ដោយ ៖ បែន ធន់
ជនជាតិវៀតណាមដែលនេ សាទចូលមកដែនឡូត៍នេសាទ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ បានប្រើប្រភេទអួនស្បៃមុង អាចចាប់ត្រីបានទាំងតូចទាំងធំ គ្មានសល់រួមទាំងឧបករណ៍ខុស ច្បាប់ប្រភេទសៃយឺនដែលមាន ប្រវែងចាប់ពី ១០០០ម៉ែត្រ ទៅ ២០០០ម៉ែត្រ ហើយខ្លះ ទៀតប្រើឧបករណ៍ដែលភាសា វៀតណាមហៅថា ឡុក រឺយ៉ា រ៉ាវ ។ ដូចឃើញក្នុងរូបភាព នេះ ស្រាប់ជនជាតិវៀតណាម ដែលប្រើប្រាស់ឧបករណ៍ខុស ច្បាប់ត្រូវបានប្រជាពលរដ្ឋអះ អាងថា បានបង់ប្រាក់ទៅឱ្យ ឈ្មោះ យ៉ាន់ វណ្ណៈ ជាកូនឧកញ៉ា ម្នាក់ជាអ្នកកាងនៅទីនោះ ។
តាមការសាកសួរទៅកាន់ ជនជាតិវៀតណាមដែលកំពុង នេសាទប្រើឧបករណ៍ខុសច្បាប់ គឺក្នុងមួយទូកពួកគេបានបង់ឱ្យ ឈ្មោះ យ៉ាន់ វណ្ណៈ ចាប់ពី ៨ លានដុង ទៅ ១០លានដុង រហូតដល់ ៥០លានដុង ។
តំណាងប្រជាពលរដ្ឋនៅ ស្រុកអង្គរបូរីបានដឹកនាំប្រជា- ពលរដ្ឋផ្តិតមេដៃសំណូមពរចូល មកអភិបាលនៃគណៈអភិបាល ខេត្តតាកែវ ឱ្យចាត់វិធានការ បង្ក្រាបបទល្មើសនេសាទជន ជាតិវៀតណាមដែលប្រើឧបករណ៍ខុសច្បាប់ ពិសេសគឺឈ្មោះ យ៉ាន់ វណ្ណៈ ជាអ្នកកាងស្វែង រកផលប្រយោជន៍ពីបទល្មើស នេសាទនេះតែម្តង ។
ពិតណាស់ថា លោក ណៅ ធួក ធ្លាប់បានអះអាងតាមប្រ- ព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាច្រើន ថា ករណីប្រើឧបករណ៍ខុស ច្បាប់ដែលមានប្រវែងរាប់ពាន់ ម៉ែត្រ គឺមិនមាននោះទេ ទោះ បីករណីបទល្មើសមិនបានថយ ចុះក៏ពិតមែន ។ ស្ថិតក្រោមរូប ភាពដែលសារព័ត៌មានជាតិចុះ ផ្សាយនេះ តើអាចចាត់ទុកបាន ថា ជាឧបករណ៍ដែលស្ថិតនៅ ក្នុងបទល្មើសតូចតាចយ៉ាងដូច ម្តេចកើត ព្រោះក្រុមមន្ត្រីជល ផលនៅអង្គរបូរី ក៏បានឃើញ ពីឧបករណ៍នេសាទខុសច្បាប់ ដែលមានប្រវែងរហូតដល់រាប់ ពាន់ម៉ែត្រនេះផងដែរ តែពុំមាន ការបង្ក្រាបអ្វីនោះឡើយ ។
មានការចោទប្រកាន់ថា មន្ត្រីជលផលប្រចាំដែនឡូត៍នេ សាទស្រុកអង្គរបូរីគឺទទួលផល ពីបទល្មើសនេសាទដោយប្រ- យោលព្រោះមានឈ្មោះ យ៉ាន់ វណ្ណៈ ជាអ្នកកាង និងស្វែងរក ផលប្រយោជន៍ឱ្យដោយគ្រាន់ តែតម្រូវឱ្យមន្ត្រីជំនាញបិទភ្នែក តែប៉ុណ្ណោះ ។ ដោយសារបទ ល្មើសនេសាទមានការឃុបឃិត ស្ទើរតែទូទាំងស្រុកអង្គរបូរីនេះ ហើយ ទើបប្រជាពលរដ្ឋសម្រេច ចិត្តផ្តិតមេដៃជិតមួយរយនាក់ ធ្វើលិខិតសំណូមពរទៅអភិបាល ខេត្តតាកែវឱ្យជួយទប់ស្កាត់បទ ល្មើសនេសាទនៅស្រុកអង្គរបូរី ពីក្រុមទូកនេសាទជនជាតិវៀត ណាម ពិសេសជាងនេះទៅ ទៀត គឺឈ្មោះ យ៉ាន់ វណ្ណៈ ដែលជាកូនឧកញ៉ាក្នុងខេត្ត តាកែវ ជាអ្នកកាងទើបធ្វើឱ្យ ប្រជានេសាទខ្មែរព្រួយបារម្ភពី ការវិនាសហិនហោចពូជត្រីនា ពេលខាងមុខ ៕