្មែរក្រហម ឈរជើងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់បានសម្រេចធ្វើ សមាហរណកម្មចុះចូលជាមួយ រាជរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៩៦មកម្ល៉េះ ។ ការសម្រេច ចិត្តរបស់មេទ័ពខ្មែរក្រហមរូប នេះដោយផ្អែកលើគោលនយោ បាយរបស់ប្រមុខរាជ រដ្ឋាភិបាល ៣ចំណុច គឺទី១-ធានាអាយុ ជីវិត, ២-មុខតំណែង និង៣- កម្មសិទ្ធិដីធ្លី និងទ្រព្យសម្បត្តិ ។
ផ្អែកតាមលទ្ធផលក្នុងការ សម្រេចចិត្តរបស់លោក គឹម ពៅ ដឹកនាំកម្លាំងធ្វើសមាហ រណកម្មចុះចូលជាមួយរាជរដ្ឋា ភិបាលអាណត្តិទី១ ដោយផ្អែក លើលិខិតលេខ ០៤/២០០ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០០០ ត្រូវបានអភិបាលខេត្ត ពោធិ៍សាត់ សម្រេចឯកភាព នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០០ និងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០០៨ ដោយតម្រូវ អោយបង្កើតផែនទីដីសម្រាប់ គ្រួសារកងទ័ពធ្វើសមាហរណ កម្មចំនួន ១០៥២គ្រួសារ នៅ តាមដងផ្លូវលេខ ៥៦ ស្ថិតក្នុង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។
បន្ទាប់មកផែនទីដីដែល គ្រួសារទ័ពធ្វើសមាហរណកម្ម ត្រូវបានសម្រេចទទួលស្គាល់ តាម លិខិតលេខ ០១៣ / ២០០៩ សជណចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០០៩, លិខិត លេខ ០៨៤ រស.គ ១ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១២, លិខិតលេខ ០៤៧ រស.គ ១ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣ និងអនុក្រឹត្យលេខ ២៥៣ អនក្រ .បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១១ ជាភស្តុតាងស្រាប់ ។
បច្ចុប្បន្នដីដែលគ្រួសារកង ទ័ពធ្វើសមាហរណកម្មទាំង ១០៥២គ្រួសារ កំពុងរងការ រំលោភយកដីពីស្ថាប័នជំនាញ មេព្រៃ និងអាជ្ញាធរដែនដីស្រុក និងអ្នកមានបណ្តាស័ក្តិមួយចំនួន បណ្តាលឱ្យប្រជាពលរដ្ឋដែល ទទួលបានគោលនយោបាយ ដោះស្រាយដីធ្លីទាំង ១០៥២ គ្រួសារទទួលរងនូវការរំលោភ បំពានយ៉ាងធ្ងន់ធ្ងររហូតដុតលំ នៅដ្ឋានគ្រួសារកងទ័ពថែម ទៀតផង ។ ម្យ៉ាងវិញទៀត ចំណែកដីដែលគ្រួសារកងទ័ព ធ្វើសមាហរណកម្មទទួលបាន គឺមានការឯកភាពពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រប ពេលដែលសម្តេចចុះទៅកាន់ ស្រុកវាលវែងគឺបានអះអាងនៅ មុខមហាជនថាផ្ទៃដីដែល លោក គឹម ពៅ ស្នើសុំ ១៥៧៨ ហិកតា នៅតាមបណ្តោយផ្លូវ លេខ ៥៦ គឺសម្តេច សម្រេច ឱ្យលោក គឹម ពៅ ជាអ្នក ទទួលនិងបែងចែកជូនគ្រួសារ កងទ័ពដែលធ្វើសមាហរណ កម្មថែមទៀតផង ។
រហូតមកដល់ពេលនេះ ទាំង អាជ្ញាធរខេត្តពោធិ៍សាត់ ទាំង អាជ្ញាធរស្រុកវាលវែងរួមទាំង មន្ត្រីជំនាញមួយចំនួនហាក់ពុំ បានគោរពតាមការសម្រេច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីនោះឡើយ ទើបបញ្ហា វិវាទដីធ្លីនៅតែបន្តអូសបន្លាយ រហូតដល់សព្វថ្ងៃ ។ ម្យ៉ាងវិញ ទៀតលិខិតសុំអន្តរាគមន៍ចេញ ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីផង ចេញពីក្រសួងការពារជាតិនិង រដ្ឋសភាផង នៅតែមិនអាច ដោះស្រាយដីធ្លីជូនក្រុមគ្រួសារ កងទ័ពធ្វើសមាហរណកម្មបាន រហូតឈានដល់ការប្តឹងតវ៉ាទៅ តុលាការឱ្យសម្រេចក្តីស្ថិតក្នុង ករណីរំលោភបំពាននេះថែម ទៀតផង ។
ដើម្បីសម្តែងនូវការពិតក្នុង ភាគីទំនាស់លើករណីដីធ្លីស្រប តាមគោលនយោបាយ ៣ចំណុច របស់រាជរដ្ឋាភិបាល តាំងពី អាណត្តិទី ១ មកដោយសូម ភ្ជាប់ខាងក្រោមនូវឯកសារជា ភស្តុតាងស្រាប់ ទើបអាចសន្មត បានថា អ្នកណាអាជ្ញាធរថ្នាក់ ណាជាអ្នកប្រឆាំងទៅនឹងគោល នយោបាយរបស់ប្រមុខរាជរដ្ឋា ភិបាលពិតប្រាកដ ៕